P 43: Appa សូមទោសណា៎

Start from the beginning
                                    

« ឯងចាកចេញពីគេទៅ ខ្ញុំសូមអង្វរឯងណា.... » ដោយឃើញថេយ៉ុងនៅតែបន្តឈរស្ងៀមទ្រឹង នាងក៏តបឡើងទៀត

« ចំណែកឯកូន ខ្ញុំនឹងមើលថែគេអោយបានល្អ ខ្ញុំនឹងធ្វើជាម៉ាក់របស់គេ ទោះបីជាគេមិនមែនជាកូនខ្ញុំបង្កើតក៏ខ្ញុំនៅតែស្រលាញ់គេ ឯងកុំបារម្ភអី » នាងក្រមុំពោលឡើងហាក់ដាក់សម្ពាធអោយថេយ៉ុងកាន់តែពិបាកតានតឹនក្នុងចិត្ត មុននឹងសម្លឹងមើលអាល្អិតដែលកំពុងតែបិទភ្នែកកើយស្មាគេសំងំស្ងៀមៗ

« ខ្ញុំ... » កាយតូចលើកដៃអង្អែលខ្នងអាល្អិតថើរៗមិនដឹងសម្រេចចិត្តបែបណា

[ SKIP ]

នៅក្នុងបន្ទប់ដ៏ធំទូលាយមួយមានតែថេយ៉ុងនឹងអាល្អិតតូចប៉ុណ្នោះ

« Appa សូមទោសណា៎ សឺត!! » ថេយ៉ុងអោនមុខទៅថើបអាល្អិតដែលកំពុងតែគេងលើពូកសម្លឹងមករកខ្លួនធ្វើភ្នែកភ្លឹសៗ គេមិនអាចយកអាល្អិតនេះទៅបានទេ គេត្រូវតែនៅជាមួយប៉ានឹងម៉ាក់ថ្មីរបស់គេ ចំណែកខ្លួនមកពីកន្លែងណាត្រូវទៅកន្លែងនោះវិញ ។ ថេយ៉ុងបានរៀបចំឥវ៉ាន់ខ្លួនរួចរាល់ហើយ គេយកតែអាវរបស់គេប៉ុណ្នោះ ចំណែកឯរបស់ផ្សេងដែលនាយនឹងលោកស្រីចនទិញអោយ គេមិនបានយកទៅនោះទេ

ហ្អា~~ហ្អាៗៗ~ សម្លេអាល្អិតស្រែកយំក៏ឮឡើងក្រោយមិនឃើញវត្តមានថេយ៉ុងឈរអោយគេឃើញ

« ឈប់យំទៅ Appaនៅទីនេះទេ » កាយតូចដែលបម្រុងនឹងដើរចេញជាមួយនឹងកាបូបកាន់នឹងដៃក្រោយឮសម្លេងគេស្រែកខ្លួនក៏មិនដាច់ចិត្តទើបព្រមដើរត្រឡប់មករកគេវិញ សឹមលើកគេមកអោប ។ បានបន្តិចអាល្អិតតូចក៏បាត់យំកាយតូចទម្លាក់គេលើពូកទន់ៗយឺតក៏ឃើញថាគេកំពុងតែបិទភ្នែក

« ខ្ញុំអរគុណហើយដែលឯងដោះលែងគេអោយខ្ញុំ » នាងក្រមុំដែលនៅឈរច្រកទ្វារក្រោយឃើញថេយ៉ុងដើរមកកៀក នាងក៏តបឡើង ថេយ៉ុងមិនតបរួចក៏ដើរចាកចេញទៅបាត់ ។

~~ហ្អា~ហ្អាៗៗៗ~~

« ល្មមឈប់យំហើយថ្លង់ណាស់!! » នាងក្រមុំដើរចូលទៅខាងក្នុងគំហ៊កអោយអាល្អិតដែលមានអាយុហៀបនឹងបួនខែ ដោយនៅតែបន្តយំ នាងក៏លើកបីគេឡើងហាក់ដូចជាម្ដាយដែលកំពុងតែបីកូនយ៉ាងចឹង ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now