ផ្ដើមរឿង

Start from the beginning
                                        

សាន់ដ័រ បែរខ្លួនភ្លាមៗ ពេលបានឮសម្ដីឆ្លើយតបដៃគូជំនួញ រាងខ្ពស់សង្ហាផ្អើលអស់ស្រីទូទាំងពិភពលោក បោះជំហានយ៉ាងអង់អាចទៅមុខ ហើយមើលទៅគ្រប់យ៉ាងកាន់តែធ្វើឱ្យគេអង់អាច មានអំណាចពេលមានរាងកាយខ្ពស់សង្ហា របស់មនុស្សជំនិត ដើរតាមពីក្រោយ ការពារសុវត្ថិភាពរបស់គេ។ រាងក្រាស់ដើរសំដៅមករថយន្ដដែលចតចាំខ្លួននៅមុខក្រុមហ៊ុន តែមិនទាន់បានដល់ទីតាំងស្រួលបួលផង រាងតូចរបស់អ្នកណាម្នាក់ ដែលរត់ត្រហេបត្រហបមកពីណាក៏ដឹង មកបុកនឹងរាងក្រាស់មួយទំហឹង ដល់ថ្នាក់ប៉ើងខ្លួនឯង តែក៏សំណាងល្អដែលមានដៃរឹងមាំលូកមកត្រកងទាន់បានមុន ទើបនាងក្រមុំមិនបានដួលទៅតាមកម្លាំងបុកមុននេះ។
"នាងមិនអីទេឬ?" សំឡេងគ្រលរមាំបន្លឺឡើង ដោយភាពសិចស៊ី លាយឡំការជឿជាក់លើខ្លួនឯង បូករួមនឹងរាយកាយមាំសង្ហា ដែលមិនថាស្រីណាក៏ត្រូវតែលង់ស្នេហ៍ បន្ទាប់ពីបាននៅកៀកកិតនឹងរាងកាយសង្ហាមួយនេះ។ សាន់ដ័រ សម្លឹងមើលមុខស្រីតូចនៅក្នុងដៃ ស្របពេលច្រមុះស្រួចលួចស្រង់ក្លិនកាយក្រអូបប្រហើរពីនាង ដោយសាមីខ្លួនមិនបានដឹង។
"អឺ..ខ្ញុំមិនអីទេ សុំទោសផងដែលប៉ះលោកមុននេះ ខ្ញុំសុំទៅសិនហើយ" ស្រីតូចប្រញាប់ចាកចេញទៅ ដោយមិននិយាយអ្វីទៀត ព្រោះកំពុងតែមានការប្រញាប់ តែខួរក្បាលក៏មិនភ្លេចគិតពីភាពសង្ហារបស់អ្នកកំលោះមុននេះ ប៉ុន្តែវាក៏មានត្រឹមតែមួយភ្លែតប៉ុណ្ណោះ ក៏ត្រូវសាមីខ្លួនគ្រវាសចោល ព្រោះនាងមានមនុស្សដែលខ្លួនស្រលាញ់រួចហើយ ដូច្នេះ
នាងមិនអាចគិតពីអ្នកផ្សេង ក្រៅពីសង្សាររបស់ខ្លួនបាននោះទេ។
ស្របពេលដែលក្រមុំតូចរត់ចេញទៅ កែវភ្នែកមុខកំណាច បែរជាតាមសម្លឹងរាងតូចមិនដាក់ភ្នែក ចុងមាត់ក៏ញោចញញឹម តែជាស្នាមញញឹមចំអកឌឺដងខ្លួនឯងទៅវិញទេ។ ពេលបានឃើញឫកពា របស់អ្នកកំលោះ មនុស្សជំនិតក៏ចូលមកសួរនាំដោយដឹងតួនាទី។
"ត្រូវការឱ្យខ្ញុំចាត់ការទេចៅហ្វាយ?"
"មិនបាច់ទេ!...ហ៊ឹសៗ នេះជាលើកទីមួយហើយ គួរឱ្យចាប់អារម្មណ៍ណាស់តើស!" មែនវាជាលើកទីមួយហើយសម្រាប់គេ ដែលមានអារម្មណ៍ថាបាក់មុខបែបនេះ តាំងពីដើមមកគ្មានស្រីណាដែលសោះកក្រោះគ្មានប្រតិកម្មអ្វី ពេលនៅក្បែររាងកាយបុរសភេទរបស់គេនោះទេ ម្នាក់ៗមានតែភាពជ្រួលជ្រើមចង់បានគេ លើកលែងតែនាងច្រម៉ក់មុននេះ ដែលបង្ហាញឫកពាមិនចាប់អារម្មណ៍គេទៅវិញ ទោះបីជាខុសពីស្រីដទៃ តែវាធ្វើឱ្យគេចាប់អារម្មណ៍ ចង់សាករបស់ថ្មីបែបនេះទៅវិញ។
សាន់ដ័រ សម្លឹងមើលមាន់ថ្មីទាល់តែផុតពីភ្នែក ទើបព្រមនាំខ្លួនឯងឡើងឡានដែលចតចាំនៅក្បែរនោះ ដោយផ្ទៃមុខសង្ហាលម្អ ដោយស្នាមញញឹម លាក់ល្បិចចេញមក នេះហើយដែលគេនិយាយថា កាន់តែហាមកាន់តែចង់ដឹងចង់ឮ កាន់តែគ្រោះថ្នាក់កាន់តែចូលចិត្ត កាន់តែចង់សាក ហើយបើគេសាកបានសម្រេចមែន សព្វនាមរបស់គេក៏ល្បីកាន់តែសុះសាយដូចគ្នា។
អ្នកណាដែលមិនស្គាល់គេ បុរសសង្ហាមានទាំងព្រម ជាទីប្រាថ្នារបស់មនុស្សស្រីគ្រប់គ្នា អ្នកណាដែលបាននៅក្បែរគេ ត្រូវតែរញ្ជួយញាប់ញ័រ មិនអាចហាមឃាត់អារម្មណ៍ខ្លួនឯងបាន ថ្នាក់គ្រប់គ្នាត្រូវផ្ដល់នាមឱ្យគេជា បិសាចសណ្ដំចិត្ត ។ ហើយក៏កាន់តែធ្វើឱ្យគេជឿជាក់ គ្រប់ពេលមានវត្តមានរបស់អ្នកប្រុស សាន់ដ័រ ប្រាន់ដ៍ ក៏អាចឱ្យមនុស្សស្រីរំជើបរំជួលបានមិនដល់មួយវិនាទី។

គំរាមស្នេហ៍ប្លន់ដួងចិត្តWhere stories live. Discover now