P 32: ខ្ញុំមិនបានបោកលោកទេ

Start from the beginning
                                    

« បាទ៎ »

បន្ទាប់ពីសម្រេចចិត្តរួចរាល់ហើយ ចេនក៏ក៏បើកឡានប្ដូរទិសដៅពីភូមិគ្រឹះទៅផ្ទះអាល្អិតជេវ៉ូម្ដង ធ្វើដំណើរតាមផ្លូវបានមួយសន្ទុះឡានក៏ឈប់ចតនៅចំពីមុខផ្ទះអាល្អិតសង្ហារម្នាក់នោះ ។

« លោកពូ អាល្អិតជេវ៉ូ ពេលនេះគេនៅទេ?? »

« គេនៅខាងក្នុងឯណោះ ថេយ៍ចូលមកខាងក្នុងសិនមក » ថេយ៉ុងញញឹមយល់ស្រប មុននឹងឈានជំហានចូលទៅខាងក្នុងផ្ទះរបស់គាត់ ដោយឃើញអាល្អិតសង្ហារកំពុងតែអង្គុយមើលទូរទស្សន៍លើសាឡុងធ្វើប្រងើយហាក់មិនខ្វល់ពីវត្តមានអ្នកដែលចូលមកខាងក្នុង

« ជេវ៉ូ »

« បាទ៎ លោកប៉ា?? » កម្លោះតូចតបទៅរកអ្នកជាឪពុក ខណៈដែលភ្នែកនៅមិនខ្ចីប្រិចដកចេញពីពន្លឺអេក្រង់ទូរទស្សន៍អ្វីបន្តិចហាក់ដូចជាកំពុងជក់ចិត្តណាស់អញ្ចឹង

« ថេយ៍មករក »

« បងថេយ៍ » ក្រោយពីឮអ្នកជាឪពុកហៅឈ្មោះថេយ៉ុងភ្លាម កម្លោះតូចក៏ងាកយ៉ាងរហ័ស រួចងើបចេញពីសាឡុង រត់មករកថេយ៉ុង មុននឹងគេក៏បន្ទន់ជង្គង់អោយសមនឹងកម្ពស់អាល្អិត

« ថ្ងៃនេះ ថ្ងៃកំណើតយូជុន ជេវ៉ូចង់ទៅលេងជាមួយគេទេ?? »

« បាទ៎ ចង់ »

« បើចង់ ត្រូវធ្វើយ៉ាងមិច ហ្អឹម?? »

« ត្រូវសុំការអនុញ្ញាតពីមនុស្សចាស់ »

« លោកប៉ា កូនសុំទៅជាមួយបងថេយ៍ហើយ បាទ »

« ទៅបាន តែហាមរពឹស ត្រូវស្ដាប់បង្គាប់ថេយ៍ឮទេ?? »

« បាទ៎ »

« អ៊ីចឹង យើងទៅៗ លោកពូខ្ញុំទៅសិនហើយ »

« អឹម »

ថេយ៉ុងក៏ដឹកដៃអាល្អិតចូលទៅក្នុងឡាន តែក៏មិនទាន់ទៅទីនេះដែរ ដោយគិតថាគួរតែទៅទិញកាដូវិញសិន សឹមទៅរកយូជុនតាមក្រោយ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now