P 70 : កាលណាសុំអូនរៀបការ??

Start from the beginning
                                    

« Appa ការពិតមកគេងអោបលោកប៉ានៅទីនេះសោះ » ថេវ៉ុនបូញមាត់និយាយឮៗ ថេយ៉ុងនិងជុងហ្គុកក៏ងាកមកមើល ។

« កូនឃើញហើយ ជុងចុះទៅ »

« ប្រាប់ហើយថាឃើញក៏ឃើញទៅ ប្ដីប្រពន្ធគេងអោបគ្នាមិនជាបញ្ហាទេ »

« តែអូនមាន!! »

« អៀនកូន?? »

« .... »

« មិនអីទេ ចុះក៏បាន » ជុងហ្គុកថាហើយក៏ងើបចេញពីថេយ៉ុង គេក៏ងើបមកអង្គុយស្រួលបួលវិញ

« អូនមិនអោយបងចូលបន្ទប់មួយយប់ក្ដៅស្អុះស្អាប់ណាស់ បែបនេះបងទៅងូតទឹកសិនហើយ » ចប់សម្ដី ជុងហ្គុកក៏ដើរចេញទៅក្នុងបន្ទប់

បន្ទាប់ពីជុងហ្គុកងូតទឹករៀបចំខ្លួនហើយរួចរាល់ អាហារពេលព្រឹកក៏មកដល់ ។ ពួកគេក៏បន្តស្រុះស្រូបអាហារពេលព្រឹក រួចរៀបចំឥវ៉ាន់ចាកចេញទៅកូរ៉េវិញ ។

  ការធ្វើដំណើរអស់ពេលច្រើនម៉ោង ទីបំផុតពួកគេក៏ត្រឡប់មកផ្ទះវិញតែក៏ជាពេលល្ងាចល្មម ។

ថេយ៉ុងកំពុងតែអង្គុយនៅសាឡុងក្នុងបន្ទប់ទទួលភ្ញៀវ ថេវ៉ុនទើបតែដើរចេញពីបន្ទប់ឃើញAppaគេកំពុងអង្គុយ គេក៏ដើរសម្ដៅទៅរក ។

« Appa បាទ៎ »

« ហ្អឹម... មានអីមែនទេ ថេវ៉ុន?? »

« Appaរវល់មែនទេ បាទ៎?? »

« មិនសូររវល់ទេ ថេវ៉ុនមានរឿងអីមែនទេ?? »

« Appa បាទ៎ »

« ហ្អឹម...?? » ថេយ៉ុងក៏ផ្ដាច់ក្រសែរភ្នែកចេញពីអេក្រង់កុំព្យូទ័រ ងាកមកសម្លឹងមកមើលថេវ៉ុនវិញ ។

« ស្អាតទេ បាទ៎?? » ថេវ៉ុងដែលអង្គុយក្បែរថេយ៉ុងក៏និយាយឡើង លើកដៃបង្ហាញចិញ្ចៀនដែលជុងហ្គុកប្រគល់អោយយប់ម្សិលមិញទាំងញញឹម ។ វាជាចិញ្ចៀនពេជ្រមួយគ្រាប់ភ្លឺចែងចាំងបើដាក់ក្បែរអំពូលភ្លើងធានាថាចាំងខ្វាក់ភ្នែកមិនខាន ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now