ផ្ដើមរឿង

2.2K 32 0
                                        

(ការជួបលើកដំបូង)

ទីក្រុង វ៉ែរ៉ូណា ប្រទេស អ៊ីតាលី
ទីក្រុងនេះផងដែរ ត្រូវបានគេស្គាល់ថាជាទីក្រុង ដែលធំបំផុតនៅក្នុងតំបន់នៃភាគឦសានប្រទេស អ៊ីតាលី ហើយក៏ជាទិសដៅទេសចរណ៍ដ៏សំខាន់មួយនៅភាគខាងជើងប្រទេស អ៊ីតាលី ដោយសារមានបេតិកភណ្ឌសិល្ប:របស់ខ្លួន រួមទាំងការប្រគំតន្ត្រីនឹងការសម្ដែង ដែលត្រូវបានប្រារព្ធឡើងជារាងរាល់ឆ្នាំ។ ទោះបីកាលពីអតីតកាល ទីក្រុងមួយនេះធ្លាប់ធ្លាក់ ទៅក្នុងអាណានិគមន៍ ជាច្រើនប្រទេសក៏ពិតមែន តែបច្ចុប្បន្ន ទីក្រុងមួយនេះក៏ពោរពេញ ទៅដោយភាពរីកចម្រើន យ៉ាងខ្លាំងដែលនឹកស្មាមិនដល់។ មិនតែប៉ុណ្ណោះទីក្រុង វ៉ែរ៉ូណា ក៏ជាទីក្រុងដែលមាន អាកាសធាតុល្អ ព្រមជាមួយនឹងទំនាក់ទំនង មិត្តភាពអន្តរេជាតិយ៉ាងល្អជាមួយនឹងប្រទេសដទៃទៀតដូចជាប្រទេស អាមេរិក អាល្លឺម៉ង់ រុស្ស៊ី ចិន កូរ៉េ...រួមជាមួយប្រទេសមហាអំណាចដទៃផ្សេងជាច្រើនទៀត។ ជាមួយនឹងទំនាក់ទំនង ដ៏ពិសេសមួយនេះ ក៏មាននូវការជួញដូរពាណិជ្ជកម្ម យ៉ាងកម្មជាមួយនឹងប្រទេសដែលជាមិត្តភាព រួមផ្សំនឹងការដោះដូរនូវ វប្បធម៌ ភាសា ដើម្បីផ្ដល់នូវទំនាក់ទំនង នៃប្រទេសដែលជាមិត្តភាពកាន់តែ ភាពសិទ្ធស្នាលខ្លាំងជាងមុន។
មហាវិទ្យាល័យលំដាប់ពិភពលោក អន្តរជាតិ ដែលកំពុងតែឈរ
បណ្ដែតខ្លួនកណ្ដាលទីក្រុង វ៉ែរ៉ូណា ទិដ្ឋភាពទីធ្លានៃសាលាទាំងមូល ពោរពេញទៅដោយ ដើមឈើពណ៌បៃតងខ្ចី ដែលជាកន្លែងសម្រាប់ និសិ្សតគ្រប់គ្នា អាចមកអង្គុយកំសាន្ដពេលទំនេរ រួមជាមួយនឹងទីធ្លាធំទូលាយ ដែលមានផ្ទៃដីប្រមាណរាប់ពាន់ហិចតា ហើយអ្វីដែលសំខាន់ក្នុងបរិវេនសាលាទាំងមូល ក៏ពោរពេញទៅដោយសិស្សនិសិ្សត ចម្រុះជាតិសាសន៍ ដែលមកធ្វើការសិក្សាបន្តនៅទីនេះផងដែរ។
