P 61: មកយកAppaទៅគេងជាមួយ

Start from the beginning
                                    

« កុំរត់ទៀតណា៎ , Appa សូមទោស៎ » ថេយ៉ុងទាញអាល្អិតមកអោបបន្តិច ដៃស្រឡូនទាំងគូលូកមកចាប់កាន់ដៃកម្លោះតូចអង្អែលថើរៗ សម្លឹងទៅមើលអាល្អិតទាំងក្តីស្រលាញ់

« Appa និង លោកប៉ាមិនបានស្រលាញ់គ្នាទេ ត្រូវទេ ហ្អឹម!! ??? »

« មិនមែនទេ ថេវ៉ុនយល់ខុសហើយ »

« ហ្អឹកៗ~~ហ្អឹម~ Appa កុហក បើAppa និង លោកប៉ាមិនស្រលាញ់គ្នា ហេតុអីលែងលះគ្នា »

« ថេវ៉ុនស្ដាប់ប៉ា មិនមែនការលែងលះបញ្ជាក់ថាពួកយើងមិនស្រលាញ់គ្នាទេ វាមានហេតុផលផ្សេង ថេវ៉ុនយល់ទេ » ជុងហ្គុកលើកដៃអង្អែលសក់គេថើរៗ ។

  « ចុះហេតុអីមិនប្រាប់ថេវ៉ុន?? ហ្អឹម!! »

« បើប្រាប់ថេវ៉ុន ថេវ៉ុនយំ ខូចចិត្តទេ?? »

« បាទ៎ ហ្អឹកៗ~~ »

« បែបនេះហើយ ទើបប្រាប់មិនបាន »

« ដឹងហើយ ថេវ៉ុនឈប់យំទៅណា៎ សឺត!!! » ថេយ៉ុងវាសទឹកភ្នែកអាល្អិត ថើបគេបន្តិច មុននឹងញញឹមទៅរកគេ ។

« ចឹងAppaនឹងរស់នៅជាមួយថេវ៉ុននឹងលោកប៉ារហូតទៅមែនទេ?? »

« Appaនឹងនៅជាមួយថេវ៉ុននិងលោកប៉ារបស់ថេវ៉ុនរហូតំ
ណា៎.. Appaមិនទៅណាទេ ព្រោះមនុស្សដែលAppaស្រលាញ់នៅទីនេះ »

« បាទ៎ » អាល្អិតញញឹមងក់ក្បាលត្រដាងដៃអោបថេយ៉ុង ជុងហ្គុក៏ញញឹមតាមក្រោយ ។

« ចង់ទៅផ្ទះវិញទេ?? »

  « បាទ៎ ទៅ »

    ៚ ភូមិគ្រឹះត្រកូល ចន ៚

« បើឈឺប្រាប់Appa. » កាយតូចដែលអង្គុយនៅសាឡុងតបទៅរកអាល្អិត ដោយដៃគេកំពុងតែជូតរបួសអាល្អិត ឃើញថាវាដាច់រលាត់ចេញឈាមតិចៗថែមទាំងក្រហមសាច់មួយដុំទៀតផង ។

« បាទ៎Appa. » ចប់សម្ដីអាល្អិតក៏ស្ងាត់មាត់ដោយទុកអោយAppaគេលាងរបួសអោយហើយ ។

« រួចហើយ សឺត!!! »

« អរគុណ បាទ៎ » ថេយ៉ុងក៏ញញឹមឡើង ។

~គ្រូកៗ~~

សម្លេងកូរពោះរបស់អាល្អិតធ្វើអោយថេយ៉ុងនិងជុងហ្គុកដែលអង្គុយក្បែរគេឮ ។ ថេវ៉ុនធ្វើមាត់ស្រួចលើកដៃអង្អែលពោះសម្លឹងមើលមុខAppaគេ ។ តាំងពីត្រឡប់មកសាលារៀនមកគេមិនទាន់បានញុំាអីនៅឡើយទេ ហើយពេលនេះជាពេលថ្ងៃត្រង់ដែលរាងជ្រេទៅហើយ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now