ភាគទី១២

753 10 0
                                        

«ទះទៅ សៀវអ៊ី ទះតាមចិត្តនាងទៅ តែសុំប្រាប់ឱ្យដឹង បើនាងហ៊ានតែទះយើង យើងនឹងសងនាងវិញ ហើយមិនធ្វើត្រឹមថើបនោះទេ តែយើងនឹងរំលោភនាងនៅត្រង់នេះ! អេ! តែថាទៅនាងក៏ពេញចិត្តមិនអ៊ីចឹង ព្រោះមុននេះឃើញពើងមករកយើងសឹងអី!» សាន់បញ្ឈឺឌឺដងនាងក្រមុំយ៉ាងពេញចិត្ត តែក៏ធ្វើឱ្យស្រីតូចមានអារម្មណ៍កាន់តែអាម៉ាស ដែលខ្លួនឯងដូចជាស្រីអាសម្នាក់ ដែលទោទន់ទៅការទាក់ទាញរបស់គេ។
«ហ៊ឹក មនុស្សចង្រៃ មនុស្សថោកទាប ចេញទៅ ហ៊ឹក ចេញទៅអាមនុស្សអាក្រក់» ព្រោះមិនអាចទះគេបានដូចចិត្តប្រាថ្នា នាងក្រមុំក៏ប្ដូរមកជារុញច្រានរាងកាយរឹងមាំ ឱ្យចេញឆ្ងាយពីខ្លួនទាំងអារម្មណ៍ឈឺចាប់ ដែលបង្ហាញមកតាមរយៈទឹកភ្នែកកំពុងតែស្រក់ហូរមកជាច្រើនតំណក់ជាប់គ្នា តែក៏មិនបានធ្វើឱ្យមនុស្សកំណាចរំជួលចិត្ត ផ្ទុយមកវិញគេបែរជាកាន់តែឌឺដងនាងកាន់តែខ្លាំង។
«ហ៊ឹស ឃើញថាចេញទៅណាមិនបានទេ ព្រោះយើងត្រូវការឱ្យនាងបម្រើ ស្រីបម្រើតូច» សាន់ជូតទឹកភ្នែកចេញពីថ្ពាល់របស់នាងក្រមុំដោយការខឹងចិត្តដែលអ្នកម្ខាងទៀតយំយែកនៅចំពោះមុខខ្លួន។ មែនហើយគេមិនចូលចិត្ត ទឹកភ្នែកមនុស្សស្រីនោះទេ ជាពិសេសពេលនៅជាមួយគេព្រោះវាមានអារម្មណ៍ថាគេបង្គាប់បង្ខំស្រីទន់ខ្សោយ តែពេលនេះគេមិនខ្វល់នោះទេ ទោះបីជាបង្គាប់បង្ខំតើយ៉ាងម៉េចព្រោះគ្រប់យ៉ាងគេត្រូវការ មិនខ្វល់ថាដោយវិធីស្អីនោះទេ ក៏គេមិនខ្វល់ដែរ។
«ហ៊ឹក អត់ទេ! ខ្ញុំមិនបម្រើលោកនោះទេ ខ្ញុំមិនធ្វើ ខ្ញុំសុំឈប់» ស្រីតូចនិយាយចេញមកទាំងភិតភ័យ ពេលឮពាក្យថាបម្រើចេញពីមាត់អ្នកកំលោះ ក៏អាចឱ្យនាងដឹងបានទៅហើយ ថាអ្នកចំពោះមុខត្រូវការអ្វីពីខ្លួន ហើយក៏គ្មានអ្វីក្រៅពីការដេកជាមួយនាងនោះដែរ នេះហើយជាអ្វីដែលគេចង់បាន ហើយវាក៏ជាអ្វីដែលនាងឱ្យគេមិនបានដូចគ្នា។