ទីធ្លានៅក្នុងសាលាថ្ងៃនេះ ហាក់កំពុងតែអ៊ូអរខុសពីថ្ងៃធម្មតា តែអាចមិនមែនមកពីមានកម្មវិធីអ្វីនោះទេ តែមកពីការប្រាកដវត្តមានរបស់អ្នកណាម្នាក់ទៅវិញទេ ដែរធ្វើឱ្យសិស្សនិសិ្សតទាំងប្រុសទាំងស្រី ដែលមានវត្តមាននៅទីនេះ ត្រូវរត់ប្រដេញគ្នាមកមើលដោយការចង់ដឹង ព្រោះតែសព្វនាម បូករួមនឹងភាពល្បីល្បាញ ដែលល្បីខ្ទរខ្ទាររបស់គេ ទើបអ្នកកំលោះក្លាយជាទីចាប់អារម្មណ៍ របស់អ្នកគ្រប់គ្នានៅទីនេះ តាំងពីវិនាទីដំបូងដែរឈានជើងចូលមកក្នុងទីធ្លាសាលាមួយនេះ។
រាងកាយខ្ពស់សង្ហា ព្រមជាមួយមនុស្សជំនិត ដែលដើរតាមពីក្រោយយ៉ាងប្រកៀក ដើរមើលទីធ្លានៃសាលា ដែលខ្លួនមាននាមជាម្ចាស់ភាគហ៊ុននៅទីនេះមួយរូប។ មនុស្សមានអំណាច ប្រើកែវភ្នែកសម្លឹងមើលទៅអាគារដែលប្រាកដខ្លួននៅចំពោះមុខដោយការពិចារណា ដោយមិនខ្វល់ពីមនុស្សជាច្រើន ដែលកំពុងតែសម្លឹងមើលមកខ្លួន។ ព្រោះគ្រប់យ៉ាគេក៏ជឿជាក់លើខ្លួនឯងរួចទៅហើយ មនុស្សដែលមាន អំណាច ភាពល្បីល្បាញ ទ្រព្យសម្បត្ដិ កេរ្តិ៍ឈ្មោះ មុខមាត់ ភាពសង្ហា ដែលមានទាំងព្រមលើខ្លួនរបស់គេ ដែលអ្នកណាៗក៏ចង់បាន។ ដូច្នេះហើយមិនខុសទេ ដែលមនុស្សគ្រប់គ្នាសម្លឹងមើលមកគេក្នុងន័យបែបនេះ ហើយជាពិសេសគឺមនុស្សស្រីនេះឯង ដែលម្នាក់ៗចូលមករកគេ ដើម្បីបំពេញចំណង់តណ្ហា នឹងភាពមានបានពីគេតែប៉ុណ្ណោះ។ តែសម្រាប់គេរឿងទាំងអស់នោះ គ្មានប្រយោជន៍សូម្បីតែបន្តិច ព្រោះតែភាពមានអំណាចរបស់ខ្លួន ទើបធ្វើឱ្យមនុស្សកំណាច មិនដែលចាត់ទុកអ្នកណានៅក្នុងក្រសែភ្នែក ជាពិសេសមនុស្សស្រី សម្រាប់គេ មនុស្សស្រីទាំងនោះ ប្រៀបដូចជាខោក្នុង ដែលគេចង់ផ្លាស់ប្ដូរពេលណាក៏បានតាមចិត្តរបស់ខ្លួន ព្រោះអ្វី? ព្រោះគេមានលុយ មានអំណាច ដូច្នេះគ្រប់យ៉ាងគឺត្រូវស្ថិតលើគេជាអ្នកសម្រេច។ ហើយមិនត្រឹមតែ សព្វនាម ដែលប្ដូរស្រីមិនរើសមុខរបស់គេនោះទេ នូវមានភាពកំណាច ឃោឃៅ ព្រៃផ្សៃ ដែលលាយឡំជាមួយគ្នា ទើបគ្មានសត្រូវណាហ៊ានប៉ះពាល់គេ ព្រោះភាពជោគជ័យលំដាប់ជួរមុខក្នងប្រទេសរបស់គេ ទើបមនុស្សមានឥទ្ធិពល ម្នាក់នេះកាន់តែ ក្រអឺតក្រទម មិនខា្លចក្រែងអ្នកណា ហើយអ្វីដែលគេចង់បាន គ្រប់យ៉ាងវាត្រូវបាន នាំមុខដោយពាក្យថាងាយស្រួលមកជាមួយ ព្រោះគ្មានអ្នកណាម្នាក់ ហ៊ានជំទាស់រឺបដិសេធន៍ សំណើរបស់គេជាដាច់ខាត ព្រោះអ្វី ដែលគេចង់បានហើយ វាត្រូវតែបាន ហើយបើមិនបាន របស់ទាំងនោះក៏គ្មានវត្តមាន នៅលើលោកមួយនេះទៀតដែរ នេះហើយគឺគេ សាន់ទ្រីហ្គែល អេតវើតស៍ ហេលតុន ។
រាងខ្ពស់សង្ហា ប្រើរយៈពេលជិតមួយម៉ោង ក្នុងការត្រួតពិនិត្យ ទីធ្លានៃសាលាទាំងមូល ផ្ទៃមុខមាំសង្ហា នៅតែអមជាប់ដោយទឹកមុខមាន អំណាច កំណាច ឃោឃៅ ផ្ដាច់ការរបស់ខ្លួនជានិច្ច។ អ្នកកំលោះ មើលគ្រប់យ៉ាងនៅចំពោះមុខឱ្យតែបាន ដើម្បីបង្រ្គប់កិច្ចតែប៉ុណ្ណោះ បើនិយាយទៅ គេក៏មិនចង់មកទីនេះប៉ុន្មានដែរ បើគ្មានការចាំបាច់ តែក្នុងនាមខ្លួន ជាម្ចាស់ភាគហ៊ុនម្នាក់នៅទីនេះ ទើបគេចាំបាច់ត្រូវ មកបង្ហាញវត្តមានរបស់ខ្លួននៅទីនេះ។ គ្រប់គ្នាអាចនិយាយបានថា គេជាមនុស្សមិនគោរពការងារ ត្រូវហើយព្រោះ ការងារមួយនេះវាមិនមែន ជាអ្វីដែលគេពេញចិត្តនោះទេ តែអ្វីដែលជាការងារ នឹងគោលដៅរបស់គេពិតប្រាកដនោះ គឺជំនួញផ្លូវងងឹតរបស់គេទៅវិញទេ។ តែដែលគេត្រូវមក បង្កើតភាគហ៊ុននៅក្នុងសាលា រួមទាំងធ្វើអាជីវកម្មទេសចរណ៍ទាំងនោះ គឺវាគ្រាន់តែជាជំនួញបាំងមុខតែប៉ុណ្ណោះ ព្រោះគេត្រូវការស្គាល់មនុស្សមានអំណាច ក្នុងជួររដ្ឋាភិបាល នៃប្រទេសដទៃទៀត ដែលអាចឱ្យគេមានឳកាសធ្វើជំនួញ ពិតប្រាដរបស់ខ្លួនបានកាន់តែងាយស្រួល។ នេះហើយជាមូលហេតុ ដែលគេមកប្រាកដវត្តមានរបស់ខ្លួននៅទីនេះ មកឱ្យមនុស្សស្រីដែលគួរឱ្យធុញទ្រាន់ទាំងនោះ សម្លឹងមើលមកមិនដាក់ភ្នែកបែបនេះ។
