P 31: ស្វាមីប្អូនមិនមកទេឬ??

ابدأ من البداية
                                    

« ជុងឮទេ?? ថេយ៍ប្រាប់ថាទៅតែឯងបាន បើកុំគិតបារម្ភពេកអី គិតតែអូនវិញទេ ដែលត្រូវអ្នកមាននាមជាសង្សារទុកចោលនោះ » នាងក្រមុំជូលីតបឡើងដោយមិនភ្លេចលាយលំនឹងភាពកំសត់បន្តិច ដើម្បីចង់អោយអ្នកស្ដាប់ទន់ចិត្ត

« បាន ,អញ្ចឹងមិនអីទេ ចាំអោយចេនជូនទៅចុះ!! » ចប់សម្ដី នាយក៏ដើរចេញទៅយ៉ាងរហ័ស ឯជូលីឃើញបែបនេះក៏ញញឹមដើរទៅតាមក្រោយអោយកកិត មុននឹងលូកដៃអោបដើមដៃរបស់នាយ ។ ជុងហ្គុកហាក់មានកូនចិត្តខឹងមឹងកាយតូចបន្តិច ព្រោះកាលពីម្សិលមិញ គេបាននិយាយព្រមព្រៀងនឹងគ្នារួចហើយ ថានឹងទៅមន្ទីរពេទ្យជាមួយគ្នា តែឥឡូវនេះមើលចុះ បែរជានិយាយថាអាចទៅតែឯងបាន ហើយថែមទាំងរុញខ្លួនអោយទៅជាមួយជូលីថែមទៀតផង!!!

« អ្នកប្រុសថេយ៍?? » ដោយសារតែឃើញកាយតូចចៅហ្វាយខ្លួន នៅឈរភ្លឹងសម្លឹងមើលទៅពួកគេទាំងពីចូលទៅខាងក្នុងឡានបើកចេញពីភូមិគ្រឹះយូរហើយ មីនអាដែលនៅឈរក្បែរនោះក៏បង្ហើបប្រយោគឡើង ដើម្បីបង្អាក់ការភ្លឹករបស់គេបន្តិច ។

« បាទ៎?? »

« អ្នកប្រុសមិនទៅមន្ទីរពេទ្យទេឬ?? »

« ទៅ! ខ្ញុំទៅតើស៎.. , បើអញ្ចឹងខ្ញុំទៅសិនហើយ បងស្រី »

« ចាស៎ អ្នកប្រុស » ចប់សម្ដី ថេយ៉ុងក៏ដើរចាកចេញពីភូមិគ្រឹះ តម្រង់ទៅឡានដែលមានចេនកំពុងតែឈរចាំដោយមានក្រសែភ្នែករបស់មីនអាតាមសម្លឹង ក្នុងចិត្តហាក់អាណិតគេណាស់ តែមិនអីធ្វើអ្វីបាន ព្រោះនាងជូលីសង្សារចៅហ្វាយខ្លួននោះគឺចរិតកាចឆ្នាស់ឆ្នើមពេក ។

ថេយ៉ុងឡើងទៅអង្គុយនៅក្បាំងខាងក្រោយនៃតួឡាន ដោយមានចេនជាតៃកុងឡាន មុននឹងបើកចេញពីរបងភូមិគ្រឹះ តែក៏ភ្លេចកត់សម្គាល់ទៅថា មានឡាទំនើបនពណ៌ក្រហមមួយគ្រឿងកំពុងតែបើកបណ្ដេញតាមក្រោយយឺតៗ!!

ថេយ៉ុងអង្គុយហាក់ស្ងៀមស្ងាត់នឹងធឹង គិតតែសម្លឹងទៅទេសភាពខាងក្រៅតាមកញ្ចក់ឡាន ក្នុងចិត្តក៏មានអារម្មណ៍មួយច្រណែនជូលីដែលមាននាយជាសង្សារ ឯកូនអារម្មណ៍មួយទៀតក៏ហាក់អន់ចិត្តបន្តិច នេះជាលើកទីពីរហើយ ដែលនាយខកណាត់របស់ខ្លួន តែអារម្មណ៍មួយទៀតក៏យល់ថា ចាំបាច់អ្វីត្រូវអន់ចិត្ត បើគេនឹងនាយមិនត្រូវជាអ្វីនឹងគ្នាផង គេចង់ធ្វើអ្វីជាសិទ្ធិរបស់គេ ទោះបីគេធ្វើខុស ក៏មិនអាចបញ្ជាគេអោយមកលួងលោម សូមទោសខ្លួនបានទេ ព្រោះនាយមិនបានស្រលាញ់ខ្លួន ។

