P 52: ថេវ៉ុនចង់នៅជាមួយAppa

Start from the beginning
                                    

« ច្រើនណាស់ លោកអគ្គនាយក៎យកធ្វើអី?? » មួយឆ្នាំមាន365 ចុះទម្រាំ4ឆ្នាំទៀតនោះ គេមិចនឹងចាំអស់ ទោះសរសេរវាយ៉ាងហោចណាស់ក៏ត្រូវប្រើពេលជិតមួយខែដែរ ហើយនៅអាមួយអាទិត្យនោះទៀត គេធ្វើមិចនឹងទាន់ បើការងារជាលេខានាយមមារញឹកសឹងអីទៅហើយ ។

« ខ្ញុំត្រូវតែដឹងពីមនុស្សទាំងអស់ដែលធ្វើការក្នុងក្រុមហ៊ុនខ្ញុំទាំងអស់ ជាពិសេសគឺលេខាដែលនៅក្បែរនឹងខ្លួន ,វាជាគោលការណ៍ក្រុមហ៊ុន »

« តែខ្ញុំសរសេរមិនទាន់ទេ វាច្រើនណាស់ »

« ផ្ញើរអោយខ្ញុំរាល់ថ្ងៃ ក្នុងមួយថ្ងៃរបស់ឯងត្រូវតែតាមម៉ោង ហាមរំលងម៉ោង រំលងពេលវេលាដាច់ខាត » ស្លាប់ ស្លាប់ៗ!!! មានតាមម៉ោងពេលវេលាទៀត ថេយ៉ុងច្បាស់ជាគិតឆ្កួតស្លាប់មិនខាន ។

« តែ~~~ »

« ហាមតវ៉ា សរសេរហើយត្រូវផ្ញើរចូល Email ខ្ញុំ , ហាមវត្តមានដាច់ខាត » មិនដឹងជាលេខាម៉ាកអីទេ ប្រកែកតវ៉ាអោយតែរហូត កុំតែប្រពន្ធហើយយត្រូវជាAppaរបស់ថេវ៉ុនទេកុំអីនាយដេញចោលបាត់ហើយ ។

« បាទ៎ លោកអគ្គនាយក »

« អស់ការអីហើយឯងចេញទៅវិញចុះ ហើយឯឯកសារនេះ គឺមិនមានបញ្ហាអ្វីទេ »

« បាទ៎ » ថេយ៉ុងថាហើយក៏ដើរចេញពីបន្ទប់អូហ្វីសនាយសង្ហារ ។ ជុងហ្គុកដែលអង្គុយនៅកៅអីក្នុងបន្ទប់ ប្រែជាភ្ញោចស្នាមញញឹមចេញមកលាយឡំជាមួយការអស់សំណើចហួសចិត្តបន្តិច បាត់មុខ4ឆ្នាំមកវិញចរិតនៅតែដដែល នាយនេះស្មានតែកាចឆ្នាស់ឆ្នើមហើយតើស៎ ។

[ ពេលថ្ងៃត្រង់ ]

« ហ៊ើយ... អាជុងនេះថ្មើរនេះហើយនៅមិនទាន់មកយកថេវ៉ុនទៅផ្ទះទៀត » យ៉ុនហ្គីនិយាយខ្សាវៗតិចៗតែម្នាក់ឯង គេមកយកជីហូទៅផ្ទះរាល់ថ្ងៃ តែបែរជាឃើញថេវ៉ុនមកអង្គុយចាំគេនៅនឹងបង់សឹងតែរាល់លើកដែលគេមកទទួលជីហូទៅវិញ ។ យ៉ុនហ្គីដើរទៅជិតកម្លោះតូចថេវ៉ុន សឹមហើបមាត់និយាយឡើង

« ថេវ៉ុននៅម្នាក់ឯងទៀតហើយ »

« បាទ តែមិនអីទេ ខ្ញុំនៅជិតជាមួយនឹងអ្នកគ្រូទេ »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now