💜Beloved baby💜

270 7 0
                                    

❤Meet you my husban❤

គ្រាំង⚡💧
តំណក់ភ្លៀងដែលធ្លាក់មកជាច្រើននៅលើដងផ្លូវបង្កើតបានជាទឹកជាច្រើនដូចជាទឹកជំនន់។ក្មេងប្រុសតូចម្នាក់បានដើរកាត់ភ្លៀងជាច្រើននោះព្រមទាំងខ្លួនប្រាណរបស់គេញាក់ញ័រដោយសារឥទិ្ធពលទឹកភ្លៀងនោះ។
Park jimin<ជាក្មេងកំព្រារាល់ថ្ងៃគេធ្វើការងារជានាក់រត់តុក្នុងហាងអាហារមួយកន្លែងតែពេលយប់គេក្លាយទៅជាពួកបង្រ្គាបបិសាច។គេរស់នៅក្នុងអង្គការអាទ៍កំបាំងមួយដែលសុីឈ្នួលសម្លាប់ពួកបិសាចដែលមានមុខមាត់ក្នុងសង្គម។

🏰ក្រាក⛪
មកមើលវិមានពណ៍ក្រហមដែលឈរតាំងនៅកណ្ដាលព្រៃព្រឹក្សាដ៏។សភាភាពវិមាននោះមានសភាពស្ងប់ស្ងាត់និងគួរអោយខ្លាចបំជុត។មិនមានមនុស្សណាម្នាក់ហ៊ានឆ្លងកាត់ទីនោះឡើយ។មើលពីខាងក្រៅវិមានមួយនេះមានសភាពគួរអោយខ្លាចពិតមែនតែនៅខាងក្នុងវិមានវិញគឺមានពន្លឺភ្លើងទានក្រហមជាច្រើនព្រមជាមួយនិងគ្រឿងសង្ហារឹមល្អៗអាហារពោពាសពេញតុនាកលបម្រើក៏មានមិនតិចដែរ។តែហេតុអ្វីបានជាវិមានមួយនេះមកតាំងនៅក្នុងព្រៃជ្រៅបែបនេះទៅវិញនោះក៏មកពីវាជាកម្មសិទ្ធរបស់មហាសេដ្ឋីម្នាក់ដែលជាពពួកបិសាចជញ្ជក់ឈាមនោះ។អោយតែថ្ងៃព្រះចន្ទពណ៌ក្រហមពួកបីសាចទាំងអស់និងត្រូវជ្រើសរើសដង្វាយសាច់ស្រស់មកអោយស្ដេចបិសាចរបស់គេហើយ។

Man<លោកម្ចាស់...ព្រះចន្ទក្រហមហើយ..ត្រូវការអ្វីដែលប្រាប់មកខ្ញុំមកចុះ..ខ្ញុំនិងចាត់ការជូន..>នាយដែលមានមុខមាត់មាំដើរចូលទៅសួរនាក់ដែលគេងលើគ្រេនោះ។

Hoseok<ហឹម..ទៅចុះអោយទាន់ពេល..យើងមិនចេះចាំយូរនោះទេ..>ភ្នែកពណ៍ក្រហមបានបើកមកជាមួយនិងស្នាមញញឹមនោះគេនិយាយទាំងភ្នែកសម្លឹងទៅមើលព្រះចន្ទដែលមានពណ៍ធម្មតាមិនទាន់ក្រហមនោះទេដែលចាំងតាមដំបូលកញ្ចក់សុទ្ធនោះ។
Jung hoseok<ជាទាយាទនៃអំបូរបិសាចជញ្ជក់ឈាមគេមានអាយុរាប់រយឆ្នាំទៅហើយ។ជាមហាសេដ្ឋីលំដាប់វ៉ុលលានលុយកាក់មានមិនខ្វះគេតែងតែមកវិមានក្រហមនៅថ្ងៃចន្ទមានពណ៍ក្រហមដើម្បីជញ្ជក់ឈាមស្រស់ដើម្បីបង្កើនកម្លាំងរបស់គេ។

📗short novel 📘Where stories live. Discover now