P 37: ថេវ៉ុន

Start from the beginning
                                    

« គេទៅទិញញុំាអីបាត់ហើយ បន្តិចទៀតទើបមកវិញ »

« ទិញអោយថេយ៍ឬ?? »

« អឹម »

« គេក៏បារម្ភពីប្អូនបងដែរតើស៎ » នាងក្រមុំនិយាយញោះកាយតូចព្រមទាំងច្អឹចចុងច្រមុះគេអោយអៀន តែគេក៏ប្រែជាមុខក្រហមព្រោះតែការនិយាយរបស់នាងពិតមែន

« ឈប់និយាយរឿងនេះទៅ »

« អៀនហើយ ខ្ចិលនិយាយក៏បាន »

« កូននេះ កុំពូកែញោះប្អូនទៅមើល » លោកស្រីគីមងាកទៅវាយខ្នងដៃអ្នកដែលឈរក្បែរគាត់បន្តិច ពេលនៅផ្ទះជាមួយគ្នាឃើញតែញោះគេរហូត ចូលចិត្តណាស់ឬអាខាងញោះបោះប្រយោគបេះបួយអោយអ្នកជាប្អូននេះ???

« អួយ៎ ម៉ាក់តែក៏ការពិត ពេលថេយ៍អៀនមុខក្រហមបែបនេះគួរអោយខ្នាញ់ណាស់ »

« ដឹងតែគួរអោយខ្នាញ់ហើយ តែឈប់ញោះប្អូន ប្រយ័ត្នគេទ្រាំមិនបាន រត់ជ្រែកជញ្ជាំងទៅ »

« អ្នកម៉ាក់ហក៎... » ថេយ៉ុងតបអោយបង្អូស ទាញភួយមកគ្របផ្ទៃមុខត្រឹមថ្ពាល់ ខណៈដែលវាកំពុងតែក្រហមខ្លាំងជាងមុនទៅទៀត

« អ្នកម៉ាក់ បងស្រី » ជុងហ្គុកដែលទើបនឹងមកដល់ក៏ហៅសព្វនាមអ្នកទាំងពីរ មុនដំបូងនាយក៏មិនហ៊ានហៅបែបនេះដែរ តែក៏ព្រោះតែពេលវេលាកន្លងមកបួនខែមកនេះ នាយតែងតែនាំថេយ៉ុងទៅផ្ទះគេជារឿយៗ អញ្ចឹងហើយនាយក៏ត្រូវហៅអ្នកទាំងពីរអោយសមនឹងឋានៈដែរ ។ គ្រប់គ្នាក៏នាំគ្នាងាកទៅមើលប្រភពសម្លេង ថេយ៉ុងរហ័សរៀបឫកពាធ្វើជាធម្មតាវិញ រួចទម្លាក់ភួយដែលបាំងផ្ទៃមុខដល់ស្រស់ស្អាតចេញ ។

« ថេយ៍មិនទាន់ញុំាអីនៅឡើយទេ ទើបខ្ញុំក៏ចុះទៅទិញអោយគេបន្តិច »

« ចាស៎ មិនអីទេ ,ថេយ៍ញុំាអីសិនទៅកូន »

~ង៉ា~ង៉ាៗៗ~~

សម្លេងអាល្អិតកំហូចក៏បានបន្លឺឡើងបង្វែរការចាប់អារម្មណ៍របស់គ្រប់គ្នាអោយងាកទៅតាមប្រភពសម្លេង លោកស្រីគីមជើញបែបនេះក៏លើកគេមកបីរលាក់តិចៗ ទើបគេរាងស្ងាត់បានបន្តិច

~ង៉ា~ង៉ាៗ~~

« ប្រហែលជាគេឃ្លានហើយ ចាំខ្ញុំបញ្ចុកទឹកដោះគោគេចុះ »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now