កាលវេលាចេះតែរំកិលខ្លួនទៅមុខជានិច្ចចំណែក
ឯទំនាក់ទំនងស្នេហានីតានិងស្មេរអាថ៌កំបាំង
នោះកាន់តែរីកចម្រើនដល់ថ្នាក់មិនចង់ឃ្លាតឃ្លាសូម្បី
មួយវិនាទីតែយ៉ាងណាពួកយើងត្រូវយកពេលវេលា
នោះមកបំពេញការសិក្សារៀងៗខ្លួន។លេងៗនីតារៀន
ថ្នាក់ទី១២ហើយឯស្មេរម្នាក់នោះថ្មីត្បិតតែមិនដែល
ប្រាប់ពីជីវប្រវត្តិមេនតែគាត់ប្រាប់ថាគាត់រៀន
ទី១២ដែលត្រូវនិងឆ្នាំទី១នៅពេលនេះផងដែរ។
ថ្វីត្បិតតែពួកយើងរវល់យ៉ាងណាក៏ដោយតែគាត់
មិនដែលទុកនីតាចោលដែរពិតជាក្តីសុខមួយដ៏ធំធេង
ណាស់។
ពេលល្ងាចថ្ងៃជ្រេរមេឃក៏ស្រទំជាពេលវេលាដែល
ខ្ញុំត្រូវរលឹកពីគេងថ្ងៃផងដែរហេតុដែលខ្ញុំគេងព្រោះ
កាលណាបើខ្ញុំបានគេងយ៉ាងហោចណាស់១៥នាទីវា
អាចជួយអោយខួរក្បាលខ្ញុំស្រឡះល្អជំនួយដល់ការមើលមេរៀននឹងអានសៀវភៅរបស់ខ្ញុំ។
នៅវេលាពេលរាត្រីមនុស្សម្នាចូលនិទ្រ្ទា
អស់ទៅហើយនៅឡើយគូស្នេហ៍មួយគូរកំពុងសាសង
គ្នាតាមរយះប្រព័ន្ធទូរស័ព្ទដៃរបស់ពួកគេសម្លេងសារ
ក៏ពុំត្រូវបានឮចេញមកក្រៅឡើយព្រោះនីតាបិទ
អស់ទៅហើយពិតជាឆ្លាតណាស់ព្រោះខ្លាចបែកការដល់ពុកម៉ែ។
នៅក្នុងការសន្ទា
ពៅ
អូនងងុយគេងនៅ
នៅទេ
អូនធ្វើអ្វីនឹង
ស្តាប់ទៀតហើយ😆
ស្តាប់រហូត
ចុសបើចង់ស្តាប់😐
កុំស្តាប់យូរៗពេក
តែអូនស្តាប់យូរហើយ
តាមរយៈកាលវេលាដែលពួកយើងស្រលាញ់គ្នាគឺវាយូរដែរហើយល្មមអាចអោយគេដឹងពីទម្លាប់មួយរបស់ខ្ញុំគឺខ្ញុំចូលចិត្តស្តាប់ភ្លេងរ៉ូមេនតិចនិងចម្រៀងទន់ភ្លន់ដើម្បីកំដរអោយឆាប់គេងលក់។យ៉ាងណាគេមិនចង់អោយខ្ញុំស្តាប់ច្រើនពេកឡើយព្រោះមិនល្អដល់សុខភាពឡើយ។តែអ្នកណាទៅដឹងថាខ្ញុំរឹងរូសយ៉ាងនឹងនោះ...
មើលហ៎ក😌
😕
មិនអីទេបើកសម្លេងតិចៗតើស
ស្តាប់រាប់ម៉ោង🤨
ទល់ភ្លឺហ៎(មិនបាត់មួយម៉ាត់ឡើយខ្ញុំឌឺមិនណយដែរទេ)
និយាយឌឺបងម៉ង☹️
ឌឺចង់យ៉ាងមិច
🤣មើលកូនហ្នឹងហ៎ក
😔
បងកើតអីនឹង
ស្អប់កូនក្មេង
😌រឿងអ្វីដែលបងស្អប់ ប្រាប់មក
😁គេនិយាយលេងតើ
ប្រាប់អូនលឿន
បងនិយាយលេងទេ
☺️
អូនហ៎ា
ចាស
ពិរោះម្ល៉េះ
អ្វីទៅ?
