You're MINE Kim Taehyung 🔞

Start from the beginning
                                    

«Tae អូនយ៉ាងមិចនឹង??»Chawoon ភ័យមិនស្ទេីរទេពេលឃេីញរាងតូចស្រែករួចលេីកដៃខ្ទប់ក្បាលព្រម
ទាំងគ្រវីតិចៗ ទាំងខ្លួនញ័រ។

«បានហេីយ!!បងមិនសួរអូនទៀតទេ អូនកុំទាន់
និយាយអី»ក្រោយឃេីញសភាពរាងតូចបែបនេះ
Chawoon ក៏រហ័សចាប់អោបរាងតូចហេីយអង្អែលខ្នងគេស្រាលៗមិនអោយនិយាយទៀត គេខ្លាចគេគូដណ្តឹងគេឈឺ ចាំពេល Tae នឹកឃេីញវិញចាំសួរក៏បាន។

«នាំប្អូនទៅសម្រាកសិនទៅ»Mrs.Kang

«បាទ!!»Chawoon

«ម៉ោះបងនាំអូនទៅសម្រាក»Chawoon

«ហ្ហឹមម..»Chawoon ក្រោកឈរឡេីងហេីយអោបស្មារាងតូចដេីរឡេីងទៅខាងលេីដេីម្បីនាំគេទៅសម្រាក។

     SKIP

    ក្រលេកមកមេីល Ben វិញ ក្រោយពេលគេមកពីទិញបបរអោយ Taehyung ហេីយគេក៏រហ័សចូលទៅ
ក្នុងបន្ទប់ដេីម្បីមេីលរាងតូចវិញ ប៉ុន្តែចូលទៅក៏មិន
ឃេីញ Tae សោះ គេសាកសួរគ្រូពេទ្យអស់ទៅហេីយ
តែពួកគាត់ក៏ប្រាប់ចម្លេីយថាមិនឃេីញព្រមទាំងនិយាយថាអ្នកជំងឺគឺនៅក្នុងបន្ទប់នៅឡេីយតេី។នាយ
ទល់តម្រិះក៏ Call ប្រាប់ Jungkook អោយឆាប់មក
មន្ទីរពេទ្យជាបន្ទាន់ ។

    ដឹប៚

      Ben ត្រូវដួលព្រូសខណៈត្រូវកណ្តាប់ដៃរបស់
រាងក្រាស់វាយ។

«ចង្រៃយ៎..ក្រែងយេីងអោយឯងមេីលគេអោយបាន
ល្អមែនទេអា Ben ?»Jungkook គំហកសួរការក្តៅ
ក្រហាយ គេកាច់ចង្កេះឈរច្រងេងច្រងាងខាំមាត់ទប់
កំហឹងមិនអោយយារកាំភ្លេីងបាញ់មនុស្សជំនិតរបស់
ខ្លួននោះទេ។

«សុំទោសចៅហ្វាយ!គឺនៅពេល Taehyung ដឹងខ្លួន
ខ្ញុំបម្រុងនឹង Call ទៅចៅហ្វាយដូចគ្នាប៉ុន្តែ Tae
គេឃាត់ គេថាចង់អោយខ្ញុំទៅទិញបបរអោយគេសិន
ព្រោះគេឃ្លាន ប៉ុន្តែនៅពេលមកវិញក៏បាត់រកមិនឃេីញ»Ben ក្រោកឈរទាំងត្រដាប់ត្រដួសហេីយរៀប
រាប់រឿងតាមដំណេីរដេីមទង។

«ដាក់មនុស្សរក Tae បន្ថែម!រកគេអោយឃេីញ»
Jungkook ស្រែកដោយទឹកមុខកាចដាក់មនុស្ស
ជំនិតដោយភាពក្រោធ។

«បាទ!!»Ben អោនដាក់នាយបន្តិចទេីបលេីកដៃជូតឈាមចេញពីមាត់មុននឹងរហ័សដេីរចេញទៅក្រៅដេីម្បីដាក់កូនចៅរករាងតូចតាមបញ្ជារាងក្រាស់។

