You're MINE Kim Taehyung ‼️

4.1K 269 4
                                    

Episode 30

     ថ្ងៃថ្មី////

     ថ្ងៃនេះជាថ្ងៃអាទិត្យ Taehyung Soyoung នឹង
Jimin បានណាត់ជួបគ្នាក្នុងហាងកាហ្វេមួយនាំ
គ្នារៀនព្រោះហាងនេះភាគច្រេីនគឺសម្បូរសិស្សៗមក
រៀនជាក្រុមនឹងពិភាក្សាអីជាដេីម ។

      ៚ងុឺត

    Jungkook ឈប់ឡានមុខហាងកាហ្វេសម្លឹងមេីលហាងនោះបន្តិចមុននឹងងាកមកនិយាយជាមួយ Taehyung វិញ ។

«ម៉ោងប៉ុន្មានអោយបងមកទទួល?»Jungkook

«មិនដឹងទេតែចាំអូន Call ទៅបងណា៎»ថាហេីយ
រាងតូចក៏ញញឹមហេីយលេីកដៃទៅអោប ក នាយ
ងេីយថេីបមាត់គេបន្តិចទេីបទាញកាតាបមកស្ពាយ
ហេីយគ្រវីដៃលាទៅរាងក្រាស់មុននឹងរត់ចូលក្នុងហាង
នោះបាត់ ។

   Jungkook គ្រវីក្បាលសេីចបន្តិចទាំងតាមសម្លឹងមេីលសំណព្វរត់ចូលហាងបាត់ទេីបបេីកឡានចេញទៅថ្ងៃនេះគេបេីកសិទ្ធអោយ Taehyung នៅរៀនជាមួយមិត្តភក្តិនឹងដេីរលេងខ្លះព្រោះគិតថាប៉ុន្មានថ្ងៃរាងតូចហានរៀនច្រេីនដោយសារតែគេហេីយក៏ខ្លាច Taeតាមមេរៀនផងប៉ុន្តែយ៉ាងណាក៏មិនអីដែលសម្រាប់សម្រាប់រាងតូចព្រោះគេជាសិស្សពូកែនោះអី។

«ឯងយូរនោះយូរ ធ្វេីអោយពួកយេីងចាំចង់កន្លះម៉ោង
នេះ Soyoung នឹងឯងរស់នៅជាមួយផ្ទះជាមួយ
គ្នាប៉ុន្តែនាងនៅតែមកទាន់ពេលវេលា»គ្រាន់តែឃេីញ
Taehyung រត់ចូលមកភ្លាម Jimin ក៏អោបដៃថាឲ្យ
រាងតូចញ៉ែតៗព្រោះតែខឹងគេអោយពួកខ្លួនអង្គុយចាំ

«ព្រោះរវល់នឹងណា មកពី Jungkook មិនចង់ជូន
មក!!»ថាហេីយ រាងតូចក៏ពេបមាត់បន្តិចមុននឹង
ទម្លាក់ខ្លួនលេីកៅអីដោះកាតាបដាក់លេីតុ

«អោយមកជាមួយយេីងក៏មិនមក សុខចិត្តចាំបង
Jung អោយវាអញ្ចឹងចុះ»Soyoung

«អ្នកណាទៅដឹងថាគេយូរនោះ?»Taehyung

    ពេលនេះ Soyoung នឹង Taehyung ពួកគេលែង
ទាស់សម្តីគ្នាទៀតហេីយ ។ Soyoung ក៏ប្រែជាមក
ដេីរជាមួយរាងតូចខ្លះៗដែលប៉ុន្តែដេីរតែពេលរៀននោះ
ទេ ភាគច្រេីននាងនៅតែដេូរជាមួយមិត្តភក្តិស្រីៗរបស់
នាង ។

«អឺ..និយាយអញ្ចឹងថ្ងៃមុនខ្ញុំអោយសំបុត្រកុនទៅនាង
នាងមានបានទៅមេីលកុនជាមួយ Kyun-Ki ទេ?
យល់ចិត្តគ្នាទេ?គេជា Type នាងរឺអត់?»Taehyung

You're MINE Kim Taehyung 🔞Where stories live. Discover now