P 72: កំចាត់សត្វល្អិត

Start from the beginning
                                    

« លោកប៉ាវៃAppaថេវ៉ុន ទេដឹង?? » ថេវ៉ុនច្រឹបភ្នែកស្រដីប្រយោគសំណួរហាក់កំពុងតែសង្ស័យជុងហ្គុកវៃធ្វើបានAppaគេយ៉ាងចឹង

« វៃយ៉ាងមិច?? ប្រពន្ធណា៎អាល្អិត មិនមែនបាវសាក់ទេ » ជុងហ្គុកស្រដីឡើងហួសចិត្ត តែថេវ៉ុនស្ដាប់ហើយនៅតែមិនជឿ លើកមុនជឿថារអិលដួលគេជឿទាំងឆ្ងល់ តែលើកនេះគេរឹតតែឆ្ងល់មួយកម្រិតទៀត មិនដែលទេឈឺដល់ទៅពីរដងកៀកៗគ្នាបែបនេះនោះ ។

« នៅឈរដល់ណាទៀត មកប៉ាឃ្លានបាយហើយ »

« បាទ៎ » ល្មមតែដាច់ចិត្តឆ្លើយ គេមើលមុខជុងហ្គុករហូតធ្វើអោយគេចងចញ្ចើមចូលគ្នាទៅហើយ

នៅតុអាហារ...

« លោកប៉ា បាទ៎?? »

« មានអីឬថេវ៉ុន?? » ជុងហ្គុកងាកមកសម្លឹងថេវ៉ុននិយាយរកគេ

« ថ្ងៃដែលAppaដួលនៅបន្ទប់ទឹក ថេវ៉ុនបានឃើញស្នាមលើក.របស់គាត់ច្រើនណាស់ មូសខាំAppaមែនទេ បាទ៎?? » នៅថ្ងៃនោះគេបានឃើញស្នាមជាំនោះនៅលើក.ថេយ៉ុងហើយក៏រាងឆ្ងល់ តែក្រោយមកក៏ភ្លេចសួរ ទើបតែលើកនេះទេលោកប៉ាសង្ហារថាAppaគេឈឺ ទើបគេបាននឹកឃើញរឿងថ្ងៃនោះមកវិញ ។

« អឹម » ជុងហ្គុកសម្រួលអារម្មណ៍តបតទៅថេវ៉ុនវិញ សំណួរអាល្អិតនេះមកមួយៗប្រៀបដូចជាអោយបណ្ឌិតឆ្លើយយ៉ាងចឹង នេះសំណាងហើយដែលនៅតែពីរនាក់ នោះ ។

« ជាមូសយក្សមែនទេ បាទ៎ ឃើញធំៗណាស់?? »

« ថេវ៉ុនញុំាបាយលឿនទៅ នឹងអាលទៅមើលAppa*នៅក្នុងបន្ទប់វិញ »

« ថេវ៉ុនអាចចូលមើលAppaដល់បន្ទប់មែនទេ បាទ៎?? »

« ព្រោះប៉ាទៅធ្វើការ ចឹងហើយមានតែថេវ៉ុនទេ ត្រូវមើលAppa*អោយល្អដឹងទេ?? ហើយបើមានរឿងកើតឡើង ខលប្រាប់ប៉ា ប៉ានឹងប្រញាប់មក »

« បាទ៎ៗ ចាំថេវ៉ុនមើលថែAppaអោយល្អណា បាទ៎ »

៚ តុក តុក ៚

« Appa* បាទ៎ » ថេវ៉ុនបើកទ្វារចូលមក សឹមដើរមករកថេយ៉ុងដែលអង្គុយកំពុងលើគ្រែ ។

« ប៉ាទៅធ្វើការហើយមែនទេ?? »

« បាទ៎ ទៅហើយ គាត់អោយថេវ៉ុនមកមើលថែAppaពេលគាត់មិននៅ » ចប់សម្ដីថេយ៉ុងក៏ញញឹមឡើង

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now