PART 8 : ប្ដីចង់គេងអោបប្រពន្ធ!!!

Start from the beginning
                                        

" អួយយ..ឈឺណាស់អាក្មេងឆ្កួត "

" ចោរចូលមកបន្ទប់របស់គេផ្ដេសផ្ដាសគឺត្រូវបែបនេះហើយ " ថេយ៉ុងមិនបានចូលមកជួយអ្វីទេមានតែអង្គុយមើលនាយស្រែកឈឺនឹងឯងគ្មានខ្វល់អីទេធ្វើប្រងើយឈឺស្អីឈឺទៅមិនមែនភ្នែករបស់គេផង ~,~
ក្រោយពីភ្នែករបស់នាយអន់ឈឺបន្តិចក៏ស្ទុះមកទ្រោបពីលើនាយតូចតែម្ដងឡើងភ័យអស់ហើយមិនប្រាប់មុនទេត្រៀមខ្លួនមិនទាន់ ។

" ចេញធ្ងន់ណាស់ "

" មិនចេញ..ឯងខឹងយើងរឿងអី? "

" មិនបានខឹង " ឆ្លើយខ្លីៗងាយៗប្រាប់ថាមិនបានខឹងប៉ុន្តែកាយវិការបង្ហាញច្បាស់ណាស់ថាកំពុងខឹងហើយនៅមាត់រឹងទៀតបានតេបឺតឲ្យទន់វិញទេខ្នាញ់ណាស់ចរឹកអញ្ចឹងៗអីនៀក ><
បន្ទាប់មកទៀតនាយក៏ប្ដូរពីទ្រោបមកគេងអោបវិញម្ដងបែបគេងកើយស្មាអោបចង្កេះថេយ៉ុងៗឡើងភាំងពេលឃើញអាការៈបែបនេះព្រោះមិនដែលឃើញពីមុនមកទេ ។

" កើតស្អី? "

" ចង់អោបឯងនឹងណាមើលចុះយប់នេះត្រជាក់ណាស់អោបឯងទើបកក់ក្ដៅ " ជុងហ្គុកនិយាយស្រាលៗមិនស្រែកដូចមុនទេកាន់តែធ្វើឲ្យថេយ៉ុងភាំងថែមទៀតហើយដែលនាយមកនិយាយស្រួលៗជាមួយគេបែបនេះឬ? គេងយល់សប្តិទេដឹងមិនអាចទេគេមិនទាន់គេងលក់ផងនឹង ><

" ប្លែកឬ? ឃើញឯងប្រច័ណ្ទពេកទើបយើងមកលួងកុំឲ្យឯងខឹងដាច់ក្បាលដាច់កន្ទុយទៀតដែលមកអង្គុយរអ៊ូថាប្ដីនេះមិនចេះផ្អែមដាក់ផ្អែមតែជាមួយប្រុសក្មេងស្ដាប់ហើយសប្បាយចិត្តដល់ហើយ " នាយនិយាយរៀបរាប់ធ្វើកាយវិការទៀតផងថេយ៉ុងឃើញហើយក៏ប្រកែកលែងកើតបើនិយាយចំៗពេកអ្នកណាដឹងថានាយមកឈរស្ដាប់ខ្មាស់ណាស់លោកអើយ ។

" សឺតត..ឯងឆ្នាស់មែនតែគួរឲ្យស្រលាញ់គួរឲ្យខ្នាញ់ចង់តែចាប់សុីទេ "

" ឡប់សតិ..យើងមិនមែនរបស់ញាំទេ " និយាយទាំងសម្លក់នាយចេះនិយាយអញ្ចឹងកើតនេះទុកគេជានំមែនទេ? បានមកចង់ចាប់គេញាំបែបនេះមនុស្សណាញាំបានយ៉ាងម៉េចឆ្ងាញដែរឬ? មិនដែលដឹងសោះថាញាំមនុស្សបានដែរ ( ស្អីទេអ្នកសរសេរនឹង )

" ញាំដូចយប់មិញនោះអី..ឆ្ងាញ់សម្បើមណាស់ " នាយធ្វើច្រឡើមៗដាក់ថេយ៉ុងទៀតហើយនិងចាប់ច្បិចថ្ពាល់លេងតិចៗទៀតផងស្អប់ណាស់ធ្វើចរឹកមិនដឹងខ្យល់អីនឹងបានតែចាត់ការឲ្យដឹងឡើងវិញទេ ។

" ឯងរោគចិត្តដល់កំពូលហើយ " ក្រវីក្បាលហួសចិត្តនឹងចរឹករបស់នាយខួរក្បាលគិតតែរឿងនឹងបើមិនរោគចិត្តទៀតតើវាអ្វីវិញទៅ? មនុស្សស្អីគួរឲ្យចង់ទះបែបនេះឃើញច្រឡើមនឹងហើយចង់តែចាប់ទះឲ្យបែកទេ >< ដៃរបស់ជុងហ្គុកនៅមិនស្ងៀមទេគេងអោបគេមែនប៉ុន្តែឆ្លៀតណាស់លូកមកប៉ះគូទរបស់នាយតូចប៉ុន្តែមានបានប៉ះយូរមកពីណា** ផាច់ ** ដាក់មួយកំប្លៀងខ្លាំងគួរសមដែរពូកែលូកស្ទាបហេ៎ស? សុីមួយដៃអញ្ចឹងចុះពេលបានអញ្ចឹងនាយក៏ដកដៃចេញឡើងលឿនធ្វើមុខអន់ចង់ហើយ ។

" ល្មមចេញហើយ "

" ដេញប្ដីអញ្ចឹង? ប្ដីចង់គេងអោបប្រពន្ធ " នាយពេបមាត់ដាក់ថេយ៉ុងបែបចង់ឲ្យអាណិតហើយបានមកចេញចរឹកកូនក្មេងបែបនេះនាយតូចឃើញហើយគឺថាធុញតែម្ដងដេញហើយនៅមិនចេញទៀតមានអីក៏ត្រូវ ** ព្រូស ** មួយជើងរបស់នាយតូចថែមទៀតអានឹងហើយក្បាលរឹងមកញិញក់ស្អីខុសមនុស្សហើយគ្មានអាណិតស្អីទេគឺដាក់ថែមទៀតនិយាយទៅជុងហ្គុកយើងត្រូវរហូតភ្នែកមិនទាន់បាត់ឈឺស្រួលផងបានមួយកំប្លៀងឥឡូវមកបានមួយជើងទៀតហើយកម្មណាស់ ។

" អួយយ..ចង្កេះខ្ញុំបាក់ហើយទេដឹង "

" ដេកក្រោមនឹងហើយបើមិនទៅវិញ " ថាហើយក៏បោះខ្នើយឲ្យនាយមួយទុកកើយហើយខ្លួនទាញកន្សែងចូលងូតទឹកតែម្ដងព្រោះមកវិញនៅមិនទាន់បានសម្អាតខ្លួនទេនៅរវល់ឈ្លោះជាមួយនឹងនាយនេះឯងរំខានណាស់ ~,~

TO BE CONTINUED...
- PICH -

✨អ្នកហ្វឹកហាត់ការងារ✨( Completed✔️ )Where stories live. Discover now