«ជុ ជុ! វាមិនងាយស្រួលនោះទេស្រីតូច នាងប្រហែលជាមិនបានភ្លេចលក្ខខណ្ឌក្នុងកិច្ចសន្យាទេត្រូវទេ ថានាងត្រូវសងយើងប្រាំរយលាន បើសិនជានាងលាឈប់មុនកំណត់» សម្ដីរំលឹករបស់អ្នកកំលោះទាក់ទាញកែវភ្នែកមូលក្លុំ ឱ្យបើកធំៗម្ដងទៀត តែត្រឹមតែមួយភ្លែតប៉ុណ្ណោះ រាងតូចក៏ប្រញាប់សម្រួលអារម្មណ៍របស់ខ្លួនមកវិញ ព្រមទាំងតបអ្នកកំលោះវិញទាំងកំហឹង ដោយមិនគិតអ្វីច្រើនតទៅទៀត។
«កុំថាឡើយប្រាំរយលាន ទោះបីជាមួយពាន់លាន  ខ្ញុំនឹងរកសងលោកមិនឱ្យខ្វះមួយកាក់នោះដែរ»  ទោះបីជាក្នុងចិត្តកំពុងតែភ័យខ្លាចនឹងក្រសែភ្នែកកំណាច ដែលកំពុងតែសម្លឹងមក តែនាងក្រមុំក៏នៅតែធ្វើចិត្តក្លាហាន មិនឱ្យខ្លួនបញ្ចេញអាការញាប់ញ័រចេញមកខាងក្រៅ តែនាងមិនដឹងទេថាអ្នកកំលោះបានមើលធ្លុះចិត្តរបស់នាងទៅហើយ។
«ត្រឹមបីថ្ងៃនាងអាចរកបានដែរឬ?» សាន់មកកាន់តែជិតរាងតូច ព្រមទាំងឆ្លៀតឱកាស ស្រង់ក្លិនក្រអូបពីគល់-កសខ្ចីរបស់នាងក្រមុំ ដែលសាមីខ្លួនក៏ប្រញាប់រើខ្លួនគេចពីការបៀតបៀនមួយនេះ។
«ទោះត្រូវដេកជាមួយមនុស្សប្រុស រាប់រយនាក់ក្នុងមួយយប់ក៏ខ្ញុំត្រូវរកប្រាក់មកសងលោកវិញដែរ» សៀវអ៊ីត្រូវខាំមាត់ខ្លួនឯងពេលនិយាយអ្វី ដែលខ្លួនមិនដែលធ្លាប់មានគំនិតគិតដល់វា ហើយក៏គ្មានគំនិតថាធ្វើដូចគ្នា តែដែលនិយាយព្រោះចង់ឌឺដងអ្នកកំលោះតែប៉ុណ្ណោះ។
សាន់សម្លឹងមើលស្រីតូចដោយក្រសែភ្នែកចងកំហឹង ដែលនាងហ៊ាននិយាយពាក្យនេះចេញមក ដែលវាគឺបំបាក់មុខគេខ្លាំងណាស់ ហើយក៏គ្មានស្រីណាធ្លាប់ធ្វើដាក់គេពីមុនដូចគ្នា អ្នកកំលោះត្រូវព្យាយាមរម្ងាប់កំហឹងរបស់ខ្លួន ដោយការតបរាងតូចទាំងស្នាមញញឹមកំណាច កំណាចមិនខុសពីសត្វតោដែលត្រៀមត្របាក់ចំណី ហើយឫកពារបស់អ្នកកំលោះធ្វើឱ្យស្រីស្រស់ ទៅជាញ័រតិចៗ ដោយការភ័យខ្លាច។
«ប្ដូរពីការចំណាយកម្លាំងសម្រាប់មនុស្សប្រុសរាប់រយ មកជាកន្ធែកជើងឱ្យយើងតាមសម្រួល វាប្រហែលជាប្រសើរជាងនេះ ស្រីតូច» ដៃរឹងមាំក៏ស្ទាបអង្អែលតាមរាងកាយតូច អូសចុះមករកគល់ភ្លៅរបស់នាងក្រមុំ តែមិនទាន់បានធ្វើអ្វីដូចចិត្តផង ដៃតូចក៏គ្រវាសដៃរឹងមាំចេញមួយទំហឹង ដោយមិនឱ្យគេបានធ្វើអ្វីតាមអំពើចិត្តទៀត។
«ទោះបីជាខ្ញុំដេកជាមួយមនុស្សប្រុសគ្រប់គ្នាលើលោកនេះ តែក្នុងនោះក៏គ្មានលោកដែរ ចេញទៅ ហ៊ឹក» សៀវអ៊ីរុញច្រានរាងកាយរឹមាំចេញមួយទំហឹង មុននឹងនាំខ្លួនឯងរត់ចាកចេញទៅ ទាំងទឹកភ្នែកជាប់ថ្ពាល់ ខឹងចិត្តដែលមកចាញ់កលប្រុសកំណាច តែក៏ស្អប់ខ្លួនឯងដែលល្ងង់ធ្វើមិនអ្វីមិនចេះគិត។
សាន់ឈរធឹងខាំធ្មេញគ្រឺតក្រតទាំងកំហឹងពេលរាងតូចនិយាយមើលងាយខ្លួនបែបនេះ កែវភ្នែកកំណាចសម្លឹងមើលទៅទិសដៅដែលនាងក្រមុំរត់ចេញទៅមុននេះ មុននឹងបោះជំហានយ៉ាងកំណាច ចេញទៅតាមក្រោយ ដោយកែវភ្នែកពោរពេញទៅដោយភ្លើងគំនុំ។
«ចៅហ្វាយ/ចៅហ្វាយ» ខេវិន និង ជេកខប ដើរមកឱនគំនាបអ្នកកំលោះបន្តិច ដោយរង់ចាំស្ដាប់តួនាទីរបស់ខ្លួន ពេលឃើញថារាងតូចរត់ចេញទៅមុននេះ តែគេមិនបានដឹងទេថា ទាំងនេះគឺជាការរៀបចំរបស់អ្នកកំលោះតែប៉ុណ្ណោះ។
«មិនចាំបាច់តាមទេ!!!» សំឡេងគ្រលរបន្លឺឡើងហាក់ដូចជាគ្មានអារម្មណ៍អ្វីទាំងក្នុងចិត្តកំពុងតែឆេះឆួល។
សាន់នៅតែសម្លឹងមើលទៅខាងក្រៅ ដែលរាងតូចបានរត់ចេញទៅមុននេះ មុននឹងស្នាមញញឹមកំណាចលេចចេញមក។
«ចាត់ការតាមផែនការរបស់យើងទៅ»
«បាទទាន» ទទួលបញ្ជាចប់ កំលោះសង្ហាទាំងពីរក៏ប្រញាប់ទៅចាត់ការ ការងាររបស់ខ្លួនដោយដឹងតួនាទី ហើយក៏គ្មានរឿងអ្វីផ្សេង ក្រៅពីរឿងរបស់ក្រមុំតូចដូចគ្នា។
«នាងជាអ្នកជ្រើសរើសធ្លាក់នរកដោយខ្លួនឯង សៀវអ៊ី» ចោលសម្ដីកំណាចតែប៉ុណ្ណឹង រាងក្រាស់ក៏ត្រលប់ទៅបន្ទប់របស់ខ្លួនដោយឬកពារស្ងប់ តែក៏ស្ងប់ត្រឹមតែខាងក្រៅប៉ុណ្ណោះ ព្រោះខាងក្នុងរបស់គេពេលនេះ កំពុងតែឆេះសន្ធោសន្ធៅ ពោរពេញដោយភ្លើងកំហឹងដែលមិនអាចពន្លត់បានដោយងាយៗនោះទេ។
រាងតូចរបស់សៀវអ៊ី ពេលនេះកំពុងតែអង្គុយទួញយំ នៅលើឡានដែលខ្លួនបានធ្វើដំណើរ ចេញពីផ្ទះរបស់អ្នកកំលោះ នាងក្រមុំបន្តការយំយែករបស់ខ្លួនដោយមិនខ្មាសអ្នកណា ព្រោះពេលនេះអារម្មណ៍ដែលកំពុងតែឈឺចាប់ ភ័យខ្លាច កំពុងតែកើតមានពេញក្នុងទ្រូង ទើបនាងត្រូវបញ្ចេញវាចេញមកឱ្យបានធូរស្បើយនៅក្នុងចិត្ត មិនយូរប៉ុន្មានរាងកាយតូចក៏ធ្វើដំណើរ មកដល់បន្ទប់ស្នាក់នៅចាស់របស់ខ្លួន នាងក្រមុំដើរមកបន្ទប់ទាំងទឹកភ្នែកជាប់ថ្ពាល់ ហើយពេលបានឃើញសភាពនៅក្នុងបន្ទប់វាក៏ធ្វើឱ្យនាងកាន់តែតានតឹងមួយកម្រិតទៀត។