ក្នុងបន្ទប់ប្រជុំ ដែលពោរពេញ ទៅដោយអ្នកមានអំណាច ក្នុងជួររដ្ឋាភិបាល ដែលកំពុងតែធ្វើការពិភាក្សាគ្នា ក្នុងគ្រោងសាងសង់ អាគាររៀនបន្ថែម ដើម្បីទទួលសិស្សនិស្សិត ក្រៅប្រទេសឱ្យមកធ្វើការសិក្សានៅទីនេះកាន់តែច្រើនជាងមុន តែទើជាគ្រប់គ្នាកំពុងតែ ពិភាក្សាយ៉ាងអ៊ូអរយ៉ាងណា ក៏មិនបានស្ថិតនៅក្នុងខួរក្បាលរបស់អ្នកកំលោះសូម្បីតែបន្តិច ពញរើអ្វីដែលគេចាប់អារម្មណ៍នៅពេលនេះ គឺឯកសារនាំចេញអាវុធរបស់ខ្លួនតែប៉ុណ្ណោះ។
"ខ្ញុំថា ពួកយើងគួរតែចាប់ផ្ដើមគម្រោងសាងសង់ ក្នុងឆ្នាំនេះក៏ល្អដែរ" ស្របពេល ដែលគ្រប់គ្នាកំពុងតែវែកញែកគ្នាមិនចេញ អ្នកដែលស្ងៀមស្ងាត់ជាយូរក៏ព្រមបញ្ចេញយោគបល់របស់ខ្លួន ដែលធ្វើឱ្យម្ចាស់ភាគហ៊ុនទាំងអស់ត្រូវងាកមកមើលគេដោយការភ្ញាក់ផ្អើល។
"តែថិវិការបស់ពួកយើងមិនទាន់គ្រប់គ្រាន់នោះទេ" នេះហើយជាមូលហេតុដែលគ្រប់គ្នា ពិភាក្សាគ្នាសឹងតែរកចម្លើយមិនបាន រយៈពេលជិតមួយម៉ោងមកនេះ។
"បើជារឿងនេះ ចាំខ្ញុំជាអ្នកដោះស្រាយ" សាន់ តបអ្នកចំពោះមុខ
ព្រមទាំងញញឹមដោយបង្ហាញពីភាពមានអំណាចរបស់ខ្លួន ទាំងនេះហើយដែលធ្វឱ្យគ្រប់គ្នា ដែលបានសហការណ៍ជាមួយគេ អ្នកណាក៏ត្រូវតែខ្លាចពីអំណាចរបស់គេ។
គេគឺបែបនេះឯង ហ៊ានចំណាយគ្រប់យ៉ាង ដោយមិនសោកស្ដាយ ដើម្បីទទួលបានផលប្រយោជន៍របស់ខ្លួន ហេតុនេះហើយទើបគោលការណ៍របស់គេតែងតែបានសម្រេច ដោយមិនចាំបាច់ខំប្រឹង។
រាងខ្ពស់សង្ហា ដើរនាំមុខមនុស្សជំនិតរបស់ខ្លួន ដោយឬកពារមានអំណច ផ្ទៃមុខមាំសង្ហា កំណាចឃោឃៅ ត្រូវបានលាក់បាំងក្រោមវ៉ែនតាពណ៌ខ្មៅតម្លៃថ្លៃ។ សាន់ បោះជំហ៊ានយ៉ាងអង់អាច ដើរទៅមុខដោយភាពជឿជាក់ ក្រអឺតក្រទម តាមទម្លាប់ដែលមានជាប់ខ្លួនតាំងពីកំណើត អ្នកកំលោះបន្តដំណើររបស់ខ្លួន រហូតមកដល់ចំណតឡាន ដោយមានវត្តមានរបស់នាយកសាលាតាមមកជូនដំណើរដូចទម្លាប់ ទាំងដែលគេមិនបានស្នើអ្នកម្ខាងទៀតសូម្បីតែមួយម៉ាត់ តែបើនិយាយទៅ តាមអំណាចរបស់គេ បើគេចង់បានសាលាមួយនេះមកធ្វើជាកម្មសិទ្ធិ វាងាយស្រួលជាងបកចេកទៅទៀត ដូច្នេះមិនចម្លែកទេដែលអ្នកម្ខាងទៀតតាមយកចិត្តគេបែបនេះនោះ។
