P 11: ព្រោះតែកូន!!!

Start from the beginning
                                    

« គឺអ៊ីចេះណា ក្នុងកំឡុងពេលភិរិយាមានផ្ទៃពោះលោកប៉ាត្រូវមើលថែអ្នកម៉ាក់អោយបានល្អដិតដល់ ទើបទារកអាចមានសុខភាពល្អទៅតាមនោះ ត្រូវអោយសម្រាកនិងញុំាអោយបានគ្រប់គ្រាន់
មិនត្រូវអោយអ្នកម៉ាក់គិតច្រើនពេក ព្រោះវាអាចប៉ះពាល់ដល់កូនក្នុងផ្ទៃ

-មិនត្រូវអោយញុំារបស់ហិលតិចឬខ្លាំងព្រោះវាអាចអោយកូនក្រហល់ក្រហាលបាន
-ហើយមួយទៀតត្រូវឧស្សាហ៍នាំទៅហាត់ប្រាណឬដើរលេងលំហែខួរក្បាលអោយរីករាយ ដោយសារតែអ្នកមានផ្ទៃពោះអារម្មណ៍អាចនឹងប្រែប្រួលខឹងច្រើនបន្តិច

-ចំណែកឯរឿងចាញ់ដូចជាក្អួតចង្អោរ ឬធុំក្លិនអាហារអាក្រក់អស់បែបនេះ វាគ្រាន់តែជារឿងធម្មតាទេ តែក៏អាចនឹងបាត់ទៅវិញអាស្រ័យតាមកូនប៉ុណ្នោះ អ្នកខ្លះកូនក៏ធ្វើទុក្ខចាញ់រហូតដល់សម្រាលក៏មាន ចំណែកឯអ្នកខ្លះមានអាការៈបែបនេះតែប៉ុន្មានខែដំបូងប៉ុណ្នោះ ហើយកត្តាដែលធ្វើអោយក្មេងមិនធ្វើទុក្ខដោយសារតែមានការមើលថែដិតដល់ហើយជួនកាលមកពីគេចូលចិត្តនៅក្បែរលោកប៉ាក៏ថាបាន » អ្នកគ្រូពេទ្យពន្យល់យ៉ាងក្បោះក្បាយប្រាប់ទៅលោកប៉ាវ័យក្មេង

« ហើយនេះជាក្រដាសលទ្ធផល » អ្នកគ្រូពេទ្យក៏ហ៊ុចក្រដាសដែលមានរូបទារកដែលនៅក្នុងផ្ទៃប្រគល់ទៅអោយថេយ៉ុង

« ហើយ នៅរឿងមួយទៀតដែលខ្ញុំភ្លេចប្រាប់!!គឺថា...រឿងពេលយប់ បើអាចគួរតែផ្អាកសិនទៅ ត្បិតតែវាមិនអាចប៉ះពាល់ធ្ងន់ធ្ងរដល់ទារកតែវាអាចរំខានដល់ការលូតលាស់របស់គេបាន » ឮអ្នកគ្រូពេទ្យនិយាយហើយ ថេយ៉ុងប្រែជាធ្វើខ្លួនមិនត្រូវមួយរំពេច ព្រោះតែគេមិនដែលគិតរឿងនេះស្រាប់ហើយ ហើយសុខៗមកនិយាយបែបនេះ ហ៊ើយខ្មាស់គេណាស់!!!

« បាទ៎!!! » ជុងហ្គុកក៏តបទៅអ្នកគ្រូពេទ្យ

« ឧស្សាហ៍នាំភិរិយាមកពិនិត្យអាការៈផង »

« បាទ៎ » ជុងហ្គុក

បន្តិចក្រោយមកពួកគេក៏ចេញមកខាងក្រៅអាគារឃ្លីនីច ។ ឃើញបែបនេះចេន មនុស្សជំនិតរបស់ខ្លួនក៏ប្រញាប់ប្រញាល់ដើរមករក រួចតបទៅកាន់ចៅហ្វាយខ្លួន

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now