ចេនព្រួសខ្យល់ដង្ហើមចេញមកបន្តិច ពេលឃើញទឹកមុខមិនរីករាយរបស់ថេយ៉ុងតាមកញ្ចក់ តែក៏មិនដឹងធ្វើយ៉ាងមិច គេមានអារម្មណ៍ថាមិនសូវស្រួលក្នុងចិត្តនោះទេ ព្រោះម្នាក់ជាប្រពន្ធ ម្នាក់ទៀតជាសង្សារ អោយរស់នៅជាមួយគ្នាក្រោមដំបូលតែមួយ ច្បាស់ណាស់ត្រូវតែមានម្នាក់រងទុក្ខ អាចថាពេលនេះជូលីមិនដឹងពីទំនាក់ទំនងគេទាំងពីរ តែចុះបើនាងដឹងគិតយ៉ាងមិច??! មិនបែកភូមិគ្រឹះទៅហើយទេឬ?? រួចចុះក្មេងដែលទើបនឹងលូតលាស់ បើដឹងមួយទៀត គិតយ៉ាងមិច??

~ងុឺត~~

« អ្នកប្រុសថេយ៍ អោយខ្ញុំចូលជាមួយឬអត់?? »

« មិនបាច់ទេ បងប្រុស ខ្ញុំចូលតែមួយភ្លែតប៉ុណ្នោះ »

« បាទ៎ » ចប់សម្ដីចេនភ្លាម ថេយ៉ុងក៏ចុះពីឡាន រួចក៏ដើរចូលទៅខាងក្នុងបាត់ ។

« ថ្ងៃនេះ ស្វាមីប្អូនមិនមកទេឬ?? » អ្នកគ្រូពេទ្យទាញកៅអីអង្គុយទល់មុខថេយ៉ុងបន្តិច មុននឹងតបជាប្រយោគសំណួរទាំងឆ្ងល់ ព្រោះធម្មតាឃើញពួកគេទាំងពីរនាក់មកជាមួយគ្នា ហើយម្យ៉ាងរឿងបែបនេះវាសំខាន់ណាស់ ត្រូវអោយមកសាមុីខ្លួនទាំងពីរមកដោយសារតែគ្រូពេទ្យត្រូវការពិគ្រោះយោបល់ជាមួយអោយបានលម្អិត ។

« គាត់រវល់ណាអ្នកគ្រូពេទ្យ ទើបខ្ញុំសម្រេចចិត្តមកតែឯង »

« បើអញ្ចឹងមិនអីទេ ចាំប្អូនយកពាក្យដែលអ្នកគ្រូពេទ្យណែនាំទៅប្រាប់អ្នកជាស្វាមីបន្តចុះ »

« បាទ៎ »

[SKIP]

ថេយ៉ុងដើរចេញមកក្រៅទាំងញញឹម ដោយដៃកាន់សាមីពណ៌លឿងទុំនៅនឹងដៃ រួចស៊កដៃអង្អែលពោះថើរៗ កូនគេមានសុខភាពល្អ គ្មានអ្វីគួរអោយបារម្ភទេ គេពិតជាត្រេកអរណាស់រកអ្វីផ្ទឹមពុំបានទេ ។ បន្តិចក្រោយមកគេក៏ដើរចូលទៅខាងក្នុងឡានវិញ មុននឹងឡានក៏រំកិលកង់រត់ទៅមុន

« ក្មេងនោះកាន់ស្អីចេះ?? » នាងក្រមុំដែលកំពុងអង្គុយនៅក្នុងឡាន ក៏បង្ហើបប្រយោគសំណួរឡើង ទាំងជ្រួញចញ្ចើម មុននឹងបើកទ្វារដើរចេញ រួចចូលទៅខាងក្នុងមន្ទីរ ក្រោយឃើញថេយ៉ុងចូលទៅក្នុងឡានចាកចេញពីទីនេះ ។
———————
រងចាំភាគបន្ត........

អេតាសុីវិលលក្ខខណ្ឌ( ចប់ )حيث تعيش القصص. اكتشف الآن