"អរគុណលោក សាន់ ខ្លាំងណាស់ ដែលព្រមចំណាយពេលដ៏មានតម្លៃមកចូលរួមនៅថ្ងៃនេះ" អ្នកមាននាមជានាយក លូកដៃទៅចាប់ដៃរឹងមាំជាការលា ព្រមទាំងអរគុណអ្នកចំពោះមុខ។
"ហ៊ឹសៗ មិនអីទេវាជាតួនាទីខ្ញុំស្រាប់ទៅហើយ" សាន់ នៅតែលាក់អារម្មណ៍របស់ខ្លួនបានល្អ ដោយមិនឱ្យអ្នកម្ខាងទៀតដឹងទេថា គេធុញទ្រាន់នឹងការចូលរួមប្រជុំមួយនេះខ្លាំងកម្រិតណា តែដែលធ្វើព្រោះមុខជំនួញមួយទៀតប៉ុណ្ណោះ។
"តែយ៉ាងណាក៏ត្រូវតែអរគុណ ព្រោះបើគ្មានលោកសាលាមួយនេះបរហែលជាមិនរីកចម្រើនដល់ថ្នាក់នេះនោះទេ" អ្នកម្ខាងទៀតនិយាយមិនខុសនោះទេ ថ្វីត្បិតតែសាលាមួយនេះ ជាសាលាលំដាប់អន្តរជាតិ ល្បីសុះសាយរីកចម្រើនខ្លាំងប៉ុណ្ណា តែក្នុងនោះក៏មានវត្តមានរបស់អ្នកកំលោះនេះឯងដែលជួយជ្រោមជ្រែងពីខាងក្រោយ។
"ហ៊ឹសៗ មិនបាច់គួរសមនោះទេ តាមពិតទៅការចូលរួមលោកកម្ពស់វិស័យអប់រំ គឺជារឿងមួយដែលមនុស្សគ្រប់គ្នា គួរធ្វើស្រាប់ទៅហើយ" នេះក៏ជាមូលហេតុដែលគេតែងតែ ជួយជ្រោមជ្រែងនៅទីនេះ ទាំងដែលខ្លួនមិនពេញចិត្តក៏ដោយ មិនមែនគេមិនពេញចិត្តជួយនោះទេ តែគេមិនពេញចិត្តក្នុងការមកទស្សនៈកិច្ច រញ៉េរញ៉ៃទាំងនេះទៅវិញទេ ព្រោះសម្រាប់គេ ត្រឹមជួយជ្រោមជ្រែង មិនបាច់ចេញមុខចេញមាត់ពេកក៏បាន។
"ចៅហ្វាយ" រាងខ្ពស់សង្ហាដែលឈរនៅម្ខាង ចូកមកខ្សឹបក្បែរត្រចៀករបស់អ្នកកំលោះ ហាក់មិនចង់ឱ្យអ្នកណាម្នាក់ បានដឹងពីរឿងរបស់ខ្លួន។
ទោះដំណឹងដែលទើបតែទទួលបានមុននេះ វាគួរឱ្យភ្ញាក់ផ្អើលក៏ដោយ តែសម្រាប់មនុស្សស្ងប់ស្ងាត់ដុចជាអ្នកកម្លោះ នៅតែអាចរក្សារូបភាពនឹងធឹងរបស់ខ្លួនបានដោយមិនពិបាក មិនមែនទេ ពេលនេះគេកំពុងតែមានកំហឹង ដែលបង្កប់ក្នុងកែវភ្នែករបស់គេនេះឯង។
"ខ្ញុំត្រូវទៅសិនហើយ ព្រោះមានរឿងត្រូវចាត់ការបន្ទាន់" កំលោះសង្ហាងាកមកនិយាយជាមួយអ្នកចំពោះមុខ ដោយឬកពារធម្មតា ហាក់់គ្មានរឿងអ្វីត្រូវប្រញាប់ប្រញាល់ដូចសមម្ដីរបស់គេមុននេះ នេះហើយដែលធ្វើឱ្យគ្រប់គ្នាពិបាកស្មានចិត្តរបស់គេ។
