P 22: ឯងស្អាតណាស់!!!

Start from the beginning
                                    

« បងស្រីចង់យកអាហារទាំងអស់នេះទៅណា?? »

« គឺអ្នកប្រុសជុងហ្គុកគាត់មិនទាន់ពិសារអាហារព្រឹកនៅឡើយទេ អ្នកប្រុសថេយ៍ »

« អ៊ីចឹងបងស្រីចង់យកទៅអោយគេមែនទេ?? »

« គឺអោយចេនជាអ្នកយកទៅ ណាអ្នកប្រុស »

« ចឹងហ្អេស?? »

« ចាស៎ »

« ចឹង, ចាំខ្ញុំជាអ្នកយកទៅចុះ » ថេយ៉ុងតបឡើងធានាខ្លួនជាអ្នកយកអាហារទាំងអស់នេះទៅអោយគេដោយខ្លួនឯង

« មិនកើតទេ អ្នកប្រុសថេយ៍ បើអ្នកប្រុសដឹងគាត់ស្ដីអោយខ្ញុំមិនខានទេ » មីនអានិយាយបង្ការកុំអោយថេយ៉ុងមានគំនិតចង់ទៅ

« មិនអីទេណា ចាំខ្ញុំនិយាយជាមួយគេអោយចុះ »

« នៅតែមិនបានដដែលហ្នឹងអ្នកប្រុស »

« ណាមិនអីទេ ខ្ញុំចង់ទៅ បងស្រីកុំឃាត់អីណា តែមួយភ្លែតប៉ុណ្នោះ » ថេយ៉ុងបង្ហើបចម្លើយទៅមីនអាអមនឹងការអង្វរក. គេពិតជាចង់ស្គាល់ក្រុមហ៊ុននាយណាស់!!!

« បែបនោះក៏បាន តែអ្នកប្រុសពេលទៅដល់ ខលប្រាប់ខ្ញុំផង »

« បាទ៎ »
————

« អ្នកប្រុសឡើងឡានចុះ » បន្ទាប់ពីនិយាយសំណះសំណាលទីតាំងជាមួយតៃកុងឡានរួចរាល់ហើយ នាងក៏ងាកមកនិយាយជាមួយគេបន្តិច

« ចាំទៅដល់ខ្ញុំនឹងខលប្រាប់បងចុះ »

« ចាស៎ » ថេយ៉ុងក៏ឡើងទៅអង្គុយកៅអីខាងក្រោយនៃតួឡាន ឡានក៏បើកចេញទៅ នៅក្នុងឡានមានសភាពស្ងប់ស្ងាត់មើលទៅរាងគួរអោយរអាបន្តិច ព្រោះគេមិនដែលស្គាល់តៃកុងពីមុនមក ហើយមកត្រូវអង្គុយធ្មឹងៗបែបនេះតែឯងទៀត។

« លោកពូនៅយូរទៀតឬអត់?? » ថេយ៉ុងប្រែជាមានអារម្មណ៍ថាមិនស្រួលមួយរំពេច មុនបង្ខិតខ្លួនទៅបាំងកៅអីម្ខាង ព្រោះអារម្មណ៍ថាខ្លាចក៏កាន់តែកើនឡើង ក្រោយឃើញបុរសតៃកុងនោះដៀងភ្នែកសម្លឹងមកខ្លួនតាមកញ្ជក់មិនដាក់ ។ បុរសតៃកុងមិនតប ជាហេតុធ្វើអោយកាយតូចដែលអង្គុយខាងក្រោយប្រែជាមិនស្រួលនឹងភ័យក្នុងចិត្តជាខ្លាំង ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now