P 65 : ប៉ាភ្ញាក់ហើយ តែកូនមិនទាន់ភ្ញាក់ទេ??

Start from the beginning
                                    

« អឹម » ថេយ៉ុងងក់ក្បាលតិចៗ នាយក៏ដើរចេញទៅខាងក្រៅ ។ ថេយ៉ុងបន្ទាប់ពីឃើញនាយចេញទៅបាត់ ខ្លួនក៏ចាប់ងូតទឹកសម្អាតខ្លួន ។

៚ ក្រាក ៚

ថេយ៉ុងបោះជំហានដើរចេញមកទាំងវេទនា លើកដៃម្ខាងទប់ចង្កេះ ទប់ទ្វារ ព្រោះខ្លាចរអិលដួលឈឺលើសដើម ជុងហ្គុកឃើញបែបនេះក៏ស្ទុះរត់មកជួយគ្រាហ៍បីគេទៅគេងលើពូកវិញ ។

« បងប្ដូរឈុតអោយ » នាយដើរសម្ដៅទៅទូខោអាវលូកយកអាវក្រណាត់ផ្ទៃសលាតរបស់ថេយ៉ុង មុននឹងនាយផ្លាស់វាអោយគេ ។

៚ តុក តុក ៚

៚ ក្រាក ៚

មកទៀតហើយ កម្លោះតូចម្នាក់នេះ ។

« ទៅញុំាបាយ បាទ៎ »

« ថេវ៉ុនទៅមុនចុះ ប៉ានៅមើលAppaថេវ៉ុនបន្តិច »

« Appaថេវ៉ុនកើតអី បាទ៎??? »

« ឈឺហើយ~~~ »

« នាំAppaទៅពេទ្យទៅ បាទ៎ »

« មិនបាច់នាំទៅពេទ្យទេ មានប៉ាអ្នកមើលថែហើយ ថេវ៉ុនទៅខាងក្រោមញុំាបាយជាមួយលោកតាលោកយាយចុះ »

« ប៉ាអោយចូលទៅបន្ទប់មើល Appa មួយថ្ងៃចុះ » ដោយជើញអាល្អិតនៅឈររេរាបូញមាត់កែវភ្នែកស្រទន់សម្លឹងមកនាយ នាយក៏ព្រមអនុញ្ញាតអោយថេវ៉ុនចូលបន្ទប់មើលAppaគេមួយថ្ងៃ អាល្អិតថេវ៉ុនឮហើយក៏ញញឹមត្រេកអរក្នុងចិត្តជាខ្លាំង ។

  « អ្ហេ!!! ឈប់សិន » អាល្អិតសប្បាយអរពេក ក៏បម្រុងនឹងដើរចូលទៅហើយ តែត្រូវនាយមាឌធំឃាត់ ។

« បាទ៎?? »

« ហាមរញ៉េរញ៉ៃ ហក់អោប សង្កត់សង្កិនAppaជាដាច់ខាត » ទាល់តែហាមប្រាមមុនទើបបាន បើមិនចឹងនាយមិនទុកចិត្តទេ ថាអាល្អិតម្នាក់នេះមិនធ្វើ ថេវ៉ុនងក់ក្បាលយល់ស្រប នាយសង្ហារក៏ព្រមបើកផ្លូវអោយគេរត់ចូលទៅខាងក្នុង ។

  « Appa បាទ៎ » អាល្អិតដើរមកកៀកគែមគ្រែដែលថេយ៉ុងកំពុងតែអង្គុយ តបឡើងទៅរកថេយ៉ុង ។

  « ហ្អឹម?? មានអីមែនទេថេវ៉ុន » ថេយ៉ុងឈ្ងោកមុខអោនមើលកម្លោះតូច

« លោកប៉ា ប្រាប់ថាAppaឈឺ តែAppaឈឺអី បាទ៎?? » ចប់សំណួរអាល្អិត ថេយ៉ុងក៏ងើយមកសម្លឹងជុងហ្គុកដែលឈរក្បែរនោះព្រោះគេក៏មិនដឹងថាត្រូវរកចម្លើយអោយអាល្អិតយ៉ាងមិចនោះទេ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now