"បាទ អញ្ជើញតាមសម្រួលលោក"
រាងកាយក្រាស់ បែរក្រោយដោយឬកពារអង់អាច ដោយដើរសម្ដៅទៅឡានទំនើបរបស់ខ្លួន ដែលចតនៅក្បែរនោះ តែគ្រប់យ៉ាងហាក់មិនបានរលូន ព្រោះត្រឹមឈានជើងមិនប៉ុន្មានជំហ៊ាន រាងកាយរឹងមាំដែលហាប់ណែនទៅដោយសាច់ដុំ ក៏ត្រូវអ្នកណាម្នាក់ រត់មកបុកចំពីមុខមួយទំហឹង។ តែទោះជាត្រូវរងការប៉ះទង្គិចយ៉ាងខ្លាំងពីអ្នកម្ខាងទៀត ក៏មិនបានធ្វើឱ្យមនុស្សរឹងមាំរង្គោះរង្គើសូម្បីតែបន្តិច ផ្ទុយមកវិញ អ្នកដែលរត់មកបុកគេមុននេះបែរជាត្រូវខ្ទាតថយក្រោយ ព្រោះតែរាងកាយរបស់ខ្លួន មានមាឌតូចជាងអ្នកំលោះឆ្ងាយពេក។
រាងស្ដើង ដែលខ្ទាតចេញមកនេះ វិះនឹងដួលផ្ងារក្រោយទៅហើយ តែក៏ត្រូវដៃរឹងមាំ លូកមកត្រកងជាប់បានមុន ព្រមទាំងទាញរាងតូច ឱ្យមកនៅក្នុងរង្វង់ដៃរបស់ខ្លួនភ្លាមៗ តែគ្រប់យ៉ាងហាក់ដូចជាហាយនៈសម្រាប់គេ ព្រោះក្លិនកាយដែលសាយភាយចេញពីរាងតូច បូករួមទាំងមុខមាត់ស្រទន់គួរឱ្យចង់ថើបរបស់អ្នកចំពោះមុខ ក៏អាចដាស់អារម្មណ៍ដែលកប់ជ្រៅក្នុងរាងកាយរបស់អ្នកកំលោះ ឱ្យក្រោកឡើងភ្លាមៗ ដោយមិនចាំបាច់ទាក់ទាញ។ តែមិនមែនមានទេអ្នកកំលោះនោះទេ សូម្បីតែរាងតូចពេលនេះក៏ទៅជាញាប់ញ័រ ពេលបានស្រង់ក្លិនកាយជាបុរសភេទ របស់អ្នកចំពោះមុខ។
រាងតូចសម្លឹងមើលមុខអ្នកម្ខាងទៀតមិនដាក់ភ្នែក កែវភ្នែកស្រទន់ប្រឹងបើកធំៗ ដើម្បីត្រួតពិនិត្យមុខមាំសង្ហា ដែលលាក់នៅក្រោមវ៉ែនតា តែទោះជានាងប្រឹងមើលយ៉ាងណា ក៏មិនអាចដឹងថាអ្នកម្ខាងទៀត ជាអ្នកណាបានដែរ។ បន្ទាប់ពីភ្លឹកមើលអ្នកចំពោះមុខយ៉ាងយូរ រាងតូចក៏ប្រញាប់នាំខ្លួន ចេញពីរង្វង់ដៃដ៏កក់ក្ដៅរបស់អ្នកកំលោះ ដោយកែវភ្នែកស្រទន់នៅតែសម្លឹងមើលអ្នកចំពោះមុខ ដោយការចង់ដឹង លាយឡំងឿងឆ្ងល់មិនឈប់ តែនាងមិនបានដឹងទេថា ក្រសែភ្នែកមិនដឹងអីរបស់នាង ធ្វើឱ្យអ្នកម្ខាងទៀតកាន់តែចង់ត្របាក់នាងភ្លាមៗ គ្រាន់តែសាមីខ្លួនមិនបានដឹងខ្លួនតែប៉ុណ្ណោះ ព្រោះគ្រប់យ៉ាងត្រូវបានបិទបាំង ដោយវ៉ែនតារបស់គេនេះឯង។
