ភាគទី33

Start bij het begin
                                    

«បាទ ! ខ្ញុំនិងរកមេធាវីមកឈរជើងបកប្ដឹងទៅវិញពីបទមួលបង្កាច់ និងធ្វើអោយខូចកេរ្តិ៍ឈ្មោះ ។ ហើយប្រសិនបើរកមុខឃើញថានេះជារឿងដែរមានអ្នកចង់សាងរឿងអាស្រូវអោយសណ្ឋាគារយើង ខ្ញុំនិងចាត់ចែងតាមផ្លូវច្បាប់ ឬចាហ្វាយចង់ជួបមុខវាសិនក៏បាន»ឌីល

«ចាត់ចែងតាមផ្លូវច្បាប់គ្រប់យ៉ាងទៅ យើងមិនចូលចិត្តអោយភ្ញៀវមានអារម្មណ៍មិនសុវត្ថិភាពពេលនៅក្នុងសណ្ឋាគារយើង ។ថ្ងៃស្អែកយើងត្រឡប់ទៅវិញហើយ»ហូស៊ុក

«បាទទាន , ប៉ុន្តែនៅមានរឿងមួយទៀត»ឌីល

«រឿងអី?»

«ខ្ញុំគិតថាក្នុងសណ្ឋាគារយើងមានរណុកក្នុងហើយ កំឡុងពេលយើងជ្រើសរើសបុគ្គលិកបែបនេះងាយនិងមានអ្នកបន្លំខ្លួនចូលមកខ្លាំងណាស់ ណាយើងក៏ជាអ្នកឈ្នះក្នុងការដេញថ្លៃទិញយកសណ្ឋាគារមួយនេះ សត្រូវជំនួញក៏មានច្រើន បញ្ហាដែរមិនគួរមានក៏ស្រាប់តែកើតមានឡើងដូចពេលនេះ»ឌីល

«ធ្វើដូចរាល់ដងទៅ បើចាប់បានពិតមែនឯងចាត់ការហើយរកមុខមេក្លោងមកអោយយើងភ្លាមដឹងដែរទេ»ហូស៊ុកជ្រួញចញ្ចើមមួរម៉ៅ នេះវាយ៉ាងមិចនិង គេមិនគិតថានិងមានសត្រូវវាយលុកលឿនដល់ថ្នាក់នេះទេ រញ៉េរញៃនាំអោយខូចអារម្មណ៍អស់។

«បាទចាហ្វាយ ព័ត៌មានបន្ទាប់ខ្ញុំនិងរាយការណ៍ប្រាប់ពេលចាហ្វាយមកដល់ ។ រាត្រីសួស្ដី» ឌីលបញ្ចប់ប្រយោគឯហូស៊ុកក៏ផ្ដាច់ប្រព័ន្ធទូរស័ព្ទហើយដាក់ចូលក្នុងហោរប៉ៅខោវិញមុននិងបើកទ្វារបន្ទប់ចូលទៅ ទើបប្រឈមនិងកែវភ្នែកដែរសម្លឹងមកមួយគូរដោយការចង់ដឹង។

«មានបញ្ហាអីឬ?ទើបខលមកនិយាយគ្នាយូរដល់ថ្នាក់
នេះ»ហេប្យុល

«បញ្ហាតិចតួច ដោះស្រាយរួចហើយ »

សឺតតតតត

     ហូស៊ុកដើរមករកអ្នកដែរអង្គុយនៅលើសាឡុងមុននិងឈោងថើបថ្ងាសនាងមួយខ្សឺត ហើយក៏ដើរហួសទៅរកតុធ្វើការវិញ គេដូចជាទម្លាប់ហើយ តែនាងមិនទាន់ទម្លាប់ស្រួលបួលទេ ចេះមកថើបមិនប្រាប់គ្នាមុនអោយដឹងទៅកើត ។

«ប្រាកដហើយ?» ហេប្យុលសួរបញ្ជាក់ ក៏សម្រេចចិត្តងើបទៅចាក់ទឹកដាក់នៅក្នុងកែវយកទៅអោយគេញ៉ំានៅឯតុការងារ មើលតែមុខក៏ដឹងថាមិនមែនបញ្ហាតិចតូច បើបញ្ហាតិចតួចពិតមែនគេប្រហែលមិនត្រឡប់មកវិញទាំងចងចញ្ចើមបែបនេះទេ ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Waar verhalen tot leven komen. Ontdek het nu