ឆ្លើយនឹងណាស់🥰
😆ឆ្លើយរាល់ថ្ងៃសោះ
បងហ៎ា!យើងស្គាល់គ្នាខែប៉ុន្មានខែហើយ
😁គឺខែកំណើតបង ត្រូវទេ
ចាស☺️
អូនហ៎ា
ចាស
មានអារម្មណ៍ថាកក់ក្តៅពេលបានលេងជាមួយកូនក្មេង🥰
☺️ដូចគ្នា
ពិតណាស់រយះពេលដែលពួកយើងស្រលាញ់គ្នាខ្វះតែកន្លះខែគឺ១ឆ្នាំហើយ...តែសេចក្តីស្រលាញ់នៅតែដូចដើមមិនសូម្បីតែធ្លាប់ឈ្លោះគ្នាម្តងឡើយទោះបីគាត់មិនបានបង្ហាញមុខមាត់ពិតក៏ខ្ញុំ ពិតជាទទួលបានក្តីសុខមួយយ៉ាងធំធេងគាត់តែងសរសើរលើកទឹកចិត្តខ្ញុំគោរពអោយតម្លៃខ្ញុំស្តាប់នូវហេតុផលដែលខ្ញុំនិយាយជានិច្ច
☺️បងមានក្តីសុខ
អូនមានអារម្មណ៍ថាអ្វីៗមិនបានផ្លាស់ប្តូរទេ
បងបាននិយាយហើយថាបងនៅតែជាបងរហូត
អ្វីៗអាចប្តូរតែក្តីស្រលាញ់អូនមិនប្រែទេអូនមិនខ្វល់ថាបងជានរណាឡើយ
សំខាន់អូនមាននិស្ស័យនឹងបងតាំងពីបងផុសអត្ថបទលើកតំបូង(កាពិតត្រូវបានលាតត្រដាងឡើងដោយឯកឯងព្រោះវាជាកាពិត)
តែឥឡូវបងឈប់ផុសហើយ
មិនអីទេបងរវល់ហ៎
ទោះបងចង់សរសេរវិញក៏លែងមានអ្នកអានដែរ
មិចចិង?
គេភ្លេចបងហើយ😊
ផ្តើមម្តងទៀតទៅបើបងចង់សរសេរ
សរសេរអ្វីទៅបើភ្លេចអស់ហើយ ចូលសៀវភៅវិញអស់ហើយ😅
និងហើយលទ្ធផលមានស្នេហា(ខ្ញុំនិយាយលេងបំណងចង់អោយគេខឹង)
អូនសរសេរមកចាំបងផុស
អត់ទេខ្លាចគេជេរ
គេមិនជេរទេ អូនសរសេរមកណាបងគាំទ្រ
😐អត់ទេណា
តាមចិត្តអូនក៏បាន
បងហា អូនប្រាប់រឿងមួយ
បាទ បងចាំស្តាប់
តាំងពីបងដាក់ឈ្មោះ(...)មកសំណេរអូនពោពេញទៅដោយពាក្យនឹងហើយ
😅យ៉ាប់ណាស់កូនក្មេង
ពៅហ៎ាស
ចាស
សន្យានិងបងរឿងមួយបានទេ
______សូមរងចាំភាគបន្ត💜_____
YOU ARE READING
💜 INTERNET ផ្តើមស្នេហ៍💜(ជនអនាមិក)
Action🌼ខែ៥ ថ្ងៃទី១៩ឆ្នាំ២០២០ ជាថ្ងៃដែលបងនិងអូនស្គាល់គ្នាតាមរយះប្រព័ន្ធonline🌼 just novel 🙏it's my first novel enjoy your reading
