💞តាមស្នេហ៍លោកគ្រូ💞

954 71 2
                                    

• P A R T 10 •

1ខែក្រោយមក Taehyung បានធ្វេីការជាអ្នកគិតលុយនៅហាងកាហ្វេមួយ ថៅកែនៅហាងកាហ្វេនឹងក៏បានចាប់អារម្មណ៍ទៅលេីTaehyungតាំងពីចូលធ្វេីការដំបូងមកម្លេះ !

"Taehyung ហត់ទេ?"Felix ជាថៅកែរបស់Taehyungដែលជាម្ចាស់ហាងកាហ្វេ
"គឺអត់អីទេ!ធម្មតាទេបាទ"Taehyungក៏និយាយតបទៅវិញបែបធម្មតាៗ
"គឺខ្ញុំចង់សុំឯងទៅញាំុអាហារពេលល្ងាចជាមួយខ្ញុំបានទេ?នៅយប់នេះ?"Felix
"ខ្ញុំមិនហ៊ានសន្យាថាបានទៅឬអត់ទេ ចាំខ្ញុំសាកសួរសង្សាររបស់ខ្ញុំសិន"Taehyung មិនបានដឹងទេថាFelixបានចាប់អារម្មណ៍ខ្លួន
"ហ៊ឹម! មិនអីទេចឹង!"Felix ក៏ដេីរចេញទៅ officeរបស់ខ្លួនបាត់ ដេីរចេញទាំងមុខក្រញូវ

6:00ល្ងាច• Taehyungបានចេញពីធ្វេីការវិញដោយ Jungkookបានមកយកគេ ជារាងរាល់ថ្ងៃហេីយ ជាប្រចាំពួកគេតែងតែនាំគ្នាទៅញាំុអីហេីយshoppingអីបែបនឹង Taehyung គេមិនសូវចង់ទៅប៉ុន្មានទេ ព្រោះJungkookតែងតែចេញលុយអោយគេរហូត!
Jungkook បានជូន Taehyungមកផ្ទះរួចក៏ជិះទៅ Condoវិញ Taehyungបានសង្កេតឃេីញមុខរបស់ Jungkookថ្ងៃនេះដូចជាមិនសូវញញឹមសោះ ហេីយមិនសូវនិយាយទៀត! តើនេះគេមានរឿងអីនឹង!
Taehyung មកដល់ក្នុងផ្ទះក៏ដេីរចូលទៅងូតទឹក ប្រហែល15នាទីក្រោយ គេក៏បានចុះមកក្រោម សម្លឹងមេីលជុំវិញផ្ទះរបស់គេ ទាំងស្រក់ទឹកភ្នែក

"រយៈពេល1ខែហេីយប៉ាដែលកូនរស់នៅដោយគ្មានប៉ា អូស៎កូនភ្លេចប្រាប់ប៉ា លទ្ធផលប្រឡងបញ្ចប់ការសិក្សារបស់កូនបានចេញហេីយប៉ាដឹងទេ កូនបានពិន្ទុខ្ពស់ជាងគេណា៎ប៉ា តែកូនដូចមិនសប្បាយចិត្តសោះព្រោះគ្មានប៉ានៅក្បែរ កូនចង់ឃេីញប៉ាញញឹមម្ដងទៀត កូននឹកប៉ា"Taehyung បានដេីរទៅអោបរូបថតរបស់ប៉ារបស់គេ Taehyung អង្គុយយំដល់តែយំលែងចេញទេីបគេ ក្រោកទៅធ្វេីអាហារសម្រាប់ពេលល្ងាច មកដល់ផ្ទះបាយTaehyung សម្លឹងមេីលលេី     មេីលក្រោមមិនដឹងថាត្រូវញាំុអី   

"ហឺុយ ខ្ជិលណាស់ ញាំុមីកប៉ុងមួយថ្ងៃចុះ" Taehyungក៏ទៅយកនៅក្នុងយកមកស្រុះញាំុ នៅមុខទូរទស្សន៍ ញាំុឆ្អែតរួចក៏នឹកឃេីញដល់ Jungkook

"ហេតុអីថ្ងៃនេះគាត់ប្លែកម្លេះ មិនសូវញញឹមធ្វេីមុខដូចម៉ែចាប់អោយយកប្រពន្ធចឹង អេស៎ តិចមែនដឹង! ទៅរកគាត់សិន"Taehyungក៏ប្រញ៉ាប់ រៀបចំខ្លួនទៅរក Jungkook

💞តាមស្នេហ៍លោកគ្រូ 💞Where stories live. Discover now