PART 11 : យើងមិនមែនប្រពន្ធឯងទេ!!!

Start from the beginning
                                        

" តាឲ្យពួកឯងទៅនៅកន្លែងមួយតែពីរនាក់មួយរយៈចាំមើលពេលត្រឡប់មកវិញអាចនឹងត្រូវគ្នាខ្លះទេ? បើមិនត្រូវគ្នាទៀតតាមិនឲ្យត្រឡប់មកវិញទេ " និយាយច្បាស់លាស់ជាមួយពួកគេបើមិនធ្វើបែបនេះតើពេលណាទៅបានគាត់អាចឃើញគូស្នេហ៏ដ៏ផ្អែមល្ហែមនោះ? ហើយពេលណាទើបមានអ្នកមកគ្រប់គ្រងសណ្ឋាគាររបស់គាត់បន្ត? ព្រោះថាវាត្រូវការមនុស្សពីរនាក់ក្នុងការមើលថែគ្រប់គ្រងទើបវាដំណើរការល្អជាងនេះមានពីរនាក់អាចជួយគ្នាទៅវិញទៅមកបាននិងជួយចាត់ចែងពិភាក្សាគ្នាសម្រាប់របស់នាំចូលថ្មីនិងអាចផ្ដល់គំនិតថ្មីៗទៅគ្នាឲ្យដឹងបានទៀតលោកតាគីមចង់បានបែបនេះ ។

" មិនកើតទេលោកតា "

" ច្បាស់ជាកើត..ឆាប់រៀបចំទៅ " ថាហើយក៏ចុះតៅខាងក្រោមវិញដោយទុកឲ្យពួកគេនៅឈរសម្លក់គ្នាជាពិសេសគឺថេយ៉ុងនឹងម៉ងមិនចង់នៅតែពីរនាក់នោះទេបើជុងហគុកវិញមិនមានបញ្ហាអ្វីឡើយមានតែសប្បាយចិត្តទៅវិញទេ ~,~ បន្ទាប់មកទៀតជុងហ្គុកក៏បានត្រឡប់ទៅយកសម្លៀកបំពាក់របស់ខ្លួននិងមកវិញជាមួយនឹងការរង់ចាំដើម្បីឲ្យលោកតាចាត់ចែងលើពួកគេថានឹងឲ្យទៅនៅឯណា? យកទៅនៅតែពីរនាក់បែបនេះច្បាស់ជាទៅលើកោះឬក៏នៅសមុទ្រហើយសង្ឃឹមថាការគិតរបស់គេត្រូវទៅចុះ ។


មកដល់កោះមួយដែលឆ្ងាយពីទីក្រុងគួរសមប៉ុន្តែគឺជិះឆ្លងកាត់ផ្ទៃទឹកគ្មានផ្លូវសម្រាប់ឆ្លងកាត់ជំនួសនោះទេគឺមានតែផ្ទៃទឹកបើចង់ចេញពីទីនេះគឺធ្វើដំណើរដោយទូកទើបអាចមកដល់បានឬអាចត្រឡប់ទៅវិញបាន >< ហើយពេលនេះលោកតាគីមក៏បាននាំពួកគេទាំងពីរមកដល់ទីនេះហើយនៅលើកោះនេះមានផ្ទះតូចល្មមសម្រាប់រស់នៅមានអ្នកមើលថែនៅក្បែរនេះដែរទុកសម្រាប់ធ្វើអាហារឲ្យពួកគេញាំនិងធ្វើដែលពួកគេចង់បាន ។

" ទីនេះមែនទេលោកតា? " ថេយ៉ុងសម្លឹងមើលជុំវិញនឹងហើយក៏ងាកមកសួរវិញព្រោះថាមើលទៅកន្លែងណាក៏មានទឹកដែរគឺស្ងាត់ល្អណាស់បរិយាកាសនៅទីនេះក៏ល្អដែរអាចមកលំហែកាយបានទៀតផង ~,~

" ត្រូវហើយ..នៅមើលចិត្តគ្នានៅទីនេះហើយពេលណាស្រុះស្រួលគ្នាវិញចាំតាមកយកត្រឡប់ទៅវិញសំណាងល្អណាចៅៗ " និយាយផ្ដាំផ្ញើតែប៉ុន្នឹងគាត់ក៏ដើរចេញទៅរកទូកវិញរួចក៏បើកចេញទៅដោយទុកឲ្យចៅៗទាំងពីរសម្លឹងមកគាត់ទាំងមុខស្អុយៗព្រោះថាគេមិនអាចលួចចេញបានទេលោកតាមិនឲ្យមានទូកទៅលើកោះមួយឡើយអស់សង្ឃឹមហើយពេលនេះមានតែទ្រាំនៅសិនចុះ ។

