ព្រឹកល្ងាចយប់ថ្ងៃចេះតែរំកិលទៅមុខជានិច្ចឥត
ឈប់ឈរ ពេលវេលាដែលកន្លងហួសសូមចាត់ទុក្ខថា
ជាមេរៀន និងចេះកែលម្អចំណុចខុសឆ្គងដែលយើងធ្លាប់
ធ្វេសប្រហែសដោយអចេតនានៃជីវិតជាយុវវ័យ។ក្នុង
ឆ្នាំនេះខ្ញុំអាយុ១៨ឆ្នាំហើយ ហើយខ្ញុំជាក្មេងស្រីម្នាក់
ដែលមានរាងរៅតូចល្មម សម្បុរសណ្តែកបាយខ្ញុំ
មានឈ្មោះថានីតាជាក្មេងស្រីធំធាត់ឡើងក្នុងទឹកដីនៃ
ស្រែចម្ការនាជើងភ្នំ តែមិនដាច់ត្រយាលពេកនោះទេ។
ពេលនេះជាឆ្នាំថ្មីសិក្សានុសិស្សគ្រប់រូបរួសរាន់ដើម្បី
ដាក់ពាក្យចូលរៀន ក្នុងនោះក៏មានខ្ញុំម្នាក់ផងដែរ
ឆ្នាំនេះខ្ញុំរៀនថ្នាក់ទី១១ហើយ ជាសិស្សលានៃ
វិទ្យាល័យជនបទមួយកន្លែងនៃទឹកដីខេត្តកំពត។
ការដែលជម្រុញអោយខ្ញុំកើតចិត្តចង់សរសររឿងរ៉ាវ
ក្នុងខណះនេះព្រោះហេតុផលគឺខ្ញុំចង់ទុកជា
អនុស្សាវរីយ៍នាថ្ងៃណាមួយដែលខ្ញុំបានចាកឆ្ងាយពី
កាលវេលានេះ............💜
_________💜___________
ក្នុងឆាំនេះខ្ញុំទទួលបានលទ្ធផលល្អគួរសមគឺខ្ញុំបាន
ជាប់ឈ្មោះក្នុងតារាងកិត្តិយស ខ្ញុំរំភើបរីករាលនិង
លទ្ធផលមួយនេះណាស់ ត្បិតតែខ្ញុំមិនសូម្បីធ្លាប់
ជាប់លេខក្រោម១០ឡើយ ដើមឡើយខ្ញុំជាសិស្ស
ដែលរៀនខ្សោយជាទីបំផុត ព្រោះខ្ញុំតាមមិត្តភក្តិមិន
ខិតខំរៀនលទ្ឌផលប្រចាំឆ្នាំទាប។សូម្បីតែមិត្តរបស់ខ្ញុំ
ក៏មិនសូវដើរចូលជាមួយខ្ញុំឡើយ ព្រោះខ្ញុំជាមនុស្ស
ដែលអន់រៀនមិនពូកែ មុខមិនស្អាត។តែ
ទោះជាយ៉ាងណាone day ក្រោយវិស្សមកាលខ្ញុំបានប្រែ
ច្រើន ហើយខ្ញុំក្លាយជាក្មេងស្រីស្ងប់ស្ងាត់មានលក្ខ
ណះមាំទាំ។វាបានកន្លងទៅអស់រយះពេល២ខែកន្លេះ
ហើយដែលខ្ញុំបានបន្តខិតខំរៀនសូត្របំផុតដើម្បី
លុបលាងនូវកំហុសកាលពីឆ្នាំទៅនោះដោយ។ពិត
ណាស់ខ្ញុំបានក្លាយជាក្មេងស្រីដែលរឹងមាំម្នាក់តាម
រយះការអានសៀវបានច្រើនហើយសៀវភៅដំបូង
ដែលខ្ញុំបានអាននោះទៀតសោតជាសៀវបែបម
នោយិធិ(ដឺសុីក្រេត)...
________
ប៉ុន្តែគួរអោយសោកស្តាយអ្វីៗត្រូវបានរំលាយដូចអំ
បិលដែលត្រូវទឹកដូច្នោះដែរព្រោះស្ថានភាព
ប្រទេសជាតិពេលនេះមានភាពវឹកវរដោយសារតែ
ជំងឺឆ្លងមួយដំកាចសាហាវមានឈ្មោះថាកូរ៉ូណាវីរុស
ដែលមានដើមកំណើតមកពីទីក្រុងយ៉ូហាននា
ប្រទេសចិននៅចុងខែធ្នូឆ្នាំ២០១៩។
ក្រសួងអប់រំយុវជននិងកីឡានសម្រេចចិត្តផ្អាក
សាលាជាបណ្ណោះអាសន្នគ្រាន់តែខ្ញុំបានឮដំណឹងនេះ
ភ្លាមក្នុងចិត្តអួលណែនរកកលទឹកភ្នែកព្រោះខ្ញុំដឹង
ហើយថាការផ្អាកសាលាលើកនេះសង្ឃឹមតិចក្នុងការ
ដែលបានត្រឡប់មករៀនវិញ។ខ្ញុំងាកសម្លឹងមើលទៅ
មាត់បង្អួចដែលបានបើកចម្ហចោលពីចម្ងាយនាទី
តម្រង់ទង់ជាតិសម្តីរបស់លោកគ្រូបានមានប្រសាសន៍
ថាការដែលយើងត្រូវផ្អាកសាលាមួយគ្រានេះសូមប្អូន
ៗខិតខំរៀនសូត្រដោយខ្លួនឯងតាមរយះ
ប្រព័ន្ធonlineដើម្បីចូលរួមការពារសុខសុវត្តិភាពប្រ
ទេសជាតិជៀសវាងការរីករាលដាលដល់ប្រទេស
កាន់តែធ្ងន់ធ្ងរ។សរសេរដល់ត្រឹមនេះខ្ញុំដកដង្ហើមធំ
ជាច្រើនសារទៅហើយការតានតឹងរបស់
សិស្សានុសិស្សនាសម័យកូរ៉ូណាវីរុសនេះគ្មានបងៗជំ
នាន់មុនៗរឺជំនាន់ក្រោយអាចយល់បានឡើយ។
_________💜__________
YOU ARE READING
💜 INTERNET ផ្តើមស្នេហ៍💜(ជនអនាមិក)
Action🌼ខែ៥ ថ្ងៃទី១៩ឆ្នាំ២០២០ ជាថ្ងៃដែលបងនិងអូនស្គាល់គ្នាតាមរយះប្រព័ន្ធonline🌼 just novel 🙏it's my first novel enjoy your reading