«ដរាបណាបងមិនអនុញ្ញាតអោយអូនទៅ ! អូនគ្មានសិទ្ធចាកចោលបងទេ Taehyung»Jungkook ស្បថនៅចុងមាត់តិចៗព្រមទាំងលេីកដៃវាយជញ្ជាំងខ្លាំងៗ គេចង់ដឹងណាស់ថា Tae រត់ទៅណាបាន?គេស្បថថាបេីរក Tae ឃេីញវិញ រាងតូចនឹងត្រូវធ្ងន់មិនខានពីបទហ៊ានរត់ចេញពីនាយ។

      #រសៀល

     ប្រហែលជាម៉ោង 5 ល្ងាចរាងតូច Taehyung ក៏ភ្ញាក់ពីដំណេក ។ ជេីងតូចស្រឡូនក៏ទម្លាក់ចុះពី
ពូកហេីយក៏ដេីរចូលបន្ទប់ទឹកដេីម្បីងូតទឹក ។ ក្រោយពេលសម្អាតខ្លួនរួច រាងតូចក៏ចេញមកវិញដោយរុំកន្សែងបិទបាំងខ្លួនទាំងមូលទាំងម្តង។

«អុះ៎.....»Tae ភ្ញាក់មិនស្ទេីរទេនូវពេលឃេីញវត្តមាន
របស់ Chawoon អង្គុយនៅលេីពូកសម្លឹងមកគេ។

«បងយកខោអាវអោយអូនផ្លាស់»Chawoon ញញឹម
ដាក់រាងតូចបន្តិចក្រោកចេញពីពូកហុចខោអាវអោយ
Tae ។

«អរគុណ»រាងតូចទទួលខោអាវក៏ដេីរទៅបែរខ្នងដេីរទៅបន្ទប់ផ្លាស់ខោអាវ ។

«ឈប់!!»សម្លេងរបស់ Chawoon ធ្វេីអោយរាងតូច
ទុចដំណេីរភ្លាមហេីយងាកទៅរកនាយវិញ។

«បងកេីតអី?»Taehyung

«ស្នាមអ្វីនៅលេីកញ្ចឹង ក អូន?»Chawoon សួរដោយសម្លេងធ្ងន់ភ្ជាប់ដោយទឹកមុខរាបស្មេីខណៈ
ក្រសែភ្នែកក៏សម្លឹងទៅ ក រាងតូចដោយក្រសែភ្នែក
នឹងថ្កល់។

«គឺ..គឺ»គ្រាន់តែឮគូរដណ្តឹងសួរបែបនេះរាងតូចក៏គាំង
និយាយអ្វីមិនចេញក្នុងចិត្តក៏ភ័យតែរាកនោមទៅហេីយ ព្រះអេីយ..ជួយគេផងទៅ ពេលនេះគួរឆ្លេីយ
ប្រាប់នាយថាម៉េច?គេមិនចង់អោយChawoon
ដឹងទេ។

«មិនឮបងសួរទេហេស៎?ស្នាមអីនៅលេី ក អូន?»
Chawoon សង្កត់សម្លេងសួរស្របពេលជំហានជេីង
ក៏បោះទៅរករាងតូចធ្វេីអោយ Tae រំកិលខ្លួនថយ
ក្រោយរហូតកឹបនឹងជញ្ជាំង។

«Woon..គឺអូន...អឺ»Tae ពេបមាត់ គេចភ្នែកចុះពី
រាងសង្ហារ ស្របពេលខួរក្បាលក៏កំពុងនឹកពាក្យរក
ពាក្យកុហកនាយ។

«អូនទៅដេកជាមួយអាម្សៀណាមែនទេ?»Chawoon

«Chawoon...»Tae

«ឆ្លេីយសំណួរបង!!»Chawoon ក្របួចចិញ្ចេីមចូល
គ្នាព្រមទាំងចាប់ ក ដៃរាងតូចយ៉ាងខ្លាំងដេីម្បីចង់ដឹង
ស្នាមខាំអោយពាសពេញលេី ក សខ្ចីរបស់រាងតូច
ស្នាមដូចមានអ្នកខាំជញ្ជក់ បោះត្រាអោយអញ្ចឹង។

              TO BE CONTINUED












You're MINE Kim Taehyung 🔞Where stories live. Discover now