" មេឃជិតងងឹតហើយពួកយើងទៅសម្អាតខ្លួនចេញសិនទៅ..អូនសម្លាញ់ " នាយចូលមកកៀកស្មារបស់នាយនិងហៅដូចគូស្នេហ៏អញ្ចឹងតែវាជាការញ៉ោះប៉ុណ្ណោះព្រោះដឹងថានាយតូចមិនចូលចិត្តឲ្យហៅបែបនេះទើបគេហៅចង់ឲ្យខឹងទៀតនឹងហើយ ><

" អូនសម្លាញ់ក្បាលឯងស្អី? " ក្រវាសដៃនាយចេញហើយដើរចូលទៅខាងក្នុងផ្ទះបាត់ដោយមួមៅកំពុងមិនចង់នៅទីនេះផងមកញ៉ោះទៀតបានបែកមាត់ខៀវភ្នែកទៀតឥឡូវហើយចូលចិត្តណាស់អាខាងធ្វើឲ្យកូនប្រុសគេខឹងនឹងសប្បាយសម្បើមណាស់មើលទៅ
ជុងហ្គុកវិញគ្រាន់តែញញឹមក្រវីក្បាលរួចក៏ដើរទៅតាមក្រោយដែរចាំមើលថាតើយប់នេះនឹងមានអ្វីកើតឡើងពេលពួកគេនៅជាមួយតែពីរនាក់បែបនេះគ្មានអ្នកណាហាមឃាត់ក្នុងការឈ្លោះទៀតទេ ។

" អ្នកប្រុសទាំងពីរ..លោកម្ចាស់ឲ្យអ្នកទាំងពីរគេបន្ទប់ជាមួយគ្នាចាស " ស្រីដែលលោកតាចាត់ឲ្យនៅមើលថែនិងចាត់ចែងរឿងម្ហូបអាហារនៅទីនេះក៏ចេញមកប្រាប់ព្រោះឃើញកំពុងរកបន្ទប់ផ្សេងគ្នាសម្រាប់គេងប៉ុន្តែលោកតាបានផ្ដាំមកមុនរួចហើយគិតថានឹងបាននៅឆ្ងាយគ្នាមែនទេ?

" ស្អីគេ? នេះចាំបាច់នៅគេងបន្ទប់ជាមួយគ្នាទៀតមែនទេ? លើសហើយលោកតា " ថេយ៉ុងនិយាយទាំងរអ៊ូនេះគេមិនពេញចិត្តទេហេតុអ្វីធ្វើបែបនេះ? ឲ្យគេមកនៅទីនេះឆ្ងាយពីគាត់គឺវាលើសពេកហើយនេះមកនៅក្នុងបន្ទប់ជាមួយគ្នាទៀតឬ? កាន់តែលើសហើយទោះជាប្រុសដូចគ្នាមែនប៉ុន្តែមនុស្សដូចជុងហ្គុកមិនគួរឲ្យទុកចិត្តទេថ្ងៃមុនទើបចាប់គេញាំរួចម្ដងនៅផ័យខ្លួនមិនទាន់បាត់ផង ><

" តាមលោកតាទៅប្រពន្ធសម្លាញ់ "

" អាណាប្រពន្ធឯងហាស៎? ឈប់ហៅយើងបែបនេះភ្លាមប្រាប់ច្រើនដងហើយ " ស្រែកថាឲ្យម្ដងទៀតទាំងចង្អុលមុខនិយាយច្រើនដងហើយថាកុំហៅអញ្ចឹងគេមិនចូលចិត្តទេអ្នកណាជាប្រពន្ធរបស់នាយទៅ? ចេះហៅផ្ដេសផ្ដាសទះបែកមាត់ឥឡូវ

" ចង់ហៅ!!! មានបញ្ហាទេ? កុំគិតចង់ធ្វើហិង្សាលើស្វាមីទៀតណាមិនល្អទេប្រពន្ធល្អគេមិនធ្វើបែបនឹងដាក់ប្ដីនោះទេ "

" អាឆ្កួត..យើងមិនមែនប្រពន្ធឯងទេ " ចង្អុលមុខទាំងទន្រ្ទាំជើងខ្លាំងៗហើយក៏បើកទ្វាចូលក្នុងបន្ទប់បាត់ខឹងពេកក៏និយាយអ្វីមិនបានទៀតកាន់តែតវ៉ាកាន់តែវែងឆ្ងាយហើយជុងហ្គុកនេះឌឺក៏ឌឺច្រឡើមក៏ច្រឡើមឃើញមុខពេលណាចង់តែវៃឲ្យបាត់ខឹងទេស្អប់ណាស់រករឿងឈ្លោះរហូតហត់នឹងតវ៉ាណាស់ ។

TO BE CONTINUED...
- PICH -

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Where stories live. Discover now