ភាគទី៨

4.5K 144 0
                                        


នាងក្រមុំខំធ្វើមុខបង្ហាញការមិនពេញចិត្តតែថេយ៉ុងធ្វើជាមិនខ្វល់អូសដៃក្មេងក្បាលខូចទៅជាមួយទាលតែបាន

" ឈប់សិន ! អូនមិនបាចនិយាយអ្វីក៏បានណាដើតែតាមបងហើយញញឹមទៅបានហើយ " ថេយ៉ុងប្រាប់ទៅភរិយាក្មេងរបស់ខ្លួនព្រោះខ្លាចនាងចេញចរឹកក្មេងមកធ្វើអោយរូបខ្លួនខ្មាសគេម្ដងទៀតជីណាប្រញាប់ងួកក្បាលបើកភ្នែកធំៗសំលឹងមើលមុខស្វាមីស្រស់សង្ហារបស់ខ្លួន

" តោះចឹង ! " គេញញឹមដាក់នាងមុននឹងអូសដៃស្រីតូចចូលទៅនិយាយរាកទាកជាមួយភ្ញៀវអភិជនទាំងនោះដែលមកចូលរួមមង្គល់ការបស់ពួកគេ ថេយ៉ុងដើចុះដើឡើងហាក់មិនហត់ឡើយតែមើលទៅជីណានាងស្មើធ្លាក់អណ្ដាតចុះមកដល់ដីទៅហើយតែមិនហាននិយាយនៅតែទ្រាំញញឹមហើយដើតាមថេយ៉ុងរហូត ព្រោះតែជាក្មេងស្ដាប់បង្គាប់នឹកដល់សំដីស្វាមីដែលនិយាយថាកុំនិយាយអ្វីចេញមកគ្រាន់តែដើតាមគេហើយញញឹម តែតាំងពីយប់មកនាងមិនបានគេងឡើយព្រោះ រវល់តែជាមួយហ្គេមបាយក៏មិនទាន់បានញុាំទៀតមួយព្រឹកទៅហើយ ពេលនេះមកត្រូវដើចុះដើឡើងមិនឈប់ទៀតនាងមានអារម្មណ៍ថាអស់កម្លាំងខ្លាំងណាស់តែក៏តែទ្រាំដដែល ថេយ៉ុងមិនបានចាប់អារម្មណ៍ឡើយថាជីណាកំពុងកើតអ្វីព្រោះឃើញនាងញញឹមរហូត គេក៏បន្តនាំប្រពន្ធក្មេងដើអួតសម្រស់បន្តទៀតទៅ

[៣ម៉ោងក្រោយមក]

" ប្រពន្ធលោកពិតជាស្រស់ស្អាតណាស់ " បុរសម្នាក់ដែលជាដៃគូភាគហ៊ុនធំក្នុងក្រុមហ៊ុនរបស់គេក៏មកសរសើទៅកាន់នាងតូចជីណាដែលកំពុងឈរក្បែថេយ៉ុងញញឹមមិនឈប់ អ្នកកំលោះគេញញឹុមដោយមានកិតិ្តយសហើយស្រវាទាញរាងកាយតូចមកអោបតែនាងក៏ទន់ខ្លួនសន្លប់ទៅក្នុងរវង្វង់ដៃស្វាមីតែម្ដង

" ជី..ជីណា !! ជីណា ! " អ្នកជាស្វាមីស្លុតអស់ស្មារតីពេលដែលឃើញប្រពន្ធសន្លប់ថែមទាំងស្លេកបបូមាបែបនេះទៀត គេស្ទើតែចេញយំទៅហើយ

" ជីណាកូន ! " អ្នកស្រីវាងក៏រត់មកមើលកូនប្រសាដែលកំពុងដេកដួលក្នុងរវង្វង់ដៃកូនប្រុសរបស់ខ្លួន

