ភាគទី2

1.1K 51 0
                                    

«អាយយយយយយ»

សម្លេងស្រែកដូចមនុស្សត្រូវគេសម្លាប់ទាំងរស់ក៏បន្លឺឡើងគងរំពងកាត់ភាពស្ងប់ស្ងាត់នៅឃ្លាំងចាស់ក្បែរមាត់សមុទ្យដែរដាច់ស្រយ៉ាល។ សំណាងហើយដែរក្បែរនេះគ្មានមនុស្សនៅ តែគួរអោយអាណោច ខ្លោចចិត្តតិចតួចដែរ ដែររាងកាយបុរសម្នាក់ក្នុងសភាពទទឹកជោគ និងមានស្នាមជាំគ្រប់កន្លែងព្រោះត្រូវទារុណកម្មយ៉ាងឃោរឃៅពីរកម្លោះឈាមត្រជាក់ នៅពេលដែរត្រូវគេចាប់បាន មើលទៅស្ទើរនៅសល់តែដង្ហើមចង្រិតជាប់ខ្លួនទៅហើយ។

«ឯងនៅមិនព្រមប្រាប់ថាអ្នកណាបញ្ជារមកទៀតមែនទេ?» រាងកាយកម្លោះមាឌមាំម្នាក់ក៏ឈរយ៉ាងហមហួនចម្រិតសួរចម្លើយជនដៃដល់មិនឈប់ ទោះឈឺខ្លួនយ៉ាងណាក៏គេមិនព្រមឆ្លើយដែរ ទើបធ្វើអោយឌីលស្ទើរតែកាត់ករអាចង្រៃយ៍នោះអោយស្លាប់ភ្លាមៗតាមតែអារម្មណ៍ឃ្នើសចិត្តទៅហើយ។

«វាមិនព្រមឆ្លើយទេចាហ្វាយ»ឌីល

«វៃវាបន្ថែមហើយយកទឹកអំបិលទៅស្រោចលើវាទៅ »ហូស៊ុកដែរអង្គុយនៅលើកៅអីរងចាំមើលក៏បញ្ជារឡើង គេគ្រាន់តែចង់បានសម្ដីមកបញ្ជាក់អោយច្បាស់តែប៉ុណ្ណោះ ព្រោះត្រឹមស៊ើបរកថាអ្នកណាជាមេខ្លោងវាមិនពិបាកសម្រាប់គេនោះទេ។

    ឈូ.....!

«អាហហហហហហ៎ ក្រហាយណាស់ លែងយើងភ្លាមទៅ» សម្លេងស្រែកអស់ពីពោះរបស់មនុស្សប្រុសបន្លឺឡើងខ្ទររំខានស្ទើរបែកក្រដាសត្រចៀក ហូស៊ុកចាប់ផ្ដើមមួរម៉ៅរមាស់ដៃចង់ធ្វើវាដោយខ្លួនឯងជំនួសអោយកំហឹងដែរគេកំពុងមាននៅពេលនេះ ។ គេនៅភ័យពីមនុស្សស្រីរបស់គេដែរនៅទីនេះមិនទាន់បាត់ទេពេលឮថាមានភ្លើងឆេះភ្លាម ហេតុអីវាថ្លើមធំចូលមករំខានប្រសាទគេបែបនេះ?

រីងងងងង រីងងងងង

«ចង្រៃយ៍» ហូស៊ុកជ្រួញចញ្ចើមឡើងភ្លាមពេលសម្លេងទូរស័ព្ទរបស់ខ្លួនស្រាប់តែរោទិ៍មករំខានខុសពេលវេលាបែបនេះ ណាពេលអារម្មណ៍មនុស្សកំពុងមិនល្អស្រាប់ផង...ក៏រកនិងគប់ទូរស័ព្ទទៅហើយតែពេលឃើញឈ្មោះអ្នកដែរតេមកនៅលើអេក្រង់ភ្លាមក៏ប្ដូរទឹកមុខ និងសម្លេងភ្លែតមុននិងចុចទទួល៖

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now