ជីណាបានរៀបចំឥវ៉ានពីហាងរបស់នាងដើម្បីត្រឡប់មករកស្វាមីវិញ ថ្ងៃនេះវានឹងក្លាយមកជាថ្ងៃដ៏ល្អបំផុត បំភ្លេចរឿងគ្រប់យ៉ាង ចាប់ផ្ដើមសាជាថ្មី យូអុីបានជួយអ្នកម៉ាក់លើកឥវ៉ាក់ដាក់លើរថយន្តដើម្បីទៅផ្ទះវិញ ក្រោយពីរៀបចំរួចជាណាប្រញាប់នាំនាងតូចយូអុីចេញដំណើទៅ បន្តិចក្រោយមកពួកគេក៏មកដល់បន្តែហេតុអីក៏ស្ងៀមស្ងាតយ៉ាងនេះអ្នកបំរើទៅណាអស់ហើយ ជីណាចុះពីលើរថយន្តហើយយកវាលីឥវ៉ានចេញមកដឹកដៃយូអុីដើចូលទៅខាងក្នុងផ្ទះ
" ថេយ៉ុង !! "
" Daddy ahh យូអុីមកវិញហើយ " សំលេងស្រែកហៅរបស់ប្រពន្ធនឹងកូនធ្វើអោយអ្នកដែលកំពុងគេងអោបដបស្រាស្ទុះងើបឡើង
" ជី..ជីណា !! នាងមកវិញហើយមែនទេ !? " និយាយដាច់ៗព្រោះតែត្រេកអរសប្បាយចិត្តរកអ្វីមកនិយាយមិនចេញឡើយ យកដបស្រាចេញពីខ្លួនឈប់អោបវាទៀតហើយ ប្រពន្ធនឹងកូនមកវិញហើយ ដល់ពេលដែលត្រូវអោបប្រពន្ធវិញម្ដងហើយ អ្នកកំលោះរត់ចេញពីបន្ទប់មកឈរត្រឹងបន្តិចពេលឃើញច្បាស់ហើយថាប្រពន្ធនាំកូនមកផ្ទះវិញនាងឈប់ខឹងហើយមែនទេ ? សប្បាយចិត្តរហូតដល់ចង់ស្រក់ទឹកភ្នែកប្រញាប់រត់មកជួបពួកនាង តែមិនបានប្រយ័ត្នគេក៏រអិលជើងដួលពេលដែលកាំជណ្ដើសល់តែ៤កាំទៀត
" ហឹក..អួយ ជី..ជីណា " ដួលឈាមមុខឈាមមាតទៅហើយនៅតែមិនខ្វល់ងើបមើលមុខប្រពន្ធបន្តិចហើយហៅឈ្មោះរបស់នាងថ្នមៗ ជីណាទប់ទឹកភ្នែកលែងបាន មើលសភាពគេពេលនេះចុះពុកមាតមិនកោសក់មិនកាត់ថែមទាំងស្គមជាងមុនទឹកមុខស្លេកស្លាំងនាងទំលាក់វាលីចុះប្រញាប់រត់ទៅគ្រាស្វាមីមកអង្គុយអោយស្រួលបួលបន្តិចសិន
" បងឈឺត្រង់ណាដែទេ ? ឈាម..ឈាមចេញមកច្រើនណាស់មិនកើតទេចាំអូនខលហៅបងពេទ្យសិន
" មិនចាំបាចទេ របួសក្រៅបេះដូងបងមិនអីទេសំខាន់អូនមករកបងវិញហើយ ពួកយើងកុំនៅឆ្ងាយពីគ្នាទៀតបានទេ ហឹុកៗបងសុំទោស " យូអុីងើបមកអោបលោកប៉ានឹងអ្នកម៉ាក់ដើម្បីយំជុំគ្នា
" បងមិនចាំបាច់សុំទោសអ្វីទេ អូនមិនបានខឹងបងទៀតនោះទេ មើលចុះមុខរបស់បងស្លេកណាស់ បងស្គមច្រើនណាស់ថេយ៍ "
YOU ARE READING
ប្រពន្ធខ្ញុំជាកូនក្មេង (ចប់)
Fantasyគីមថេយ៉ុង ♡ ជុងជីណា មានប្រពន្ធក្មេងដែលអាយុប្អូនរហូតដល់ទៅ១១ឆ្នាំពិបាកខ្លាំងពេលដែលនាងកូស្វាមីម្ដងៗសឹងតែខលទៅរកឡានពេទ្យមកសង្គ្រោះបន្ទាន់ តែចរឹករបស់នាងធ្វើអោយប្រុសចាសដកចិត្តមិនរួចលែងមើលស្រីណាចូលភ្នែកដោយសាតែប្រពន្ធក្មេង......