" ម៉ាក់ ! ខលហៅគ្រូពេទ្យមក ! " ថេយ៉ុងនិយាយទាំងញ័របបូមាត់សស្រាក់អ្នកជាម្ដាយយល់អារម្មណ៍កូនប្រុសប្រញាប់ខលទៅតាមគ្រូពេទ្យប្រចាំគ្រសារមក គ្រប់គ្នានាំគ្នាមកមើលនាងតូចតែថេយ៉ុងលើកបីនាងឡើងទៅបន្ទប់បាតទៅព្រោះមិនចង់អោយអ្នកណាមកប៉ះភរិយាឡើយខ្លាចមានគេបន្លំប៉ះសាច់សរៗខ្ចីៗរបស់ប្រពន្ធក្មេងស្រសស្អាតរបស់ខ្លួន គេដាក់នាងទៅលើពួកថ្នមៗមុននឹងយកដៃមកអង្អែលក្បាលនាងថ្នមៗ

" អូនមិនកើតអីទេណាជីណ ! " និយាយចប់ស្រវាស្ទុះងើបឡើងបំរុងរត់ទៅតាមគ្រូពេទ្យដោយខ្លួនឯងតែអ្នកស្រីវាងក៏នាំគ្រូពេទ្យមកដល់ទៅហើយ

" លោក..លោកគ្រូពេទ្យ "

" ស្ងប់ចិត្តសិនទៅថេយ៉ុងជីណាមិនកើតអីទេជឿម៉ាក់ទៅ "

អ្នកជាម្ដាយប្រញាប់និយាយលួងចិត្តកូនប្រុសដែលកំពុងចង់ស្រក់ទឹកភ្នែកព្រោះតែបារម្មណ៍ពីភរិយាខ្លាំងពេក

" គឺ....អ្នកនាងមិនកើតអ្វីធ្ងង់ធ្ងទេ កុំបារម្មណ៍អីលោក ! "

" ប្រពន្ធខ្ញុំកើតអី !? " គេក៏ប្រញប់សួបន្តបើមិនធ្ងង់ធ្ងមិចសន្លប់កើតទៅ

" គឺ..ដោយសានាងគេងមិនគ្រាប់គ្រាន់ "

គ្រាន់តែពាក្យមួយឃ្លានេះថេយ៉ុងយល់គ្រប់យ៉ាងទៅហើយថានាងគេងមិនគ្រប់គ្រាន់ព្រោះតែអ្វី

" អោយនាងសម្រាកអោយបានច្រើនហើយញុាំបាយអោយទៀងពេលទៅប្រាកដជាមិនអីឡើយ នេះជាថ្នាំជំនួយសុខភាពសម្រាប់នាងញុាំក្រោយបាយណា " គ្រូពេទ្យញញឹមដាក់ថេយ៉ុងព្រោះតែឃើញគេដូចជាស្រលាញ់ប្រពន្ធខ្លាំងណាស់

" អគុណហើយលោក " ប្រុសកំលោះមិនដឹងនិយាយអ្វីអារម្មណ៍គិតខឹងដល់ជីណាហេតុអីនាងធ្វើបែបនេះដល់ថ្នាក់ធ្លាក់ខ្លួនឈឺទៀត

" មិនអីទេលោកវាជាភារកិច្ចរបស់ខ្ញុំ " អ្នកស្រីវាងក៏ជូនដំណើគ្រូពេទ្យទៅវិញបាតទៅ ប្រុសកំលោះទំលាក់ខ្លួនអង្គុយក្បែក្មេងក្បាលខូចខាំធ្មេញតិចៗសំលឹងមើលរង្វង់មុខមូលដូចព្រច័ន្ទរបស់នាង

" ចាំមើលណា ! កាលពីមុនអូនអាចលេងហ្គេមពេលណាក៏បានថែមទាំងចង់ដាច់យប់បានទៀតតែពេលនេះអូនមិនមែនគេងតែម្នាក់ឯងដូចមុនឡើយ !! បងនឹងប្រដៅអូនអោយបានល្អ....hery ! " និយាយចប់ក៏សើចហេតុអីគេមកធ្លាក់ក្នុងអន្លងស្នេហ៍ក្មេងដែលមិនទានដឹងអីដូចជានាងទៅវិញយប់នេះជាយប់ផ្សំដំណេកតែនាងក៏ឈឺ !

ប្រាប់ហើយថាទ្រាំៗទៅ 😂

To be continue.....

-HANIE🦄

ប្រពន្ធខ្ញុំជាកូនក្មេង (ចប់)Where stories live. Discover now