P 2:សង្ហារ

Start from the beginning
                                    

« ពិតហើយ!!ចៀសទៅ » នាងថាហើយក៏អូសដៃនាយតូចទៅគែមម្ខាងនៃផ្លូវ ដ៏តែដូចបំណងចឹងបានព្រមតាម ចុះបើមិញនាងមិនព្រមគិតយ៉ាងមិច ?? ក្រោយពេលឡានបានបរទៅផុត នាងក៏ប្រញាប់អូសដៃនាយតូចដើរសម្ដៅទៅផ្ទះ

« ព្រមហើយណា ហាមកុហក!! »  នាយតូចដើរបណ្ដើរនិយាយទៅកាន់អ្នកជាបងបណ្ដើរ ព្រោះខ្លាចអ្នកជាបងក្រឡាស់សម្ដីមិនព្រមទៅវិញ

« អឹម តែត្រូវសុំម៉ាក់អោយហើយសិន » ជេហី

« ប្រាកដហើយ » ថេយ៉ុងតបទៅទាំងជឿជាក់ រឿងអីថាសុំម៉ាក់មិនបាននោះ ប្រើតែកាយវិការគួរអោយស្រឡាញ់ដាក់គាត់ក៏គាត់ទន់ចិត្តដែរ ។

                     [ S K I P ]

  បន្ទាប់ពីលោកស្រីគីម មកពីផ្សារវិញ ពេលនេះជាពេលដែលអោយថេយ៍ត្រូវយកចិត្តគាត់ហើយ ។ ថេយ៉ុងដើរទៅអង្គុយនៅសាឡុងក្បែរអ្នកជាម្ដាយ រួចធ្វើភ្នែកម៉ក់ៗសម្លឹងទៅរកគាត់ ព្រមទាំងញញឹមហាក់ដូចកំពុងតែអង្វរករគាត់សុំរឿងអ្វីទៀតផង ។

« ថេយ៍យ៉ាងមិចហ្នឹងកូន?? » លោកស្រីគីម ដោយសាតែឃើញកាយវិការ នឹង ទឹកមុខកូនពៅរបស់គាត់ គាត់ក៏រាងឆ្ងល់បន្តិច

« ម៉ាក់ »

« ហ្អឹម?? »

« យប់នេះសុំទៅដើរលេងបានទេ »

« ហេតុអីចង់ដើរលេង នេះយប់ហើយ ថេយ៍ទៅមិនបានទេ ពេលយប់គ្រោះថ្នាក់ណាស់ » គាត់មិនចង់អោយថេយ៍ដើរលេងពេលយប់នោះទេ វាអាចនឹងគ្រោះថ្នាក់ ព្រោះគេជាក្មេងប្រុសដែលខុសប្លែកពីគេ គេទន់ខ្សោយណាស់ ចុះបើមានរឿងហេតុមិនស្រួលលើគេគិតយ៉ាងមិច!

« តែម្ដងហ្នឹងទេ »

« មែនហើយម៉ាក់ ទៅតែម្ដងនេះទេ » ជេហីក៏តបទៅដើម្បីជួយប្អូនអោយបានចេញទៅ

« ជេហ៍ ទៅដែរហ្អេស?? » ដោយសារតែឃើញនាងជួយនិយាយសុំគាត់ គាត់ក៏សួរបកទៅនាងវិញ

« ចាស៎អ្នកម៉ាក់ » នាងញញឹមទៅរកអ្នកជាម្ដាយ ចំណែកឯលោកស្រីគីមបែរជាចម្លែកក្នុងចិត្ត បងស្រីបែរជាចង់នាំប្អូនដើរលេងយប់ គិតយ៉ាងមិចនេះ បានជាចង់នាំគ្នាដើរលេងថ្មើរនេះ??

អេតាសុីវិលលក្ខខណ្ឌ( ចប់ )Where stories live. Discover now