" មកស្ងាត់ៗធ្វើមើលតែខ្មោច "
" បានខ្មោចសង្ហារលងសំណាងហើយ..មោះទៅដើរលេងនៅខាងក្រៅ " និយាយហើយចាប់ទាញដៃថេយ៉ុងឲ្យក្រោកទៅជាមួយគេនៅផ្ទះយូរពេកមានអារម្មណ៏ថាធុញណាស់ធ្លាប់តែធ្វើការដល់ល្ងាចទើបចូលផ្ទះដល់ពេលមកឲ្យនៅមួយកន្លែងអញ្ចឹងមិនចេះនៅសោះ ។
" មិនទៅទេ "
" មិនអផ្សុកទេឬ? ចេញទៅលេងទឹកក្បែរនេះទៅកំដរអារម្មណ៏ផង "
" នៅខាងក្រៅត្រជាក់ណាស់ " នាយតូចនៅប្រកែកដដែរដោយសារតែខ្ជិលទោះអផ្សុកក៏មិនចង់ចេញទៅណាដែរសុខចិត្តនៅចុចទូរស័ព្ទលេងប្រសើរជាងមិនពិបាកដើរឲ្យចុកជើងទេ ( រកតែកន្លែងស្រួលរហូត )
" ប្ដីអោបឲ្យកក់ក្ដៅ "
" មិនបាច់ទេទៅម្នាក់ឯងទៅ " ប្រកែកដដែរៗនាយទ្រាំស្ដាប់លែងបានហើយយ៉ាងណាត្រូវតែទៅជាមួយគ្នាទៅម្នាក់ឯងដដែរទៅធ្វើអី? មានគ្នាសប្បាយជាងបន្ទាប់មកនាយក៏ចាប់បីថេយ៉ុងចេញទៅខាងក្រៅតែម្ដងពូកែតវ៉ាមែនទេ? ចាប់បីអញ្ចឹងមើលតើនៅស្រែកប្រកែកទៀតឬអត់? កុំចេះតែខ្លាំងជាមួយគេពេកតែទ្រាំមិនបានចាត់ការខ្លះហើយកុំឃើញគេមិនមាត់ៗបានដៃនោះឆ្នាស់យ៉ាងណាក៏គេមិនខ្លាចដែរ ។
" ប្រាប់ថាចេញទេនៅយកយើងមកទៀត "
" ប្ដីចង់ឲ្យប្រពន្ធមកជាមួយដែរទើបសប្បាយបើមកម្នាក់ឯងដដែរមិនបបួលមកទេ " នាយនិយាយបណ្ដើរបីនាយតូចមកកន្លែងដែលមានទឹករាក់ៗងាយស្រួលពួកគេងូតលេងជាមួយគ្នានិងបានបង្កើតភាពស្និតស្នាលឲ្យច្រើនជាងមុនបែបនេះធ្វើឲ្យពួកគេមិនសូវឈ្លោះគ្នានោះទេហើយនឹងឆាប់បានចេញពីលើកោះនេះផងនៅយូរខ្លាចថាស្រ្ដេសគិតអីមិនចេញពិបាកទៀត ><
" អ្ហាយយ!!! ត្រជាក់ណាស់ " ថេយ៉ុងអោបកររបស់នាយជាប់មិនហ៊ានលែងទេខ្លាចធ្លាក់ចុះទៅទឹកកំពុងត្រជាក់ផងបើធ្លាក់ចុះច្បាស់ជារងារណាស់ហើយ ។
" ងូតលេងបន្តិចទៅ "
" អត់ទេ..អ្ហាយយ.. " ប្រកែកមិនបានទេនាយទម្លាក់ចុះមុនបាត់ទៅហើយឡើងសើមអាវអស់ហើយគេពាក់អាវពណ៌សរទៀតវាស្ដើងណាស់ត្រូវទឹកជោគបែបនេះគឺបង្ហាញច្បាស់ៗតែម្ដងងើបឡើងពីទឹកវិញជុងហ្គុកញញឹមនិងសម្លឹងមើលមិនដាក់ភ្នែកធ្លាប់ឃើញប៉ុន្តែមិនច្បាស់ដូចពេលនេះទេឡើងខ្ចីតែម្ដង មើលហើយលេបទឹកមាត់ក្អឹកៗទៀតភ្នែកមិនរេទៅណាទេនៅសម្លឹងរាងកាយរបស់ថេយ៉ុងនៅនឹង ។
" បិទភ្នែកភ្លាមប្រុសរោគចិត្ត "
" ប្ដីខ្លួនឯងសោះមើលតិចមិនបាន " នាយទាញដៃថេយ៉ុងចេញវិញនិងចេញមុខច្រឡើមៗនឹងទៀតហើយស្អប់ណាស់ប្រុសរោគចិត្តនេះ ><
" ចុះអត់ដែលឃើញទេ? បានសម្លឹងម្លឹងៗ "
" ធ្លាប់ឃើញហើយប៉ុន្តែចង់មើលទៀតអត់បានមែន? កុំកំណាញ់ពេកប្ដីខ្លួនឯងសោះនឹងហាស៎ចាំប្ដីឲ្យមើលរបស់ល្អវិញក៏បានដែរ " និយាយហើយប្រុងនឹងដោះអាវចេញប៉ុន្តែនាយតូចស្រែកហាមមុនគេមិនចង់មើលទេខ្លាចមើលហើយមុខក្រហមពិបាកភ្នែកណាស់ឲ្យតែមើលអញ្ចឹងៗដឹងតែអៀនមុខឡើងក្រហមយកម៉ងមិនដឹងកើតអីទេទើបហាមនឹងហើយ ។
" មិនចង់ឃើញទេ..យកយើងទៅវិញរងារណាស់ "
" បាទប្រពន្ធសម្លាញ់ " ឆ្លើយបង្អូសម្លេងយ៉ាងវែងទាំងញញឹមតិចៗរួចក៏បីថេយ៉ុងទៅផ្ទះវិញនិងមានអាវក្រៅមកបាំងរាងកាយឲ្យទៀតកុំឲ្យរអ៊ូថារងារដាក់ត្រចៀករបស់គេខ្លាំងពេក >< ត្រូវទឹកតែបន្តិចសោះឡើងញាក់ដូចកូនសត្វទៅហើយប៉ុន្តែមកពីអាកាសធាតុនៅលើកោះវាត្រជាក់ស្រាប់ផងពេលត្រូវទឹកបែបនេះទៀតច្បាស់ជាញាក់ខ្លាំងហើយ ។
TO BE CONTINUED...
- PICH -
YOU ARE READING
✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )
Short Storyប្រលោមលោកភាគខ្លីៗប្រុសនិងប្រុសបែបកំប្លែងស្រើបស្រាល Jungkook Top / Taehyung btt ><
PART 13 : ប្ដីអោបឲ្យកក់ក្ដៅ!!!
Start from the beginning
