P 24: ជាប្អូនគេ តែមិនដឹងថាគេចូលចិត្ត នឹង ស្រលាញ់អ្វី

Start from the beginning
                                    

« គឺមកពីបងរវល់ ទើបមិនបានទៅ » ជុងហ្គុកថាហើយ នាងក៏ញញឹមចេញមក តែក្នុងចិត្តមិនមែនស្រស់ស្អាតដូចអ្វីដែលនាយសង្ហារឃើញឡើយ ! រវល់ឬ??រវល់នៅជាមួយក្មេងម្នាក់នោះឬ??

« មិនអីទេ អូនមិនថាអីទេ គ្រាន់តែបានជួបមុខបង អូនសប្បាយចិត្តណាស់ទៅហើយ មិនថាបងទៅរក ឬ ក៏អូនមករកទេ យ៉ាងណាគឺដូចតែគ្នាហ្នឹង »

« អូនទៅរកបងនៅក្រុមហ៊ុន តែបែរជាមិនឃើញ ការពិតបងមកនៅផ្ទះសោះ »

« នេះអូនទៅរកបងដល់ក្រុមហ៊ុន?? »

« អឹម , លេខាបងណា៎ មិនរាក់ទាក់អូនសោះ ថែមទាំងចង់បណ្ដេញអូនចេញពីទីនោះទៀតផង »

« នាងថាអោយអូនបែបនេះឬ?? » ជុងហ្គុកបង្ហើបសំណួរហាក់ភ្ញាក់ផ្អើល មិនចង់ជឿ នឹងប្រយោគដែលសង្សារខ្លួននិយាយឡើយ ព្រោះលេខាចាងធ្វើការមកច្រើនឆ្នាំហើយ ឃើញថាជាមនុស្សរួសរាយរាក់ទាក់សមគួរ មានចិត្តល្អ តែពេលដែលជូលីនិយាយយ៉ាងនេះ គេហាក់ស្រឡាំងកាំងមិនដែលសោះថាការពិតវាយ៉ាងនេះ!!!

« មែនហើយ នាងនិយាយបែបនោះ ជុងត្រូវចាត់ការនាងលេខានោះអោយអូន បើមិនចឹង អូនមិនសុខចិត្តទេ »

« មិនអីទេ ចាំបងចាត់ការអោយអូនចុះ » ជុងហ្គុកតបហើយ នាងក៏ញញឹមហាក់ត្រេកអរសមនឹងចិត្តជាពន់ពេក នាងលេខានោះសមតែត្រូវដេញចេញហើយ សម្ដីគ្មានគម្រប បែបនេះគឺសាកសមណាស់!!!

« បងមិនទៅធ្វើការទេឬ?? » ជុងហ្គុកក្រវីក្បាលតិចទៅរកនាង

« ហេតុអីទៅ?? »

« មានរឿងបន្តិចបន្តួចត្រូវដោះស្រាយ »

« អឹម »

« មីនអា »

« ចាស៎ អ្នកប្រុស!! »

« រៀបចំបន្ទប់ នឹង យកវ៉ាលីជូលីទៅក្នុងបន្ទប់ថ្មីរបស់នាងផង »

« ចាស៎ អ្នកប្រុស »

« ចុះបងមិនទៅធ្វើការឬ?? »

« បងមិនទៅទេ »

« ចឹងកំដរអូនដើរលេងបន្តិចបានទេ?? »

« ចាំពេលក្រោយចុះ ពេលនេះបងរវល់បន្តិច អូនទើបនឹងមកដល់ គួរតែសម្រាកយកកម្លាំងសិនទៅ ពេលនេះបងឡើងទៅបន្ទប់ការងារសិនហើយ » នាងញញឹមងក់ក្បាលជាសញ្ញាបញ្ជាក់ថានាងយល់ស្រប ជុងហ្គុកក៏ញញឹម មុននឹងប្រលែងដៃ រួចបោះជំហានឡើងទៅខាងលើបន្ទប់បិទទ្វាារចាក់សោរបាត់ស្រមោល ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now