P 32: ខ្ញុំមិនបានបោកលោកទេ

Start from the beginning
                                    

ផ្ទៃមេឃប្រែជាចុះងងឹតបន្តិចម្ដងៗ ព្រះអាទិត្យប្រែជាពណ៌លឿងទឹកក្រូច រៀបនឹងអស្តង្គត មិនបានប៉ុន្មានម៉ោងផងផ្ទៃលំហក៏ត្រូវជំនួសមកវិញនូវពន្លឺព្រះចន្ទដ៏សែនមូលក្រឡង់អមជាមួយនឹងហ្វូងពន្លឺផ្កាយតូចៗដែលនៅរះកំដរមីដេដាស ។

នៅក្នុងភូមិគ្រឹះនៃសាលទទួលភ្ញៀវ នាយសង្ហារជុងហ្គុកក្នុងឈុតគ្រ័រហ្សែរនៅឡើយកំពុងតែអង្គុយនៅសាឡុងផ្ទៀងនាឡិកាមើលម៉ោងក្នុងមួយនាទីម្ដង ដោយនៅក្នុងចិត្តហាក់ស្លន់ស្លោរខឹងមួម៉ៅក្ដៅក្រហល់ក្រហាយនឹងថេយ៉ុង ព្រមនិងមនុស្សជំនិតរបស់ខ្លួនជាខ្លាំង នាយខំផ្ទៀងម៉ោងទាំងចិត្តអន្ទះអន្ទែង ព្រោះពួកគេទាំងពីរ យប់ថ្មើនេះហើយនៅមិនទាន់មកវិញទៀង អោយទៅត្រឹមមន្ទីរពេទ្យសោះ មិនដឹងជាខ្ជាយដល់ណាខ្លះទេ នេះយប់ហើយខលទៅក៏មិនលើកទៀត ធ្វើអោយនាយដែលកំពុងនឹងសាឡុងអង្គុយសឹងមិនជាប់ ក្នុងចិត្តក្ដៅលើសដើម ។

~ងុឺត~~ ឡានត្រូវបានចតយ៉ាងត្រឹមត្រូវ ចេនក៏ចុះចេញពីឡាន ដើរទៅបើកទ្វារអោយនាយតូចចៅហ្វាយខ្លួនដែលកំពុងតែគេងលង់លក់

« ហាមប៉ះពាល់គេដាច់ខាត!! » សម្លេងធំក្រលរក៏មកដល់មុនម្ចាស់ ចេនក្រោយឮសំនៀងស្រែកបញ្ជាររបស់ចៅហ្វាយខ្លួនភ្លាម ដៃដែលបម្រុងថានឹងលើកត្រកងថេយ៉ុងក៏ត្រូវទម្លាក់ចុះ មុននឹងថយជំហានចេញពីគេយ៉ាងរហ័ស

« ឯងនាំគេទៅណាខ្លះ??!! » ដោយមិនទាន់បានបកស្រាយនិយាយអ្វីអោយស្រួលបួលផង ជុងហ្គុកស៊កដៃទាំងគូទៅខ្ញាំក៏អាវចេនទាញមកជិតខ្លួន សឹមនិយាយទាំងកំហឹង នឹងការបារម្ភហួងហែង មិនដឹងយកគេទៅណាខ្លះទេ ហើយនៅទៅតែពីរនាក់ទៀត យប់ជ្រៅទើបនឹងចូលផ្ទះ

« លោកប្រុស!! »

« ហ្អឹម » សម្លេងក្រហឹមរបស់ថេយ៉ុងក៏បន្លឺឡើង

« យើងនឹងមកជម្រះបញ្ជីជាមួយឯងនៅលើកក្រោយ ដែលហ៊ានយកគេទៅណាដោយគ្មានការអនុញ្ញាតពីយើង » ជុងហ្គុកលែងដៃចេញពីការខ្ញាំ មុននឹងដើរទៅក្បែរអ្នកដែលកំពុងតែគេង រួចបីកាយគេដើរចេញពីទីនេះទៅភូមិគ្រឹះសម្ដៅទៅបន្ទប់ជាន់ខាងលើ ។

ផឹប** នាយបោះកាយតូចដែលកំពុងគេងជ្រុបមុខនឹងប្រអប់ទ្រូងទៅលើពូកទន់ល្មើយខ្លាំងៗ រហូតដល់គេត្រូវកម្រើកត្របកភ្នែកភ្ញាក់ឡើងសម្លឹងមើលទៅពីដានបន្ទប់មឹសៗ មុននឹងក្រោកងើបឡើង គេមកបន្ទប់យ៉ាងមិចបាន ក្រែងចាំថាគេងក្នុងឡានមិនចឹង គេរេភ្នែកបន្តិចក៏ឃើញនាយសង្ហារកំពុងតែឈរសម្លឹងមកគេ

« លោក »

« ទៅណាខ្លះជាមួយចេន ទើបយប់ថ្មើរនេះទើបមកផ្ទះ?? »

« គឺខ្ញុំទៅលេងយូជុន »

« ហេតុអីមិនខលមកប្រាប់ ឯងកុហកខ្ញុំទេដឹង??! »

« ខ្ញុំមិនបានកុហកទេ កាលដែលមិនខលទៅ ព្រោះទូរស័ព្ទអស់ថ្ម »

« រកលេសបានប៉ុណ្នឹងទេឬយ៉ាងមិច?? ទូរស័ព្ទអស់ថ្ម ឬកំពុងតែនៅជាមួយប្រុសទេដឹង??! »

« លោកយល់ច្រលំហើយ ខ្ញុំមិនបានទៅជួបប្រុសដូចដែរលោកនិយាយទេ »

« យល់ច្រឡំហ្អេស?? »

« អួយ៎...!! លោកលែងដៃទៅ ខ្ញុំឈឺណាស់ »

« គ្រាន់តែកាន់ដៃប៉ុណ្នឹងសោះ ឯងរំអួយយ៉ាងនេះឬ?? អរ៎... ភ្លេចទៅ មកពីឯងរំអួយយ៉ាងនេះហើយ ទើបបានជាបានយើងធ្វើប្ដីនោះ!!! »

« ហ្អឹកៗហ្អឹក មិនមែនចឹងទេ »

« បើមិនចឹងយ៉ាងមិច យើងនៅមិនទាន់ជម្រះជញ្ជីជាមួយឯងទេ រឿងដែលឯងបោកយើងនោះ »

« ខ្ញុំមិនបានបោកលោកទេ »

« អរ៎ យើងយល់ហើយ មិនបានចង់បោកយើងទេ តែចង់បោកប្រុសអ្នកមានជាងយើង ពិតទេ »

« ហ្អឹកៗហ្អឹក ខ្ញុំឈប់និយាយជាមួយលោកហើយ »

« បើអញ្ចឹងក៏ឈប់និយាយរហូតទៅ »

~គ្រាំង~~ សម្លេងបិទទ្វារក៏លាន់ឡើងខ្លាំងៗអោយរងំពេញត្រចៀក ថេយ៉ុងដែលឈរសម្រក់ទឹកភ្នែកក៏ប្រែជាទម្លាក់ខ្លួនអង្គុយនៅចុងគ្រែទាំងមិនយល់ថាគេខឹងខ្លួនរឿងអីទេ ក្រែងប្រាប់ហើយតើស៎ថាទៅលេងយូជុន នៅមិនជឿគេទៀត ហើយថែមទាំងថាគេបោកខ្លួនចង់បាននាយជាប្ដីស្អីមិនដឹងទៀតផង ។
———————
រងចាំភាគបន្ត...........

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now