P 10: លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំ

Start from the beginning
                                    

« អឹម » ចប់សម្ដីនាយកម្លោះ,ថេយ៉ុងក៏ស៊កដៃចាប់វាទៅដាក់ក្នុងចាននាយកម្លោះទាំងអស់ មុននឹងញុំាអាហារក្នុងចានធម្មតា ។

បន្ទាប់ពីញុំាអាហារក្នុងភោជនីយដ្ឋានរួចហើយ ជុងហ្គុកក៏នាំថេយ៉ុងក៏នាំគ្នាត្រឡប់មកភូមិគ្រឹះវិញ ឯគេក៏ត្រឡប់ទៅក្រុមហ៊ុន ។

[ ពេលយប់ ]

ជុងហ្គុកឋិតនៅក្នុងបន្ទប់សៀវភៅដោយអង្គុយនៅកៅអីភ្នែកគិតតែពីសម្លឹងអេក្រង់កុំព្យូទ័រមិនព្រិច ។ ថេយ៉ុងដើរចូលមកដល់ខាងក្នុង ជុងហ្គុកក៏ស៊កដៃបិទកុំព្យូទ័រ រួចពោលឡើង ៖

« អង្គុយទៅ » ថេយ៉ុងក៏អង្គុយកៅអីទល់មុខនាយកម្លោះ, ជុងហ្គុក៏ស៊កដៃទាញក្រដាសមួយសម្លឹកដែលគេអាចដឹងថាវាជាក្រដាសអេតាសុីវិល និងប៊ិចមួយដើមចេញមក ។

« ឯងសញ្ញេទៅ » ថេយ៉ុងស៊កដៃកាន់ប៊ិចទាំងមិនស្ទាក់ស្ទើរក្នុងចិត្ត រៀបនឹងសញ្ញេទៅហើយតែគេក៏រលឹកដល់រឿងមួយ

« លោក..... តើខ្ញុំអាចសុំរឿងមួយបានទេ?? »

« រឿងអី?? »

« គឺរឿងផ្សារ!! ក្រែងលោកថាលក់វាត្រូវទេ?? »

« ហើយយ៉ាងមិច?? មិចក៏ឯងដឹង?? »

« លោកកុំលក់វាបានទេ?? »

« ពេលខ្ញុំព្រមតាមឯង, តើខ្ញុំនឹងបានអ្វីមកវិញ?? »

« ក្រែងលោកមានសង្សារហើយត្រូវទេ?? »

« មែន!!! »

« លោកអាចនឹងខូចចិត្ត ដោយសារតែខ្ញុំព្រោះរឿងអេតាសុីវិលមួយនេះ »

« ចុះឯងប្រុងធ្វើយ៉ាងមិច?? »

« អឺ...គឺ ពួកយើងអាចលែងលះគ្នាបានត្រូវទេ?? ពេលដែលកូនកើតមក ខ្ញុំនឹងលោកអាចសញ្ញេលេងលះបាន ដល់ពេលនោះលោកនឹងមានសេរីភាព អាចវិលទៅរកសង្សារលោកបាន » ថេយ៉ុងនិយាយបញ្ចុះបញ្ចូលអោយជុងហ្គុកទន់ចិត្ត បើគេយល់ព្រមនឹងរឿងនេះវានឹងល្អទាំងសងខាង នាយក៏មានសេរីភាពវិលទៅរកមនុស្សដែលគេស្រលាញ់ ឯខ្លួនគេក៏មានសេរីភាព ផ្សារក៏មិនត្រូវបានលក់ គេក៏អាចរៀនបន្តដល់ចប់បរិញ្ញា មើលចុះគេចំណេញច្រើនជាងនាយកម្លោះទៅទៀត ។

« បាន!!ចាំបន្តិច » ដោយយល់ថាគំនិតនេះល្អ នាយកម្លោះក៏យល់ស្រប វាអីទៅពិបាក ពេលគេមានសេរីភាពមិនជាប់ឈ្មោះជាប្ដីប្រពន្ធនឹងគ្នា  អ្វីៗនឹងល្អសម្រាប់គេ ពួកគេទាំងពីរមានបានស្រលាញ់គ្នាឯណា ហើយម្យ៉ាងម៉ាក់គេចង់បានតែចៅទេ ជុងហ្គុកបើកកុំព្យូទ័រចុចវាយពាក្យដែលនាយតូចស្នើរសុំ និងភ្ជាប់ជាមួយការចង់បានរបស់ខ្លួន ហើយក៏ព្រីនវាចេញមក រួចក៏បញ្ជូនវាទៅកាន់មេធាវីខ្លួន ដើម្បីធ្វើជាសាក្សី  ។

« ហើយហើយ!!! ពួកយើងនឹងសញ្ញេវាទាំងពីរក្រដាស » ចប់សម្ដី ថេយ៉ុងក៏សញ្ញាលើក្រដាសអេតាសុីវិលផង និង ក្រដាសស្នើសុំនោះផងដោយមិនរារែកចិត្ត រួចហ៊ុចទៅអោយជុងហ្គុកជាអ្នកសញ្ញេបន្ដ ។ បន្ទាប់ពីសញ្ញេរួចហើយ ជុងហ្គុកក៏យកវាមកថតបញ្ជូនទៅអោយមេធាវីខ្លួនម្ដងទៀត ដើម្បីបញ្ជាក់ថាគេនឹងនាយតូចមិនមែនសញ្ញេដោយការបង្ខិតបង្ខំទេ តែវាជាការស័គ្រ្មចិត្តរៀងៗខ្លួន ។

« បើចប់អស់ការអីហើយ ខ្ញុំទៅបន្ទប់វិញហើយ » ថេយ៉ុងថាហើយក៏ដើរទៅបន្ទប់ខ្លួនវិញបាត់ ។ មើលទៅគេទាំងក្មេងហើយ នៅគំនិតខ្ចីល្វក់ថែមទៀតផង ចុះបើគេព្រមព្រៀងនឹងនាយបែបនេះ ក្មេងដែលមិនដឹងខ្យល់អីដែលមិនទាន់កើតមកឃើញពន្លឺថ្ងៃនឹងទៅជាយ៉ាងណា???បើចាប់តាំងពីពួកគេសញ្ញេរួចហើយ យើងក៏អាចស្មានដឹងថាអនាគតក្មេងម្នាក់នោះ នឹងត្រូវបាត់បង់មនុស្សដែលខ្លួនស្រលាញ់ នោះគឺថេយ៉ុង ។
——————
រងចាំភាគបន្ត......

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now