ភាគទី31

911 45 1
                                    

       ក្រោយពីដើរទិញហើយ ពួកគេក៏ត្រឡប់មកវិញ ព្រោះនៅទីនោះដល់ល្ងាចមិនបានទេផ្លូវកំពុងពិបាកដើរស្រាប់ផង ។ ឯនាងតូចវិញក៏មិនសូវនិយាយព្រោះនៅគិតសម្ដីគេមិនទាន់បាត់ គេថាគង់តែក្លាយជាការពិតគេចង់សម្ដៅទៅលើនាងគេពិតទេ?

«ល្ងាចបន្តិចគេងជាមួយគ្នាទេ ? »ពេលដើរចេញមកឃើញដំបូលផ្ទះបន្តិចហើយគេក៏ស្រាប់តែបបួលឡើងធ្វើអោយនាងឈប់គាំងដូចអ្នកណាយកទឹកមកជះកណ្ដាលមុខ ។

«និយាយអីនិង? អាក្រក់ណាស់» ហេប្យុលជ្រួញចញ្ចើញនិងចុងច្រមុះតបទៅគេវិញទាំងមុខក្រហម នេះមកបបួលគេងជាមួយគ្នាយ៉ាងមិច?

«ហាសហា ខ្ញុំនិយាយមិនទាន់អស់ ។ ក៏ចង់បបួលថាគេងមើលថ្ងៃលិចជាមួយគ្នាទេ?បន្ទប់យើងមើលឃើញថ្ងៃលិចចូលទឹកសមុទ្យស្អាតណាស់ កំពុងគិតដល់ណាហើយ?ទើបមុខក្រហមបែបនេះ» ហូស៊ុកស្រាប់តែសើចឡើង នេះគេមិនបានគិតដល់ចំណុចនោះទេ តែនាងស្រាប់តែជាអ្នកគិតទើបនឹកអស់សំណើចនិងសំណួររបស់ខ្លួនឯងមុននេះ។

«មុខខ្ញុំមិនបានក្រហមទេ ។ហេតុអីមិននិយាយអោយអស់តាំងពីរដំបូង» ថាហើយនាងក៏ដើរទៅមុនគេញាប់ឆ្មេរ ព្រោះមុខនាងកំពុងក្រហមមែនណាមនុស្សកំពុងគិតច្រើនស្រាប់ផង។

«ឆាប់និយាយមកថាមុននេះគិតអី? »ហូស៊ុកនៅតែរត់មកតាមញ៉ោះនាងទើបនាងត្រូវរត់ទៅមុនបន្ថែមកុំអោយគេតាមទាន់ យូរៗទៅក៏ដូចតែដេញគ្នាលេងពេញនិង ។

«ក៏សុខៗមកបបួលគេងជាមួយគ្នា ស្ដាប់ហើយមិនគិតអីដែរទេ?» ហេប្យុល

«តែគេងជាមួយគ្នាគ្មានអ្វីគួរអោយអៀនទេ យប់មិញក៏គេង ឬកំពុងគិតអារបៀបគេងបែបផ្សេង?»ហូស៊ុក

«អាយយយ ជុងជាអ្នកនិយាយអោយខ្ញុំគិតខ្លួនឯង » ហេប្យុល ងាកក្រោយមកតវ៉ានិងគេទើបធ្វើអោយគេតាមទាន់។

«អត់ទេ មកពីអ៊ីលជាអ្នកគិតខ្លួនឯង គិតចេញតែពីរឿងបែបនេះ ដែរមានបំណងអាក្រក់លើខ្ញុំឬអត់នេះ?»ហូស៊ុកធ្វើជាលើកដៃមកខ្ទប់ទ្រូង ធ្វើអោយអ្នកដែរប្រកែកមិនឈ្នះរកពាក្យដោះសារមិនឃើញ។

«មិនដែរគិតទេ មិចក៏និយាយបែបនេះ?ខ្ញុំជាអ្នកខ្លាចទើបត្រូវ» ហេប្យុល

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Hikayelerin yaşadığı yer. Şimdi keşfedin