P 73: រៀបការថ្ងៃនេះ??

Start from the beginning
                                    

« អឹម ជុងកុំខ្វល់នឹងការងារច្រើនពេកអី អោយចេនជួយសម្រួលខ្លះទៅ ហើយគួរបកមកមើលថែប្រពន្ធកូនវិញ ប្រយ័ត្នថេយ៍គេខឹងទៅ ព្រោះប៉ាឮថាអ្នកមានផ្ទៃពោះបើខឹងហើយមិនងាយបាត់ទេ »

« បាទប៉ា ចាំខ្ញុំបែកចែកពេលវេលាសារថ្មី »

« អឹម បែបនេះប៉ាទៅខាងលើមុនហើយ »

« បាទ » ចប់សម្ដីជុងហ្គុក រាងចំណាស់ក៏ដើរចេញទៅបាត់ ដោយទុកអោយជុងហ្គុកនៅគិតពីសម្ដីគាត់ ឬមួយក៏គេងខឹងនឹងខ្លួនដូចប៉ានិយាយមែន?? យ៉ា!!! ប្រហែលហើយ ព្រោះប៉ុន្មានថ្ងៃនេះគេដូចជាមិនសូវនិយាយជាមួយខ្លួនសោះ ។

[[ ក្នុងបន្ទប់ ]]

ជុងហ្គុកបើកទ្វារឡើងមក សម្លឹងឃើញថេយ៉ុងកំពុងតែគេងលើពូក ទើបគេក៏ដើរមកទម្លាក់ខ្លួនគេងក្បែរយឺតៗ ។

« ថេយ៍អូនយំឬ?? » ជុងហ្គុកទាញគេអោយមកក្នុងរង្វង់ដៃខ្លួន កាន់តែធ្ងន់ធ្ងរពេទ្យជួយសង្រ្គោះលែងបានហើយ នេះដល់យំផងឬ??!!

« ហ្អឹម ចេញទៅ » ថេយ៉ុងវាសទឹកភ្នែកចេញបន្តិច មុននឹងរុញរាងកាយគេចេញពីខ្លួន

« អូនខឹងនឹងបងរឿងអី?? »

« ... »

« ឈប់យំទៅ ប៉ះពាល់ដល់កូនយើងបាន »

« ចេញទៅ »

« អូនមិនទាន់ប្រាប់បងទេថាយំខឹងបងរឿងអី??? »

« ហ្អឹក ចេញទៅ » ថេយ៉ុងនៅតែនិយាយប្រយោគដេញនាយចេញដដែល ជុងហ្គុកលូកដៃទៅវាសទឹកភ្នែកថេយ៉ុងចេញ តែគេក៏វាសដៃនាយចេញ

« ហ្អឹម បងចេញក៏បាន » ចប់សម្ដីនាយក៏ដើរចេញទៅមែនតែដើរបានបន្តិចក៏ឈប់ព្រោះមិនដាច់ចិត្តចេញពីបន្ទប់នេះ ។

« ក្រែងថាចេញហី មិចមិនចេញ?? »

« អូនជាអ្នកដេញបងខ្លួនឯងទេ... » ចប់សម្ដីនាយក៏បម្រុងនឹងដើរចេញទៅ

« លួចមានស្រីទេដឹង បានមិនលួង » ថេយ៉ុងក្រោកអង្គុយនិយាយតបតម្នាក់ឯង តែក៏ធ្វើអោយជុងហ្គុកស្ដាប់ឮហើយប្រែជាហួសចិត្ត

« ចុះអូនចង់អោយបងចេញ បងនឹងចេញ បើនៅទៀតបងខ្លាចអូនខឹងថែម »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now