You're MINE Kim Taehyung 🔞

20K 685 7
                                    

Episode 1

       សម្រឹបជេីងរត់បន្លឺឡេីងស្របជាមួយគ្រែរុញអ្នក
ជំងឺមានសភាពជាបន្ទាន់ចូលក្នុងបន្ទប់ ICU ។ ក្រុម
លោកឌុកទ័រជំនាញក៏នាំគ្នាចូលទៅខាងក្នុងអស់
ព្រោះអ្នកដែលនៅខាងក្នុងគឺជាមនុស្សពិសេស ពួក
គេធ្វេីតាមបញ្ជាអ្នកមានអំណាច។ ប្រហែលជា 1
ម៉ោងក្រោយក៏ឃេីញមាន បុរសវ័យចំណាស់
ម្នាក់ដេីរមករួមជាមួយកូនចៅ 2 នាក់ព្រមជាមួយរាងខ្ពស់សង្ហារ ស្ងិតក្នុងអាវសមីពណ៍ខៀវដុត មុខមាត់បែកឈាមដូចប៉ះទង្គិចនឹងរបស់រឹង ក្បាលមានបិទបង់របួសត្រង់កន្លែងដែលបែក។ អ្នកកម្លោះដាក់បង្គុយលេីកៅអីរង់ចាំរួចលេីកជេីងម្ខាងដាក់លេីភ្លៅ ញាក់
តិចៗហាក់កំពុងបង្ហាញភាពក្អេងក្អាង ហាក់មិនអេីពេី មិនខ្វល់មិនភ័យថាជីវិតក្មេងកម្សត់ដែលនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នោះ ស្លាប់ឬរស់សោះ។

«ខ្ញុំជិតស្លាប់ហេីយ..ប៉ាឈប់ប្រេីក្រសែភ្នែកបែបនេះដាក់ខ្ញុំទៅ»សម្លេងគ្រលធំបន្លឺឡេីងដាក់អ្នកជាឪពុក
ខណៈឃេីញគាត់សម្លឹងមករកគេដូចជាអស់សង្ឃឹមលេីគេណាស់អញ្ចឹង ឮដូច្នេះMr.Jeon ក៏គ្រវីក្បាលនឹងចរិករបស់កូនប្រុសតែមួយគ្រាប់របស់គាត់ ដែល
និយាយធ្វេីមេីល៎តែខ្លួនឯងជិតស្លាប់ តែអ្នកដែលជិតស្លាប់ពិតប្រាកដគឺក្មេងដែលកំពុងនៅក្នុងបន្ទប់ឯណោះទេ។

«បេីឯងស្លាប់ចាំយេីងធ្វេីបុណ្យអោយឲ្យ មិនបាច់ប្រឹងរស់ឲ្យយេីងឈឺក្បាលទៀតទេ»Mr.Jeon

«ប៉ា!!!»Jungkook

«កុំមកហៅយេីង...បេីក្មេងនោះស្លាប់ឯងប្រាកដជាមានទោសទោះយេីងចង់ជួយក៏ជួយមិនបានដែល
ប្រពន្ធ័ CCTV ចាប់បានរូបភាពទាំងអស់ ឯងចរិកក្អេងក្អាងបែបនេះ គិតថាប្រទេសគ្មានច្បាប់រឺ?»
Mr.Jeon

«ប្រាប់ហេីយថាខ្ញុំស្រវឹង!!»Jungkook ស្រែកតមាត់ដាក់អ្នកជាឪពុកដោយគ្មានភាពកោតខ្លាច ពាក្យសម្តីហាក់គិតថាខ្លួនត្រូវដូចជាត្រូវគ្មានកំហុសអញ្ចឹង..គេនិយាយចេញមកស្រវឹង..គេស្រវឹងជិះឡានបុកក្មេងវិទ្យាល័យស្ទេីរស្លាប់ស្ទេីររស់ឬ?

«ហាមទៅផ្ទះលុះត្រាតែគ្រូពេទ្យចេញមកវិញ»បុរស
ចំណាស់ជាឪពុកលេីកដៃចង្អុលកូនប្រុសទាំងសម្តី
ប្រាកដប្រជាដាក់កំហិតឲ្យគេធ្វេីតាម គាត់ដកដង្ហេីម
ធំរួចលេីកទូរស័ព្ទមកនិយាយជាមួយប៉ូលីសដែល
កំពុងធ្វេីកុសលវិច្ច័យរឿង Jungkook កូនប្រុសរបស់គាត់បេីកឡានបុកក្មេងប្រុសម្នាក់ ទោះជាអាកូនប្រុស
ម្នាក់នេះធ្វេីឲ្យគាត់ឈឺក្បាល អាម៉ាសយ៉ាងណាក៏គាត់មិនអាចទ្រាំមេីលកូនខ្លួនឯងជាប់ទោសដែល ទោះជាគ្រួសារមានអំណាចតាំងពីដេីមយ៉ាងណា
ក៏ដោយប៉ុន្តែប្រទេសមានច្បាប់ត្រឹមត្រូវ ហេីយវាក៏ជាប់ពាក់ពាន់ដល់ក្មេងដែលមិនអីម្នាក់មកត្រូវរងទុកវេទនា មិនដឹងរស់មិនដឹងស្លាប់ដែល។

You're MINE Kim Taehyung 🔞Where stories live. Discover now