"ឱ្យ...ឱ្យខ្ញុំសុំទោសផងលោក" នាងក្រមុំប្រញាប់ឱនសុំទោស សុំពៃរ៍អ្នកចំពោះមុខ ដែលខ្លួនអចេតនារត់បុកមុននេះដោយការដឹងខុស។
"មិនអីទេ" សម្ដីរឹងមាំបន្លឺឡើង យ៉ាងមានអំណាច ទាំងរឹងកំព្រឹសទាំងគ្មានទឹកដម ធ្វើឱ្យអ្នកដឹងខុសដូចជានាងក្រមុំ កាន់តែរអៀសចិត្ត ព្រោះគិតថាអ្នកកំលោះមិនពេញចិត្ត ទទួលយកការសុំទោសរបស់ខ្លួន ដូចមាត់ដែរនិយាយ។
"ថ្ងៃក្រោយត្រូវចេះប្រយ័ត្នផង" នាយកសាលា ដែលនៅឈរក្បែរនោះក៏ប្រញាប់ស្ដីឱ្យរាងតូច ក្នុងនាមជាអ្នកអប់រំសិស្សនៅទីនេះ។
"ចាស លោកនាយក ចឹងខ្ញុំសុំទៅសិនហើយ ខ្ញុំទៅសិនហើយលោក សុំទោសម្ដងទៀត" មាត់និយាយសុំទោសអ្នកចំពោះមុខ កែវភ្នែកតូចក៏សម្លឹងមើលនាឡិការបស់ខ្លួន។
ត្រឹមបញ្ចប់ប្រយោគរបស់ខ្លួន រាងតូចរត់ចេញទៅទាំងប្រញាប់ប្រញាក់ ព្រោះតែខ្លួនយឺតម៉ោងរៀនខ្លាំងមែនទែនហើយ។ ចំណែកអ្នកដែលរាងតូចរត់បុកមុននេះ ពេលនេះក៏មិនទាន់ទៅណាឆ្ងាយដោយនៅតែឈរសម្លឹងមើលផែនខ្នងរាងតូចមិនដាក់ភ្នែក ភ្លេចអស់រឿងដែឡខ្លួនត្រូវចាត់ការមុននេះ។
"អឺ ឱ្យខ្ញុំសុំទោសជំនួសកូនសិស្សរបស់ខ្ញុំផង" ព្រោះឃើញអ្នកកំលោះនៅតែសម្លឹងមើលរាងតូចមិនដាក់ភ្នែក ទើបនាយកសាលា ប្រញាប់ចេញមកមុខចេញមាត់ សមទោសជំនួសនាងក្រមុំ ដោយគិតថាអ្នកម្ខាងទៀតអាចនឹងខឹងស្រីតូចមិនទាន់ តែហើយគាត់ក៏ត្រូវភ្ញាក់ផ្អើលពេលបានលឺសំណួរបន្ទាប់ ចេញពីបបូរមាត់ក្រាស់។
"នាងឈ្មោះអី?" មិនបង្អង់យូរ មនុស្សកំណាចក៏សួរនាំ នូវអ្វីដែលខ្លួនចង់ដឹង ហើយប្រាកដណាស់ ថានាងគឺជាគោលដៅដែលគេចង់បាន ហើយក៏ត្រូវតែយកឱ្យបានដូចគ្នា។