ពេលឃើញថារបស់របរក្នុងបន្ទប់ ក៏ត្រូវរើចេញទៅអស់ហើយ ពេលនេះទើបនាងដឹងថានាងគ្មានអ្វីជាប់ខ្លួន ក្រៅពីខោអាវមួយកំផ្លេនៅជាប់នឹងខ្លួននាពេលនេះ។
«ហ៊ឹក ហេតុអីឯងត្រូវមកវេទនាបែបនេះ សៀវអ៊ី» រាងតូច ដាក់ខ្លួនអង្គុយយំយែកនៅលើគ្រែរបស់ខ្លួន ដោយភាពសោកសៅ ទុក្ខសោក ដែលខ្លួនមិនធ្លាប់បានចួបពីមុនមក។
រាងស្ដើងរបស់នាងក្រមុំគេងយំនៅលើគ្រែអស់ជិតមួយម៉ោង តែទឹកភ្នែកក៏នៅតែស្រក់ចុះមកមិនឈប់ គ្មានពន្លឺថានឹងអស់ងាយៗ រយៈពេលមួយម៉ោងដែលនាងគេងយំ នាងក៏នឹកមិនឃើញថាអាចនាំខ្លួនចេញពីទុក្ខមួយនេះបានដោយរបៀបណា ទោះបីជាព្យាយាមរកគ្រប់វិធីហើយក៏ដោយ ទើបនាងក្រមុំបានត្រឹមគិតទាំងយំយែកមិនឈប់។ តែមុនពេលដែលនាងយំដល់ទឹកភ្នែកទៅជាឈាម សំឡេងទូរសព្ទក៏រោទ៍បន្លឺឡើង ទើសៀវអ៊ីត្រូវប្រញាប់ជូតទឹកភ្នែកឱ្យស្ងួតពីថ្ពាល់ ពេលដឹងថាអ្នកណាតេមកខ្លួន។
«អាឡូ លោកប៉ា» នាងក្រមុំព្យាយាម ពត់សំឡេងរបស់ខ្លួនឱ្យមកជាធម្មតាវិញ ព្រោះមិនចង់ឱ្យអ្នកមានគុណដឹងថាខ្លួនកំពុងតែមានទុក្ខ ថែមទាំងជាទុក្ខដែលរែកពន់មិនរួចទៀតផង តែហើយនាងក៏ត្រូវភ្ញាក់ផ្អើល ពេលបានឮប្រយោគឆ្លើយតបរបស់អ្នកចុងខ្សែ ដែលមិនបានតេមកលេងខ្លួនដូចធម្មតា តែកំពុងតែចួបទុក្ខធ្ងន់ ព្រោះខ្លួននេះឯង។
(អាឡូ សៀវអ៊ី វីវរហើយ ពេលនេះមានមនុស្សកំណាចច្រើនណាស់មកគំរាមកំហែងក្នុងផ្ទះរបស់យើង) មនុស្សចំណាស់រៀបរាប់ទាំងភ័យខ្លាច ដែលធ្វើឱ្យរាងតូចកាន់តែតានតឹងចិត្ត ព្រួយបារម្ភចំពោះអ្នកមានគុណទាំងពីរ។
«ប៉ាថាម៉េចហ្នឹង គំរាមកំហែងចឹងហេ្អស?» សៀវអ៊ីទៅជាគាំងសឹងតែនិយាយអ្វីមិនចេញពេលឮពាក្យរៀបរាប់ទាំងភ័យខ្លាចរបស់អ្នកមានគុណ។

អន្ទាក់ស្នេហ៍ម៉ាហ្វៀWhere stories live. Discover now