PART 16 : ស្រលាញ់ក៏មិនប្រាប់ដែរ!!!

Start from the beginning
                                        

" រួចហើយៗអញ្ជើញញាំតាមសម្រួលណាប្រពន្ធសម្លាញ់របស់បង "

" នែ..ពេលណាឯងឈប់ហៅបែបនេះស្ដាប់ទៅវាត្រលាន់ណាស់ដឹងទេ? យើងមិនចូលចិត្តទេ " លើករឿងនេះមកនិយាយទៀតហើយឃើញគេមិនមាត់ហៅជាប់មាត់តែម្ដងស្ដីឲ្យម្ដងមើលកុំឲ្យចេះតែហៅអត់របៀបពេកហាមឲ្យមិនស្ដាប់ទៀត ។

" ចុះពេលណាអូនហៅបងថាប្ដីសម្លាញ់? ហៅឯងបែបនេះស្ដាប់ទៅវាមិនពិរោះទេជាប្ដីប្រពន្ធគួរតែឲ្យហៅប្ដីឲ្យពិរោះជាងនេះ " អោនទៅនិយាយបកវិញហាមគេមិនបានទេព្រោះឥឡូវនេះហៅឡើងធ្លាប់មាត់ទៅហើយប្ដូរវិញលែងទាន់ហើយអញ្ចឹងគួរតែថេយ៉ុងវិញទេដែលប្ដូរពាក្យមិនមែនគេនោះទេហៅឲ្យពិរោះតិចទៅមិនស្លាប់នោះទេ ><

" មិនចង់ហៅ "

" បើមិនចង់កុំហាមបងអី..ញាំបាយទៅប្រយ័ត្នត្រជាក់លែងឆ្ងាញ់ " និយាយហើយលើកដៃអង្អែលក្បាលនាយតូចថើរៗរួចក៏ដើរទៅមើលការងារដែលលោកតាផ្ញើមកឲ្យនោះបន្តទៀតមិនបាននៅអង្គុយញាំជាមួយទេ ។
ពេលវេលាដើរលឿនគួរសមប៉ុន្តែនាយតូចគឺអផ្សុកខ្លាំងណាស់ព្រោះគ្មានអ្នកនិយាយជាមួយហើយក៏គ្មានអ្វីលេងក្រៅពីគេងចុចទូរស័ព្ទធុញសឹងស្លាប់ទៅហើយពេលណាទើបលោកតាបញ្ជូនមនុស្សឲ្យមកទទួលគេទៅ? ចង់ទុកគេនៅទីនេះពេលណាទៀតប្រយ័ត្នចៅម្នាក់នេះស្រ្តេសស្លាប់បាត់ទៅដេករមៀលលើគ្រែចុះឡើងក៏គិតចុះទៅក្រោមដើម្បីទៅរករឿងនាយលេងម្ដងឆ្កួតជាមិនខានទេបើនៅស្ងៀមៗបែបនេះ ><

" ជុងហ្គុក.... "

" មានការអ្វីមែនទេប្រពន្ធសម្លាញ់ " លឺសម្លេងស្រែកហៅក៏ងាកទៅឆ្លើយតបយ៉ាងលឿនទាំងស្នាមញញឹមទៅកាន់នាយតូចៗចុះមកអង្គុយក្បែរទាំងទឹកមុខស្អុយៗ ។

" កើតអី? "

" យើងអផ្សុកណាស់ជិតឆ្កួតទៅហើយ "

" ជិតឆ្កួតមែនឬ? ឯណាមិនឃើញផងបើឆ្កួតមែនដើរស្រាតពេញផ្ទះឲ្យប្ដីមើលហើយ " នាយធ្វើជាចងចិញ្ចើមឲ្យក៏រកពាក្យញ៉ោះទៀតហើយដូចខ្វះពាក្យនិយាយណាស់អញ្ចឹងក៏** ផាច់ ** សុីមួយកំប្លៀងចុះនិយាយស្អីឡប់ៗញ៉ោះលេងខុសរបៀបតើនេះ ><

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Where stories live. Discover now