You're MINE Kim Taehyung 🔞

5.7K 414 5
                                    

Episode 8

«អូនចង់អោយដល់ថ្ងៃស្អែកខ្លាំងណាស់»Taehyung

«បងក៏ចង់ដូចគ្នា!!»Jungkook ញញឹមចុងមាត់
ខណៈបាតដៃក៏ស្ទាបអង្អែលភ្លៅរាងតូចដដែល។

«ពួកយេីងទៅណា?»រាងតូចពោលសួរឡេីងកាលបេី
ឃេីញថាផ្លូវដែលរាងក្រាស់កំពុងបេីកទៅនេះមិនមែន
ជាផ្លូវទៅវិមានវិញទេ។

«ថ្ងៃនេះបងចង់ញុាំបាយជាមួយអូនតែ2នាក់ទេ Babe»Jungkook

   រាងក្រាស់បាននាំរាងតូច Taehyung ទៅញុាំបាយ
នៅភោជនីយដ្ឋានដ៏ធំមួយកន្លែងតែ2នាក់ បន្ទាប់ពី
ញុាំរួចរាល់ហេីយនាយក៏បេីកជូនរាងតូចត្រឡប់ទៅ
ផ្ទះវិញ ចំណែកខ្លួនក៏ត្រូវបន្តការងារវិញ។

«មកវិញហេីយហេស៎?ក្រែងនៅសាលាគេចេញយូរណាស់ហេីយមែនទេ?ហេតុអីទេីបមកស្មេីនេះ?គិតទៅ ក្មេងដូចជាឯងពិតជា..ហេីុយ យេីងមិននិយាយល្អជាង»គ្រាន់តែប៉ាកជំហានជេីងចូលក្នុង
ផ្ទះភ្លាម So Youngដែកជាប្អូនស្រីក្រៅខោរបស់
រាងក្រាស់ក៏បន្លឺសម្តីមេីលងាយភ្លាមៗ។

«....»ដោយសារតែមិនចង់មានរឿងច្រេីនជាមួយនាង
Taehyung ក៏សុខចិត្តមិនមាត់ហេីយក៏ដេីរទៅបន្ទប់
ប៉ុន្តែឡេីងកាំជណ្តេីរមិនទាន់បានប៉ុន្មានោងក៏ត្រូវឮ
សម្លេងស្រែកញ៉ែតៗពីខាងក្រោម។

«ឯងគិតខ្លួនឯងជាស្អី?យេីងនិយាយឯងណា៎ មិនមែននិយាយជាមួយខ្យល់ទេ Kim Taehyung»
So young នាងក្តៅក្រហាយឡេីងភ្លាមៗខណៈមិនឮ
រាងតូចតបសម្តីវិញ ពាក្យសម្តីដែលនាងនិយាយមិញនេះរាងតូចចាត់ទុកជាខ្យល់ទេហេស៎ ?

«ខ្ញុំសុំទោសអ្នកនាង So young»Taehyung ខាំមាត់
អោនសុំទោស So young ពីចម្ងាយ។

«ឯងគិតថាសុំទោសយេីងបែបនឹងវាចប់រឿងមែនទេ
Kim Taehyung?»So young

«ចុះអ្នកនាងអោយខ្ញុំធ្វេីយ៉ាងមិច?»Taehyung

«ចុះមកសុំទោសយេីងអោយស្រួលបួល»So young

«ខ្ញុំមិនបានធ្វេីអ្វីខុសទេហេីយក៏គ្មានរឿងអ្វីដែលខ្ញុំសុំ
ទោសអ្នកនាងដែល»និយាយហេីយ រាងតូចក៏ឡេីង
ទៅបន្ទប់បាត់ទៅ។

«អ្ហាយយយ៎...អាក្មេងចង្រៃ៎!!»So young ក្តាប់ដៃ
ស្រែកឡូឡាព្រោះតែក្តៅក្រហាយនឹងរាងតូច នាងខាំ
មាត់ហេីយបោះខ្នេីយដែលនៅលេីសាឡុងឡេីយ
រ៉ាយប៉ាយពេញទីនោះ នាងស្អប់..ស្អប់ Taehyung
ខ្លាំងណាស់ រយៈ 2 ខែនេះគ្មានពេលណាដែលនាង
សប្បាយចិត្តម្តងទេ រាល់ពេលចូលផ្ទះម្តងៗឃេីញ
មុខរាងតូចនៅជាមួយ Jungkook នោះ នាងម៉ួម៉ៅ
ចង់តែចូលទៅចាប់ទះមុខស្លូតៗនឹងទេ តែនាងទ្រាំ
ព្រោះតែអាក្មេងនឹងវាទទួលបានការការពារនឹងយក
ចិត្តទុកដាក់ពីរាងក្រាស់ខ្លាំងណាស់។

You're MINE Kim Taehyung 🔞Where stories live. Discover now