"បាទ និសិ្សតមុននេះរឺលោក?" អ្នកតបទៅជាទាក់ទើ បំពង់ ក ក៏ចាប់ផ្ដើមស្អិត លេបទឹកមាត់មិនទៅ ព្រោះតាមសព្វនាមរបស់អ្នកចំពោះមុខ ក៏អាចឱ្យគាត់ដឹងបានព្រាលៗទៅហើយ ថាអ្នកម្ខាងទៀតកំពុងតែគិតអ្វី ហើយបើមិនខុសទេ ស្រីតូចមុននេះ គឺជាគោលដៅដែលអ្នកកំលោះចង់បាននេះឯង បើបែបនេះមែន គ្រប់យ៉ាងច្បាស់ជាមិនអាចគេចផុតបានដោយងាយៗនោះទេ ជាពិសេសគឹស្រីតូបមុននេះឯង។
"ចុះលោកគិតថាជាអ្នកណា?" មិនតបអ្នកម្ខាងទៀតតែ សាន់ ក៏ជ្រើសរើស សួរអ្នកម្ខាងទៀតតបវិញទាំងអារម្មណ៍មួម៉ៅ ព្រោះអ្នកចំពោះមុខមិនព្រមតបសំណួររបស់ខ្លួន។
ហើយមិនយូរប៉ុន្មាន អ្វីដែរគេចង់ដឹង ក៏បានលឺចេញពីមាត់អ្នកម្ខាងទៀត ដោយមិនអាចជំទាស់នឹងឥទ្ធិពលរបស់គេបាន។
"នាងឈ្មោះ សៀវអ៊ី ជា..."
"អរគុណ" សាន់ និយាយកាត់អ្នកម្ខាងទៀត ដោយមិនត្រូវការ ការរៀបរាប់ពីអ្នកចំពោះមុខ ព្រោះគេត្រូវការដឹងលំអិតគ្រប់យ៉ាង ពីនាងដោយខ្លួនឯង ហើយការត្រឹមដឹងឈ្មោះរបស់នាង វាជារឿងងាយស្រួលបំផុតសម្រាប់គេ ក្នុងការស៊ើបពីអ្នកម្ខាងទៀតបានដោយមិនពិបាក។
កំលោះសង្ហា ដើរឡើងមកឡានរបស់ខ្លួន ទាំងអារម្មណ៍មិនស្ងប់ ព្រោះមនុស្សស្រីមុននេះ បើកុំតែថ្ងៃនេះគេមានការត្រូវជម្រះបន្ទាន់ មិនចឹងគេនឹងចាប់ស្រីម្នាក់នោះ មកសង្កត់ក្រោមរាងកាយរបស់គេ ឱ្យនាងសន្លប់ជាច្រើនថ្ងៃមិនខាន។ សាន់ ឱនមុខមើលឯកសារបស់ខ្លួន ដោយព្យាយាមមិនគិតពីរាងតូច តែគ្រប់យ៉ាងហាក់មិនរលូន ដូចការគិតរបស់គេ ព្រោះខួរក្បាលរបស់គេពេលនេះ មានតែផ្ទៃមុខស្រទន់តូចមុននេះ ណានៅមានអារម្មណ៍ ដែលកំពុងតែច្រាសច្រាល ពេញរាងកាយមួយនេះទៀត ដែលធ្វើឱ្យសាមីខ្លួន ត្រូវព្យាយាមរំងាប់អារម្មណ៍របស់ខ្លួនទាំងលំបាក។ ហើយប្រាកដណាស់ថាគេ ក៏មិនព្រមទុកឱ្យរាងកាយរបស់ខ្លួន រងការលំបាកបែបនេះយូរទៀតដែរ គេនឹងនាំអ្នកដែរជាដើមហេតុ ឱ្យមកទទួលខុសត្រូវរឿងងមួយនេះឱ្យទា់តែបាន មិនថាដោយមិនវិធីណានោះទេ។

អន្ទាក់ស្នេហ៍ម៉ាហ្វៀDonde viven las historias. Descúbrelo ahora