" លេងខុសរបៀបហើយនៅរំអួយទៀត..ចេញឲ្យឆាប់បើមិនចង់ឈឺខ្លួនថែមទៀត " ចង្អុលមុខនាយនិងកាច់ដៃគំរាមថែមទៀតទឹកមុខកាចសម្បើមណាស់បើមិនចេញទេពិការខ្លួនហើយ >< ជុងហ្គុកមិននិយាយប៉ុន្តែទាញថាសយកមកមិញនឹងចេញទៅតាំងៗទាំងមិនអស់ចិត្ត ។
" ដើរមួយៗទៅថី? "
" បាទដើរមួយៗក៏បាន " ងាកមកតបវិញដោយសម្ដីស្រាលៗហើយដើរមួយៗចេញទៅទាំងមានរបួសបែកមាត់និងក្រហមថ្ពាល់ដោយស្នាដៃរបស់ប្រពន្ធឆ្នាស់ ~,~ បន្ទាប់ពីជុងហ្គុកចេញទៅផុតថេយ៉ុងអើតមើលហើយក៏អង្គុយអស់សំណើចម្នាក់ឯងរបៀបថាសប្បាយចិត្តលើគំនរទុក្ខរបស់គេ ។
៚
មកមើលខាងក្រោមវិញបន្ទាប់ពីនាយចុះមកយករបស់ទុកដាក់លាងចានត្រឹមត្រូវវិញហើយក៏មកអង្គុយមើលការងារដែលលោកតាផ្ញើមកឲ្យពិនិត្យទាំងឈឺមាត់និងថ្ពាល់ប៉ុន្តែមិនបានយកអ្វីមកស្អំនោះទេគឺមកមើលការងារមុនសិនដោយសារតែប្រញាប់ផ្ញើទៅវិញ ។
" អួយយ!!! អ្នកប្រុស? ទៅដើរបុកអ្វីមកនឹង? " អ្នកមើលការខុសត្រូវនៅទីនេះដើរចូលមកទាំងភ្ញាក់ផ្អើលដែលឃើញមុខមាត់របស់នាយមានស្នាមពេញនឹងក៏គិតថានាយដើរទៅបុកអ្វីហើយបានបែបនេះសួរនេះក៏ដូចជាបញ្ឈឺដែរ ><
" បុកកណ្ដាប់ដៃមនុស្សទេដឹង? "
" ឲ្យខ្ញុំយកអ្វីមកស្អំឲ្យទេ? "
" មិនបាច់ទេ..ត្រូវប៉ុន្នឹងមិនស្លាប់ទេ " ដោយលឺបែបនេះហើយនាងក៏ចេញទៅធ្វើការបន្តទៀតទៅណាមួយមិនចង់រំខានឃើញនាយកំពុងធ្វើការផងខ្លាចបែកអារម្មណ៏ ~,~ ជុងហ្គុកអង្គុយពិនិត្យការងារបណ្ដើររអ៊ូតិចៗបណ្ដើរមាត់និយាយថាមិនអីទេប៉ុន្តែរអ៊ូមិនឈប់សោះបែបចង់ឲ្យម្ចាស់បង្ករស្នាមមកមើលថែហើយប៉ុន្តែមិននិយាយឲ្យដឹងព្រោះដឹងក្នុងចិត្តថាថេយ៉ុងមិនខ្វល់នឹងគេនោះទេ ។
ក្រោយមកទៀតការងារក៏នៅមិនទាន់រួចទិន្នន័យច្រើនត្រូវប្រើពេលយូរណាស់ហើយមេឃក៏ចាប់ផ្ដើមងងឹតទៀតចំពេលនោះថេយ៉ុងក៏ចុះមកខាងក្រោយរកអ្វីញាំប៉ុន្តែក៏ប្រទះភ្នែកនឹងជុងហ្គុកដែរនៅមុខកុំព្យូទ័រនៅឡើយក្រឡែកក៏ឃើញមុខរបស់នាយមានស្នាមទៀតនេះស្នាដៃគេច្បាស់ណាស់មិនគួរជ្រុលដៃថ្នាក់នេះសោះ ><
YOU ARE READING
✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><
PART 14 : យើងច្រឡំមាត់ទេ!!!
Start from the beginning
