P 53: មិនឃើញកូនសប្បាយចិត្តទេឬយ៉ាងមិច??

Începe de la început
                                    

« គឺជាប់ហើយ ទើបចូលធ្វើការភ្លាមៗ » ថេយ៉ុងនិយាយអេះអុញព្រោះអគ្គនាយកក្រុមហ៊ុនដែលគេដាក់ការងារសំភាសន៍នោះកំពុងតែអង្គុយក្បែរគេនេះឯង ។

« Wow!! Appaថេវ៉ុន ពិតជាពូកែមែន » ថេវ៉ុនដែលអង្គុយលើភ្លៅថេយ៉ុងភ្លាត់មាត់ឡើងសសើរកាយតូចមិនដាច់ពីមាត់ រួចលោរមុខទៅថើបថ្ពាល់ក្រពុំរបស់គេមួយខ្សឺត

« នេះរង្វាន់របស់Appa បាទ៎ ហិហិ  » ថេយ៉ុងក៏ភ្ញោចស្នាមញញឹមចេញមកលើផ្ទៃមុខទាំងលួចក្រឺតខ្នាញ់អាល្អិត

« ថេវ៉ុនAppaគួរអោយស្រលាញ់ណាស់ »

« ហិហិ » ថេវ៉ុនប្រែជាផ្ទុះសំណើចបែបជាក្មេងអៀនប្រៀនក្រោយឮអ្នកជាAppaនិយាយអោយខ្លួនបែបនេះ មើលចុះគេសើចសប្បាយជាមួយថេយ៉ុងអោយកក្អឹកគ្មានខ្វល់នឹងនាយដែលជាឪពុកអ្វីបន្តិច ។

« ថេវ៉ុនចង់ទៅផ្ទះវិញទេ » នាយសង្ហារតបឡើង អាល្អិតក្រវីក្បាលប្រកែកតិចៗ

« ថេវ៉ុនចង់នៅទីនេះដល់ល្ងាចណា បាទ៎ » ថេវ៉ុនតបតប្រយោគទៅនាយសង្ហារវិញ ។

« នៅដល់ល្ងាច?? » ថេយ៉ុង

« បាទ៎ ថេវ៉ុននឹងចាំលោកប៉ានិងAppaនៅទីនេះដល់ល្ងាច ព្រោះថេវ៉ុនចង់ចាំAppaទៅផ្ទះជាមួយគ្នា បាទ៎ » គេមិនដែលរៀនពេលល្ងាចស្រាប់ហើយ ចឹងហើយទើបគេតែងតែនៅភូមិគ្រឹះតែជាមួយមីនអា តែថ្ងៃនេះខុសប្លែកគេចង់ចាំAppaនិងលោកប៉ាគេនៅទីនេះ ដើម្បីបានទៅផ្ទះវិញជុំគ្នា ហើយម្យ៉ាងគេដឹងថាជេហីនិងលោកយាយនៅទីនេះ ទើបគេចង់នៅបន្ត

« អឹម សឺត!!! » ថេយ៉ុងអោនទៅថើបថ្ពាល់អាល្អិតមួយខ្សឺត មិនដឹងយ៉ាងមិចទេ ចូលចិត្តថើបថ្ពាល់គេជាខ្លាំង សង្ស័យតែនឹកពេកហើយ តែមួយទៀតក៏ដោយសារតឬថ្ពាល់អាល្អិតម្នាក់នេះទន់ៗសរលោង ចឹងហើយបានជាគេចង់តែថើបថើរឥតស្រាកស្រាន្ត ។

« ថេវ៉ុនចង់ញុំានំទេ?? »

« អត់ទេ បាទ៎ » អាល្អិតឆ្លើយបដិសេធ មុននឹងរុលខ្លួនចូលអោយកាន់តែស្និតស្នាត់នឹងប្រអប់ទ្រូងរបស់ថេយ៉ុង ថេយ៉ុងក៏ដៃអង្អែលសក់កូនថ្នមៗ

  « Aww!! ថេយ៍ជិតដល់ម៉ោងធ្វើការហើយ » ជេហីផ្ទៀងមើលនាឡិកាដៃបន្តិច និយយាឡើង នេះសល់ពេលមិនច្រើនទេ គេដល់ម៉ោងត្រូវទៅធ្វើការហើយ

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Unde poveștirile trăiesc. Descoperă acum