💞តាមស្នេហ៍លោកគ្រូ💞

791 74 3
                                    

•P A R T 14❣️•

បន្ទាប់ពីពួកគេទាំងពីដេីរមេីលជុំផ្ទះរបស់ពួកគេរួចហេីយ Jungkook ក៏បាននាំ Taehyung ទៅញាំអាហារពេលល្ងាច នៅភោជនីយដ្ឋានដែលល្បីនៅក្នុងទីក្រុងសេអ៊ូល។ កន្លងទៅប្រហែលជាមួយម៉ោងជាងការបរិភោគអាហារពេលល្ងាចរបស់ពួកគេក៏បានបញ្ចប់!។ ហេីយ Bro Jungkookក៏ជូន Taehyungទៅផ្ទះរបស់គេវិញ!

ព្រលានយន្តហោះ✈️🛫

"ខានមកយូរហេីយនឹកណាស់ "Mrs.jeon

"មែនហេីយអូន យាយចឹងយេីងគួរខលJungkookឬអត់?" Mr.jeon

"ក៏ហៅបេីខានមកយូរហេីយចង់ភ្លេចផ្លូវអស់ហេីយ ហៅគេមកទទួលមក"Mrs.jeon
ប៉ារបស់ Jungkookក៏បានដក ទូរស័ព្ទខលទៅ Jungkook

In call 📱

"សួរស្តីលោកប៉ាមានការអី" Jungkookកំពុងតែពិនិតមេរៀនថាថ្ងៃស្អែកត្រូវបង្រៀនអី !

"Jungkook មកយកប៉ានឹងម៉ាក់ឯងនៅព្រលានយន្តហោះបន្តិចមកប៉ាមកដល់សេអ៊ូលហេីយ"Mr.jeon

"ប៉ាហេតុអីក៏មកមិនប្រាប់ខ្ញុំមុនចឹង?"Jungkook ស្រដីឡេីងសួរប៉ារបស់គេ

"គឺម៉ាក់ឯងចង់មកក៏មកភ្លាមៗហឺយ សម្រេចថាឯងមកយកប៉ានឹងម៉ាក់ឯងឬអត់ហា៎"Mr.jeon

"Wait a minute ប៉ាកូនទៅហេីយ"Jungkook ថាហេីយយក៏យកសោឡានចេញជាទៅទទួលប៉ានឹងម៉ាក់របស់គេ និយាយទៅ Jungkook មិនសូវស្និទ្ធស្នាលជាមួយម៉ាក់គេទេ ភាគច្រេីនគឺគេស្និទ្ធស្នាលជាមួយលោកJeonខ្លាំងជាង ព្រោះម៉ាក់របស់គេជាមនុស្សយល់តែចិត្តខ្លួនឯង(សុំទោសណា៎ ខ្ញុំនិយាយតែនៅក្នុងរឿងទេ សូមអធ្យាស្រ័យផង🙏)បេីប៉ាគេវិញចេះយល់ចិត្តគេបន្តិចអោយតែកូនរបស់គាត់គិតថាធ្វេីរឿងនឹងល្អក៏សម្រេចតាមកូន!

Jungkook ក៏មកទទួលប៉ាម៉ាក់របស់គេ នៅព្រលានយន្តហោះ

"ប៉ាម៉ាក់..!!"Jungkook រត់ទៅអោបប៉ាម៉ាក់របស់គេ មេីលទៅពិតជាមានសុភមង្គលណាស់!

"ហីយ៉ា បែកគ្នាយូរJungkook កូនម៉ាក់ពិតជាសង្ហារណាស់សមនឹងក្មួយ Heejin មិនខានទេ"Mrs.jeon គាត់និយាយឡេីងទាំងទឹកមុខញញឹម ខុសពីកូនរបស់គាត់គ្រាន់តែលឺគាត់និយាយបែបនឹងភ្លាមក៏ប្ដូរទឹកមុខភ្លាមៗតែម្ដង

💞តាមស្នេហ៍លោកគ្រូ 💞Where stories live. Discover now