P 20:យើងមិនទៅជួបមនុស្សបោកប្រាស់នោះដាច់ខាត!!!

Bắt đầu từ đầu
                                    

« គេបោកឯង គេកុហកឯង ឯងមិនត្រូវចិត្តទន់ទេ » នាយពោលតាស់តឿនខ្លួនឯងតិចៗ មុននឹងស៊កដៃទាញបន្ធូរក្រវ៉ាត់កបន្តិច ទាំងដកដង្ហើមធំជាក្រោយ

« ចង្រៃយ៍!!! » នាយដាក់បង្គុយលើពូក ជេរប្រទេចខ្លួនឯងបន្តិច មុននឹងស៊កដៃទាំងគូជ្រោងសក់ខ្លួនឯងទាំងមានអារម្មណ៍ថាធុញថប់

៚ តុក តុក ៚

សម្លេងគោះទ្វារបានបន្លឺឡើង ថេយ៉ុងស៊កដៃទៅមួលគន្លឹះទ្វារដើរចូលមកខាងក្នុងដោយមិនចាំការអនុញ្ញាតពីនាយអ្វីឡើង តែសួរថាគេមកបែបនេះ តើក្នុងចិត្តគេគឺភ័យទេ ចម្លើយនោះគឺប្រាកដជាភ័យហើយ តែគេក៏មិនដឹងបានភាពក្លាហានមកពីណានោះទេ ទើបសុខចិត្តឡើងមកជួបជាមួយនាយកម្លោះបែបនេះ ។ ជុងហ្គុកងាកទៅមើលគេបន្តិច ឃើញគេកំពុងតែឈរផ្អែកខ្នងនឹងទ្វារ នាយងើបក្រោកឈរអស់កម្ពស់បង្ហាញរាងកាយខ្ពស់ស្រឡះអោយគេសម្លឹងមើលបន្តិច មុននឹងដើរទៅរកគេទាំងទឹកមុខខឹងគ្រោធមិនប្ដូរ

ថេយ៉ុងកាលណាឃើញគេដើរសម្ដៅមកខ្លួនបែបនេះ ក៏រាងភ័យមិនស្ទើរដែរ ។

« លោកមានអីមែនទេ?? » ថេយ៉ុងផ្ងើយមុខសួរទៅនាយលាយលំនឹងភាពខ្លាចរអាបន្តិច មើលទៅមុខគេចុះ គួរអោយភ័យណាស់ នេះជាលើកទីមួយហើយដែលគេឃើញនាយបែបនេះ!!!ការខឹងសម្បារលើកនេះមិនដូចទៅនឹងលើកមុនទេ

« យកកូនចេញទៅ » នាយនិយាយដោយសម្លេងធម្មតាមិនស្រែកសម្លុត តែបែរជាធ្វើអោយអ្នកស្ដាប់ឮអាចស្រក់ទឹកភ្នែកមកបានទៅវិញ យកកូនចេញចឹងឬ?? តើគេខុសអី ទើបបានជានាយពោលពាក្យបែបនេះ?? គេមិនទាន់ទាំងកើតមកបានឃើញពន្លឺថ្ងៃ បានបញ្ចេញសម្លេងស្រែកយំផង ចង់អោយគេយកចេញចឹងឬ?? ក្នុងនាមគេជាអ្នកពរពោះកូនក៏ដូចជាទឹកចិត្តមនុស្សស្រីដែលត្រូវបំពេញតួនាទីជាម្ដាយ ក្រោយឮប្រយោគនេះចេញមកពីមាត់អ្នកបង្កហេតុ អ្នកណាមិនឈឺចាប់ ត្បិតតែគេនៅតូច តែយ៉ាងណាក៏ជាប់ឈាមជ័រនឹងគ្នាដែរ ហេតុអីគេដាច់ចិត្តពោលវាឡើង ។

ថេយ៉ុងសម្រក់ទឹកភ្នែកមកទាំងក្ដីឈឺចាប់មិនមែនជាការខ្លាចរអា ខំសម្លឹងមើលទៅក្រសែភ្នែកនាយយ៉ាងស្រទន់បែបមិនយល់ការណ៍ ស្របពេលដែលទឹកភ្នែកនៅតែបន្តរមៀលចុះមកឥតល្ហែរ

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Nơi câu chuyện tồn tại. Hãy khám phá bây giờ