💜Beloved baby💜

Start from the beginning
                                    

Man<បាទខ្ញុំនិងទៅរៀបចំជូន..ពួកឯង..>នាយក៏យល់សាច់ការហើយក៏ចេញទៅធ្វើការងាររបស់ខ្លួនទៅ។

ងាកមកមើលក្មេងប្រុសតូចដែលដើរកាត់ភ្លៀងដែលភ្លៀងនោះបានរាំងរួចហើយនោះ។គេក៏ដើរចូលទៅក្នុងផ្ទះមួយកន្លែងដែលមានសភាពចាស់ទ្រុធទ្រោមបន្តិចនោះ។

Jimin<ហើយ..អ្វីចេះ..លិខឹតនេះ..>នាយដើរចូលទៅក្នុងផ្ទះនោះក្រឡេកឃើញសំបុត្រមួយច្បាប់ដែលដាក់នៅលើតុរបស់ខ្លួននោះ។នាយលើកឡើងអានយ៉ាងយកចិត្ដទុកដាក់បំផុត។

Namjoon<អង្គការអោយឯងទៅណា..>នាយជាមិត្ដរួមការងារក៏ដើរចេញមកពីបន្ទប់របស់គេ។ពួកគេគឺជាក្រុមកម្ចាត់បិសាចសង្ងាត់ដែលគេតែងខ្លួននិងធ្វើការជាមនុស្សធម្មតាតែយប់ឡើងគេចេញប្រតិបត្តការណ៍អោយអង្គការសង្ងាត់របស់ពួកគេ។បើពួកគេធ្លោះធ្លូយនោះនិងស្លាប់តែម្ដងមិនអាចរួចខ្លួននោះទេ។

Jimin<ម្នាក់នេះ..គេជាបីសាចដែលលាក់ប្រវិត្ដយើងត្រូវចាត់គេ..>នាយបោះសំបុត្រនោះទៅលើតុហើយដើរទៅយកដាវរបស់ខ្លួននិងសម្ភារះមួយចំនួួន។

Namjoon<ថ្ងៃនេះតើមែនទេ..គេមិនមែនជាបិសាចដែលងាយចាត់ការស្រួលនោះទេ..គេជាស្ដេចនៃពពួកបិសាចណា..ឯងអាចធ្វើបានដែរហី..)នាយនិយាយប្រាប់ទៅមិត្ដរបស់ខ្លួនព្រោះនាក់ខាងនោះមិនងាយចាត់ការបាននោះទេបើនាយផ្លាត់ស្នៀតគេនិងស្លាប់មិនខាន។

Jimin<បានមិនបានមានតែចាំមើល..យើងទៅហើយបើមិនឃើញយើងមកវិញទេឯងចាកចេញទៅ>នាយចេញទៅទាំងបោះពាក្យជំនឿជាក់ទៅមិត្ដរបស់ខ្លួននិងផ្ដែផ្ដាំទៅគេផងមុននិងគេចេញទៅ។នាយបានដើរចេញពីផ្ទះសង្ងាត់នោះហើយចូលទៅកន្លែងដែលមានមនុស្សកំពុងនាំមនុស្សទៅវិមានក្រហមនៅយប់នេះដើម្បីជ្រើសរើសធ្វើជានាក់បម្រើនោះ។តែការជ្រើសរើសនោះវាគ្រាន់តែជាការបាំងមុខពីការយកដង្វាយដែលស្ដេចបិសាចត្រូវការនរណាម្នាក់តែប៉ុណ្ណោះ។

Man<លោកម្ចាស់..ធ្វើយ៉ាងមិចចំពោះគេទៅ..>នាយដែលឈរនៅពីក្រោយរាងតូចនោះសួរទៅរាងតូចដែលកំពុងមើលទៅរាងក្រាសតាមកញ្ចាក់វេទមន្ដនោះ។

📗short novel 📘Where stories live. Discover now