P 4: គេមកធ្វើអី??

Start from the beginning
                                    

« ថ្ងៃក្រោយម៉ាក់លែងអោយពួកកូនដើរលេងពេលយប់ហើយ »

« សូមទោសផងម៉ាក់ » ជេហី

« ពួកកូននេះ ធ្វើខុសហើយទើបមកសូមទោស   លើកនេះម៉ាក់មិនលើកទោសអោយកូនងាយទេ »

« ម៉ាក់ » ថេយ៉ុងខំនិយាយបង្អូសហាក់សុំអង្វរកគាត់

« មិនបានទេ ពីរអាទិត្យនេះហាមថេយ៍និងជេហ៍ចេញពីផ្ទះដាច់ខាត » ថេយ៉ុងប្រែជាទម្លាក់ទឹកមុខកំសត់ចេញមកភ្លាម មិនបានចេញទៅណាដ៏ទៅមួយអាទិត្យគេប្រាកដជាអផ្សុកស្លាប់ហើយ ។ ដោយសារមិនចង់ឃើញទឹកមុខអង្វរករបស់នាយតូចខ្លាចទន់ចិត្ត លោកស្រីគីម ក៏ពោលឡើងបន្ត

« ម៉ាក់ទៅផ្សារហើយ នៅចាំផ្ទះហាមលួចដើរទៅណាទាំងពីរនាក់ » លោកស្រីគីម ថាហើយគាត់ក៏ដើរចេញទៅបាត់ គាត់មិនចង់ធ្វើបែបនេះទេ តែត្រូវតែបែបនេះខ្លះទើបពួកគេមិនហ៊ាន ជាពិសេសគឺនាយតូចម្នាក់នេះតែម្ដងបុិនណាស់អាខាងដើរលេងគ្មានមើលពេលមើលវេលាសោះ ។

[  S K I P  ]

ថេយ៉ុងដើរចូលទៅក្នុងផ្ទះបាយទាំងមានអារម្មណ៍ថាតឹងទ្រូង! នេះត្រឹមតែប៉ុន្មានថ្ងៃសោះគេយ៉ាប់ណាស់ទៅហើយ ចុះទម្រាំតែលើសមួយអាទិត្យទៀតនោះ គេនឹងក្លាយជាមនុស្សរុក្ខជាតិមិនខាន?? តុអាហារពោរពេញទៅដោយម្ហូបដែលជាស្នាដៃរបស់ជេហីជាអ្នកធ្វើ រីឯនាយតូចគ្មានធ្វើស្អីទេនៅតែក្នុងបន្ទប់ ដល់ម៉ោងញុំាបាយក៏ចុះមកឃើញម្ហូបពេញតុស្រាប់ៗ ញុំាហើយមើលទូរទស្សន៍ មើលទូរស្សន៍ហើយក៏គេង ចំណែកឯជេហីវិញនាងមានចរិកស្លូតបូត ចូលចិត្តស្ងប់ស្ងាត់ ស្អាត ឆ្លាត ពូកែធ្វើម្ហូបចឹងហើយទើបនាងអាចនៅបាន ។

« អឹម... ធុំក្លិនស្អុយណាស់ ខ្ញុំមិនញុំាទេ » ថេយ៉ុងស៊កដៃខ្ទប់ច្រមុះរបស់ខ្លួន រួចពោលទៅកាន់ជេហី ឯជេហីដែលមិនដឹងអីក៏ពោលឡើង

« មានឯណាឈ្ងុយសឹងអី ស្រង់ទៅមើល »

« អឹម.... ប្រាប់ថាស្អុយគឺស្អុយហើយ បងយកចេញទៅ » ថេយ៉ុងថាហើយក៏រុញចានសម្លខិតទៅជិតជេហីវិញ ទាំងជ្រួញចញ្ចើមមិនពេញចិត្តជាខ្លាំង ឯជេហីវិញក៏ឆ្ងល់នឹងកាយវិការប្លែកៗរបស់ថេយ៍ដែរ ។

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now