ភាគទី32

Start from the beginning
                                    

«អ្ហឹមមម» ហូស៊ុកជ្រួញចញ្ចើមក្រហឹមនៅដើមករ នៅពេលពន្លឺព្រះអាទិត្យចាំងពីក្រៅបង្អួចហាក់រំខានដំណេកគេយ៉ាងខ្លាំងរហូតអត់បើកភ្នែកមកមិនបាន ក៏ទើបតែដឹងថាថ្ងៃជិតលិចទៅហើយ ឯអ្នកដែរគេងបែរខ្នងទៅបង្អួចហើយមុខបែរមករកគេក៏មិនទាន់ភ្ញាក់ដែរ ។ ស្នាមញញឹមនៅលើផ្ទៃមុខក៏ផុសឡើងពេលដឹងថាលើកនេះមិនមែនជារឿងកើតឡើងដោយចៃដន្យ តែនាងនិងគេមានសតិរៀងខ្លួន បែបនេះល្អហើយ!! គេទន្ទិញថាបែបនេះល្អហើយព្រោះគេនិងបានធ្វើរឿងអ្វីដែរគេគួរធ្វើ មិនបាច់អូសបន្លាយពេលវេលាទៀត ស្នេហារបស់គេនេះវាអូសបន្លាយពេលមកយូរខ្លាំងពេកហើយ។

«ម្ចាស់ចញ្ចៀនស្នេហ៍របស់ខ្ញុំ» ហូស៊ុកញញឹមជាមួយកែវភ្នែកសែនស្រទន់ មុននិងលើកដៃទៅវាសសក់ដែរបាំងមុខរបស់នាងចេញ ។ ត្រូវហើយនាងជាម្ចាស់ចញ្ចៀនស្នេហ៍របស់គេ ក៏មានតែនាងតែម្នាក់តែប៉ុណ្ណោះ ដែរគេរងចាំអោយទៅធ្វើជាម្ចាស់របស់វា។

«.......» ហេប្យុលដែរគេងលង់លក់ស្រួលក៏ដឹងដល់ដៃដែរមកលេងសក់និងថ្ពាល់របស់នាង មានអារម្មណ៍ថារំខានដំណេកខ្លាំងណាស់ទើបធ្វើមុខជូរ និងបើកភ្នែកមករកបម្រុងនិងស្ដីអោយទៅហើយ តែផ្ទៃមុខរបស់គេធ្វើអោយនាងសម្រាយចញ្ចើមដែរចងចូលគ្នាអម្បិញមិញមកវិញ យ៉ាងរហ័ស ។

«ភ្ញាក់ហើយ?» ហូស៊ុក

«អ្ហឹមមម» នាងងក់ក្បាលជាការឆ្លើយតប ពេលភ្ញាក់មកទើបតែចាប់អារម្មណ៍ថាខ្លួនពួកគេទាំងពីរនៅជាប់គ្នាខ្លាំងណាស់ ថ្នាក់គេដកដង្ហើមមកប៉ះផ្ទៃមុខរបស់នាង ។ ដើមដៃគេម្ខាងធ្វើជាខ្នើយអោយនាងកើយ ឯម្ខាងទៀតក៏ប្ដូរមកឱបចង្កេះរបស់នាងវិញ ។ បរិយាកាសបែបនេះគ្មានអ្នកណានិយាយអ្វីទេ មានតែភាពស្ងប់ស្ងាត់,សម្លេងដកដង្ហើមនិងសង្ងំនៅក្បែរគ្នារៀងខ្លួនតែប៉ុណ្ណោះ ។

«មើលព្រះអាទិត្យលិចទៅស្អាតណាស់ » ហូស៊ុកក៏បបួលនាងអោយបែរទៅរកបង្អួចដែរមានពន្លឺព្រះអាទិត្យចាំងចូល ដោយសារបន្ទប់ពួកគេនៅជាន់លើទើបអាចមើលឃើញព្រះអាទិត្យដែររៀបលិចចូលទៅក្នុងផ្ទៃសមុទ្យបានយ៉ាងស្រស់ស្អាតបែបនេះ។

🌷ម្ចាស់ចញ្ចៀនស្នេហ៍✨រដូវកាលទី5Where stories live. Discover now