P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??

Start from the beginning
                                    

« Appa រអិលក្រិចក.ជើងក្នុងបន្ទប់ទឹកប៉ុណ្នោះ ថេវ៉ុនមិនបាច់បារម្ភទេ » ជុងហ្គុកស្រដីទៅរកថេវ៉ុន គេក៏បែរមកមើលនាយមុននឹងនិយាយទៅរកគេ

« Appaដើរបានទេ បាទ៎?? »

« ដើរមិនទាន់បានទេ បើដើរច្បាស់ជាដួលឡើងមិនខាន »

« បើAppaបែបនេះ ចុះទៅញុំាបាយយ៉ាងមិចទៅ?? »

« ចាំប៉ាគ្រាហ៍ទៅចុះ » ចប់សម្ដីជុងហ្គុកក៏លូកដៃទាំងគូបម្រុងនឹងក្រោបកាយថេយ៉ុង តែក៏ត្រូវគេនិយាយឃាត់ ។

  « អត់ទេជុង បងចុះទៅញុំាជាមួយថេវ៉ុនទៅ អូនមិនទាន់ចង់ចុះទេ » យកស្អីមកគិតទេនេះ យ៉ា...!!! ផ្លាស់តែអាវអោយគេ តែខោមិនទាន់មាននៅឡើយ អោយចុះយ៉ាងមិច ចំមែន ។

« បើបែបនេះ បន្តិចទៀតបងឡើងមកវិញណា » ថេយ៉ុងងក់ក្បាលតិចៗ ។

« សឺត..!!! មោះ ថេវ៉ុន »

« បាទ!!! សឺត ថេវ៉ុនទៅសិនហើយបាទ៎ » ថេវ៉ុនក៏លោរមុខទៅថ្ពាល់ក្រពុំរបស់ថេយ៉ុងព្រោះតែឃើញនាយថើប ចឹងគេក៏ចឹងថើបតាមដែរ ហើយមួយទៀតគេថើបបានក៏មិនអីដែរព្រោះថេយ៉ុងជាAppaរបស់គេ ។

ថេយ៉ុងបញ្ចេញស្នាមញញឹមដាក់អាល្អិតបន្តិច មុននឹងពួកគេបណ្ដើរគ្នាចេញពីបន្ទប់ ទុកអោយថេយ៉ុងនៅតែម្នាក់ឯង ។

« ឯណាថេយ៍នោះ?? » លោកស្រីចនក៏ស្រដីទៅរកនាយសង្ហារដែលកំពុងទាញកៅអីដើម្បីអង្គុយ

« គេមិនស្រួលខ្លួន ចុះមកមិនកើត ទើបពេលនេះនៅក្នុងបន្ទប់ឯណោះ »

« ថេយ៍មិនស្រួលខ្លួន?? កើតអ្វីឬ?? »

« អូន... » រាងចំណាស់ស្រដីឡើងឃាត់អ្នកជាប្រពន្ធតិចៗ

« យ៉ាងមិច បង?? »

« ញុំាបាយទៅម្ហូបត្រជាក់អស់ហើយ »

« បាទ កូនញុំាមុនហើយ ប្រញាប់ទៅមើលថេយ៍វិញ »

ក្រឡែកមកមើលថេយ៉ុងដែលអង្គុយផ្អែកខ្នងនឹងក្បាលគ្រែឯណេះវិញនៅបន្តអង្គុយសញ្ចុកម្នាក់ឯងរហូតដល់មានអារម្មណ៍លែងសូវឈឺត្រង់នោះ ចង្កេះក៏លែងសូវចុកទៀត ទើបគេក៏ស្រវេស្រវ៉ាចុះពីគ្រែយឺតៗ លូកដៃបើកទូយកខោមកផ្លាស់សឹមមកអង្គុយនឹងគ្រែរងចាំប៉ាកូនគេមកវិញ ។

             ៚ ក្រាក ៚

ថេយ៉ុងក៏ងាកទៅប្រភពសម្លេង នាយសង្ហារកាន់ថាសមកដាក់លើតុក្បែរក្បាលដំណេកមុននឹងងាកមកសម្លឹងមនុស្សដែលអង្គុយលើគ្រែនេះវិញ ។

« ថេយ៍ឃ្លានហើយ មោះ!! ចាំបងបញ្ចុក ហាមាត់ទៅ » ថេយ៉ុងក៏ព្រមហាមាត់ ចាំជុងហ្គុកជាអ្នកបញ្ចុកអាហារជារឿយៗរហូតដល់អស់ពីក្នុងចាន ទើបនាយសង្ហារដាក់ចានលើថាសវិញ

« បើនៅឈឺសម្រាកចុះ បងនៅកំដរអូន »

« អឹម »

[ ថ្ងៃត្រង់ ]

  ថេយ៉ុងកម្រើកត្របកភ្នែកប្រឹមៗសម្លឹងនឹងពិដានជញ្ជាំងខាងលើ ច្រត់ដៃនឹងពូក ងើបអង្គុយងាកទៅមើលប៉ាកូនទាំងពីរដែលកំពុងតែគេងយ៉ាងលង់លក់ក្បែរខ្លួន ។ គេក្រឡាស់ផ្អៀងខ្លួនអោនទៅជិតផ្ទៃមុខអាល្អិតរបស់គេបន្តិច មុននឹងពោលឡើងខ្សាវៗហួសចិត្តបន្តិច

« មកមើលAppa ឬមកអោយAppaមើលទៅវិញទេ?? »

« ហ្អឹម » ជុងហ្គុកក្រហឹមក្នុងបំពង់ក.

« ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ?? » ថេយ៉ុងស្រដីឡើងទាំងញញឹម ជុងហ្គុឃើញហើយក៏នឹញញឹមតាមមុននឹងអោនឈ្ងោកសម្លឹងមើលអាល្អិតវិញម្ដង ។

« ថេយ៍យ៉ាងមិចហើយ?? »

« លែងអីហើយ » ថេយ៉ុងក្រវីក្បាលតិចៗ និយាយតបតទៅរកនាយ

« អាល្អិតនេះគេងយូរយ៉ាងនេះឬ?? »

« បងមិនដឹងទេ តែចាំមើលបន្តិចទៀតទៅ ចាំគេភ្ញាក់ចុះទៅញុំាបាយជាមួយគ្នា »

« អឹម »

ពួកគេក៏បន្តគេងមើលមុខអាល្អិតញញឹមញញែមចុះឡើងដោយមិនភ្លេចសម្លឹងមើលគ្នាចុះឡើងរហូតដល់ថ្ពាល់ក្រពុំរបស់ថេយ៉ុងប្រែជាក្រហមរលោងដូចជាផ្លែប៉េងប៉ោះគួរអោយចាប់ថើបក្រញិចក្រញី ។ បន្តិចក្រោយមកថេវ៉ុនក៏ភ្ញាក់ឡើង ពួកគេក៏ផ្ដាច់ក្រសែរភ្នែកចេញពីគ្នា ស្របនឹងអាល្អិតក៏មើលមកពួកគេវិញ

« ព្រមភ្ញាក់ហើយឬ?? មោះ!ទៅញុំាបាយ »

« Appaដើរបានហើយមែនទេ បាទ៎?? »

« បាទ៎... »

ពួកគេក៏នាំគ្នាងើបចេញពីពូក សឹមបន្តបណ្ដើតគ្នាចុះទៅខាងក្រោមឆ្ពោះទៅបន្ទប់អាហារ ។
—————
រងចាំភាគបន្ត......

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now