P 70 : កាលណាសុំអូនរៀបការ??

Start from the beginning
                                    

« ប៉ាថេវ៉ុនអោយមែនទេ?? »

« បាទ៎ »

« អឹម ស្អាតហើយ » ថេយ៉ុងថាហើយ ក៏បែរមកមើលកុំព្យូទ័រវិញ ឯថេវ៉ុនវិញក៏អង្គុយមើលបានបន្តិចក៏យកតេឡេមកចុចបើកទូរទស្សន៍មើលធម្មតា ។

   ៚ ពេលយប់  មានសភាពស្ងប់ស្ងាត់ ស្បៃរាត្រីក៏បន្តមកដល់គ្របដណ្ដប់ពេញផ្ទៃមេឃអោយប្រែជាងងឹតដោយមានពន្លឺព្រះចន្ទជាជំនួយ

[ ផ្ទះបាយ ]

« បងស្រីទៅគេងចុះ ចាំខ្ញុំជាអ្នកធ្វើវិញ » ព្រោះតែចៅហ្វាយសង្ហារគេត្រូវធ្វើការបន្តទើបគេបញ្ជាអោយមីនអាឆុងកាហ្វេអោយ ។

« ចាស៎អ្នកប្រុស »

៚ តុក តុក ៚

សម្លេងគោះទ្វារក៏បន្លឺឡើង ថេយ៉ុងដើរចូលមកខាងក្នុងបន្ទប់ជាមួយនឹងពែងកាហ្វេដែលកាន់នឹងដៃ ។ គេដាក់ពែងកាហ្វេលើតុ អង្គុកទល់មុខនាយបន្តិច ។

« ថ្មើរនេះហើយអូនមិនទាន់គេងទៀតឬ?? »

« អូនមិនងងុយទើបចុះមកខាងក្រោម ឃើញមីនអាឆុងកាហ្វេអោយបង ទើបអូនយកមកទៅ »

« បងអរគុណហើយ »

  ( កាលណាសុំអូនរៀបការ?? )

« ខិៗ »

« ជុងយ៉ាងមិចហើយ?? »

« អ្ហា...!!! មិនអីទេ មិញបងភ្លេចផ្លុំវាបន្តិច ទើបរលាក់បែបនេះ សឺត!!! »

  « ឈឺខ្លាំងទេ?? »

« មិនអីទេ គ្រាន់តែក្ដៅបន្តិច »

« ចាំអូនផ្លុំអោយបាត់ចុះ » ចប់សម្ដី ថេយ៉ុងក៏ក្រសោបថ្ពាល់នាយ អោនមុខបន្តិចផ្លុំបបូរមាត់ខាងក្រោមរបស់គេតិចៗដើម្បីកាត់បន្ថយកម្ដៅ ។

« យ៉ាងមិចហើយ?? បាត់ហើយនៅ?? »

« នៅ~~ អឹម* » មិនទាន់នឹងនិយាយបញ្ចប់ប្រយោគហើយស្រួលបួលផង ថេយ៉ុងក៏ទម្លាក់បបូរមាត់ខ្លួនជាប់នឹងបបូរមាត់គេ កម្រើកតិចៗជាពិសេសកន្លែងដែលរលាក់អម្បាញ់មិញនេះ ។ គេមិនដឹងថាការថើបអាចជួយសម្រួលការឈឺបានឬអត់ទេ ចឹងហើយមានតែសាកប្រើវាសិនទេ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now