P 56: Appa ថេវ៉ុន ស្អាតណាស់

Start from the beginning
                                    

« អឹម »

« តើលោកអគ្គនាយកចង់ទៅពេលនេះទេ?? »

« ណាត់នៅកន្លែងណា?? »

« នៅភោជនីយដ្ឋាន » ចប់សម្ដីនាយសង្ហារក៏ងើបចេញពីកៅអី ។ ថេយ៉ុងក៏ដើរតាមក្រោយនាយតិចៗ ។

[ អាគារភោជនីយដ្ឋាន ]

« សួស្តីលោកចន » លោកកាងក្រោយឃើញវត្តមាននាយសង្ហារដើរមកដល់ ខ្លួនក៏ងើបឈរអស់កម្ពស់រាដៃរាក់ទាក់គេ ។

« បាទ៎ » នាយសង្ហារស៊កដៃទៅចាប់លើករលាក់តិចៗញញឹមឡើង ។

« សូមអញ្ចើញអង្គុយ លោកចន » នាយសង្ហារក៏អង្គុយដោយមានលេខាគីមនៅអង្គុយក្បែរដែរ ។

« ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានលោកចន ព្រមទទួលការណាត់មួយនេះ » នាយសង្ហារក៏ញញឹមឡើង ទើបលោកកាងនិយាយបន្ត ៖

« ក្រុមហ៊ុនរបស់លោកចនល្បីល្បាញខ្លាំណាស់ ទើបបានជាខ្ញុំចង់បណ្ដាក់ទុនជាមួយ »

« លោកគិតបែបនេះឬ?? »

« បាទ៎ ពិតមែន »

ពួកគេក៏បន្តនិយាយគ្នាពីការងារជារឿយៗ តែលោកកាងម្នាក់នោះបែរជាងាកសម្លឹងតែកាយតូចរហូត ជុងហ្គុកសង្កេតឃើញសឹងតែគ្រប់វិនាទី អារម្មណ៍ប្រច័ណ្ឌ ហួងហែងក៏កើនឡើងមក ឯថេយ៉ុងវិញក្រោយឃើញលោកកាងចូលចិត្តសម្លឹងមកខ្លួនដោយក្រសែភ្នែកមិនល្អបែបនេះ គេក៏រាងភ័យដែរ ។

« អុ៎ះ!!! » ថេយ៉ុងប្រែជាភ្លាត់មាត់ឧទានមកមួយរំពេចក្រោយលោកកាងម្នាក់នោះបន្លំចាប់ដៃគេ គេរហ័សដកចេញយ៉ាងលឿន ។

« ខ្ញុំគិតថាពួកយើងមិនអាចធ្វើការជាមួយគ្នាបានទេ » នាយសង្ហារក្រោកឈរនិយាយឡើង លោកកាងដែលបម្រុងនឹងសញ្ញេក្នុងក្រដាសនោះទៅហើយ ក៏ប្រែជាងើយមុខមកមើលនាយសង្ហារ ។

« ហេ-ហេតុអីទៅលោកចន?? » លោកកាងងើបឈរ ។ និយាយគ្នាចុះសម្រុងគ្នាណាស់ ចុះហេតុអីមកប្ដូរចិត្តភ្លាមៗបែបនេះទៅវិញ ដឹងទេថាទម្រាំតែបានណាត់ជួបនិយាយគ្នា គឺលំបាកណាស់ មកបដិសេធបែបនេះ ខកបំណងស្លាប់ហើយ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now