P 30: ក្មេងនេះប្រហើនណាស់!!!

Start from the beginning
                                    

« បាទ៎ »

« ឯងនេះប្រសព្វធ្វើបាបគេណាស់តើស៎ »

« ទុកថាប៉ុន្នេះនៅតិចពេកផង យើងមិនដឹងថាយាយចាស់នោះ ពេញចិត្តវាណាស់ណាទេ!,បានជាខំហ៊ុចអោយជុងយ៉ាងនេះ »

« យកតែមួយកែវទេឬ?? ចុះយើង?? »

« ចាំខ្ញុំទៅយកមកម្ដងទៀត »

« ទៅអោយវាលឿនៗទៅ យើងស្រេកឡើងចង់ខាសក.ទៅហើយ »

« បាទ៎ » កាយតូចថាហើយ ក៏ដើរឆ្ពោះទៅក្នុងផ្ទះបាយម្ដងទៀត

« មានស្ដោះទឹកមាត់ចូលក្នុងកែវយើងឬអត់?? » ស្រីក្រមុំជូលីដែលអង្គុយនៅសាឡុងតបឡើងដោយភ្ជាប់នឹងដៃម្ខាងកាន់កែវទឹក

« ខ្ញុំអត់បានធ្វើទេ » ថេយ៉ុងក៏ក្រវីក្បាលប្រកែក ព្រោះគេមិនបានធ្វើរឿងនេះពិតមែន

« ចឹងឬ?? » នាងស្រដីឡើង ព្រមទាំងងើបឈរអស់កម្ពស់ លាដៃដែលកាន់កែវនោះទៅស្រោចលើកាយតូច

« ខិខិ...!!! »

« ស្លាប់ហើយ ខ្លួនរបស់ឯងទទឹកអស់ហើយ ស្មោគរោគណាស់ក្មេងតូច..., សូមទោសណា៎ យើងគ្មានចេតនាទេ »

« ហ៊ើយជូលី នេះមួយកែវទៀត បង្ហើយទៅ »

« កុំអី... អម្បាញ់មិញនេះ យើងគ្មានចេតនាទេ ឯងយកមួយកែវនោះ ទុកផឹកវិញល្អជាង » នាងងាកមកនិយាយដាក់អ្នកជាមិត្ត សឹមងាកមកសម្លឹងកាយតូចវិញ

« ឯងនេះនៅឈរធ្មឹងអីទៀត មិចមិនទៅប្ដូរខោអាវចេញទៅ ប្រយ័ត្នជុងមកឃើញ ទៅមាយាថាយើងធ្វើបាបឯងទៅ »

« បាទ៎ ,ខ្ញុំទៅហើយ »

« ហើយ ហាមប្រាប់រឿងនេះអោយជុងដឹងជាដាច់ខាត!!! »

« បាទ » កាយតូចច្រឡឹងតបហើយ ក៏ជម្លៀសខ្លួនថយក្រោយដើរទៅជាន់លើនៃបន្ទប់ដោយមានកែវភ្នែកទាំងគូរបស់ជូលីតាមសម្លឹងមើលញញឹមសមចិត្តមិនប្រឹច

« ឯងជឿដែរឬ ថាគេមិនយករឿងនេះទៅប្រាប់ជុងហ្គុក?? »

« មិចនឹងហ៊ានប្រាប់នោះ ឯងក៏ឃើញ សូម្បីតែមើលមុខយើងក៏មិនហ៊ានមើលចំផង រឿងអីទៅហ៊ានប្រាប់នោះ!!សាកតែប្រាប់ទៅ នឹងបែកមាត់មិនខានទេ »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now