P 26 :ស្រលាញ់ប្អូនខ្ញុំឬ??

Start from the beginning
                                    

« ហួសម៉ោងហើយ មិនអីទេ ញុំាម្នាក់ឯងក៏មិនអីដែរ » ថេយ៉ុងថាហើយ ក៏បន្តជំហានឆ្ពោះទៅមុខបន្ត ដោយមិនដឹងឡើយថាមានក្រសែភ្នែកទាំងគូរបស់អ្នកខាងលើកំពុងតែសម្លឹងបាញ់ឆ្ពោះមករកគេ ។

[SKIP]

« បងស្រីចង់ទៅណាឬ?? » ដោយឃើញនាងគ្រងឈុតស្លៀកបំពាក់រឹបរាងពណ៌ស្រស់ឆើត កាន់កាបូបនឹងដៃ ពាក់ស្បែកជើងកែងចោទ មូរសក់ ផាត់មុខស្រស់ស្អាត លាបក្រែមក្រហមឆេះ ក្លិនទឹកអប់ឆួលឆៀលជ្រាបពេញច្រមុះគេ ទើបថេយ៉ុងក៏បង្ហើបសួរឡើង ទាំងមានអារម្មណ៍ថាធីងធោងព្រោះតែក្លិនទឹកអប់នាងក្រមុំដែលបាញ់ មិនដឹងថាបាញ់អស់ប៉ុន្មានដងប៉ុន្មានដបហើយទេ បានជាឆួលដល់ថ្នាក់នេះ???

« បងទៅជួបមិត្តភក្តិ បបួលគ្នាដើរលេង តែមិនដឹងពេលណាមកវិញទេ ថេយ៍មិនបាច់ចាំផ្លូវបងទេ »

« បាទ៎ បងស្រីប្រយ័ត្នខ្លួនផង តែងខ្លួនស្អាតបែបនេះ កុំរហេតរហូតពេក ព្រោះមនុស្សឥឡូវមិនសូវជាគួរអោយទុកចិត្តប៉ុន្មានទេ »

« បងដឹងហើយ តែថាបងស្អាតមែនឬ?? »

« បាទ៎ បងស្រីស្អាតណាស់ »

« រសនិយមជុងហ្គុកណា៎ អូយ៎ ពេលនេះជិតហួសម៉ោងណាត់ហើយ បងទៅសិនហើយ »

« បាទ៎ បងស្រី »

« ប្រដៅធ្វើមើលតែម៉ែយើង ឆឹស!!! » ជូលីដើរមកដល់ច្រកទ្វារធំ ក៏បង្ហើរប្រយោគឡើងតិចៗ ទាំងពេបជ្រេញកាយតូចជាខ្លាំង រួចក៏បន្តបោះជំហានចេញទៅរកមិត្តនាងដែលកំពុងតែចាំក្នុងឡានខាងមុខភូមិគ្រឹះ!!!

#ផ្សារទំនើប

« យើងជ្រេញក្មេងម្នាក់នោះពេញទំហឹងហើយឯង »

« ចិត្តត្រជាក់សិនទៅ , មកពីឯងនេះហើយនៅធ្វើជាសម្ដែងអីដល់ណាទៀត ហេតុអីមិនព្រមចាត់ការក្មេងម្នាក់នោះទៅ?? »

« ឯងគិតថាយើងមិនចង់ចាត់ការអាក្មេងនោះឬយ៉ាងមិច?? ខ្លួនតូចតែមួយទេ មុខស្លូតៗ ស្មឿកៗ តែមិនដឹងមាយាអ្វីខ្លះទេប្រាប់លោកស្រីចន បានជាគាត់ពេញចិត្ត ពេញថ្លើម សម្បើមណាស់!!! »

« ចុះឯងចង់អោយក្មេងម្នាក់នោះ ដណ្ដើមជុងពីឯងហ្អេស?? »

« កុំសង្ឃឹម!! ជុងជារបស់យើងតែម្នាក់គត់ , ឯងចាំមើលចុះ យើងនឹងចាត់ការក្មេងម្នាក់នោះអោយសាកសម ដែលវាប្រហើនហ៊ានដណ្ដើមជុងពីយើង »
—————
« ខ្ញុំទៅផ្ទះជួបបងស្រីបន្តិចហើយអ្នកម៉ាក់ »

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now