ភាគទី ៧២

Start from the beginning
                                    

« អូនយកទឹកកកមកធ្វើអី? » Jungkook

« បន្តិចទៀតបងនឹងដឹងហើយឆាប់ក្រោកមក » រាងតូចញញឹមមានល្បិចមុននឹងចាប់រាងក្រាសឲ្យងើបឈរហើយកាន់ដៃគេដើរចូលទៅក្នុងបន្ទប់ទឹក ។

« ចូលទៅគេងក្នុងអាងទៅ » Tae

« អូនចង់លេងអី ប្រាប់បងឲ្យច្បាស់មើល៎ » Jungkook

« ថាឲ្យចូលទៅ » Tae ក៏ទាញនាយឲ្យចូលទៅ ដេកក្នុងអាងទាំងននលគោកសឹមចេញមកវិញហើយអូសបាវទឹកកកចូលទៅតាមក្រោយរួចក៏លើកទឹកកកអស់ទាំងនោះចាក់ពីលើ Jungkook ដូចជានាយ កំពុងងូតដុំទឹកកកជំនួសឲ្យទឹកទៅវិញ ។

« សឺត...Tae!! កុំលេងបែបនេះអី បងរងារណាស់ណា៎ » រាងក្រាសអោបដៃចូលគ្នាញ័រញាក់ពេលត្រូវទឹកកកគ្របដណ្ដប់ពេញខ្លួនបែបនេះទើបចង់ងើបចេញតែរាងតូចក៏ឃាត់ភ្លាម ។

« អូនទុកពេលឲ្យបង10នាទី បើបងទ្រាំនៅក្នុងអាង នេះបានបញ្ជាក់ថាបងស្រឡាញ់អូន អូននឹងឈប់ខឹងបងភ្លាមអូខេ? » Tae ដាក់សំណើរធ្វើឲ្យJungkook ស្ងៀមមួយរំពេច ។

« អូនចង់ឈ្នះបងដល់ម្លឹងហ្អេ៎? » Jungkook

« មែនហើយ » អ្នកទាំងពីរសម្លឹងមុខគ្នាដោយចង់ឈ្នះរៀងៗខ្លួន ។

« បានតើស បងមិនខ្លាចអូនស្រាប់ហើយ » Jungkook

« គួរឲ្យស្រឡាញ់ណាស់ប្ដីអ្នកណាគេនៀក?! » Tae ច្បិចថ្ពាល់នាយបន្តិចមុននឹងទាញទូរស័ព្ទមក បើកការកំណត់នាទី ។

« ចាប់ផ្ដើមហើយណា៎ សំណាងល្អបងសម្លាញ់ » គេទុកទូរស័ព្ទនៅត្រង់នេះហើយក៏ចេញពីបន្ទប់ទាំងចិត្តរីករាយព្រោះមិនជឿថា Jungkook អាចទ្រាំជាមួយទឹកកកអស់នោះបានដល់ទៅ10នាទីនោះឡើយ បើដល់10នាទីនោះ ប្រាកដជាក្លាយជារូបចម្លាក់ទឹកកកមិនខានទេ ។

« អូនឈ្នះបងមិនបានទេ TaeTae » រាងក្រាសញញឹមចុងមាត់ហើយដាក់ដៃកើយក្បាលដេកនៅក្នុងអាងនោះយ៉ាងរំភើយ កាលកំណើតរបស់ខ្លួនគឺអ្នក ម៉ាក់បង្កើតគេក្នុងខែរងារដូច្នេះហើយគេនិងភាពទឹកត្រជាក់មិនចេះឆុងគ្នាទេ ចង់ឲ្យគេងនៅក្នុងនេះពីរ ម៉ោងក៏មិនជាបញ្ហាសម្រាប់នាយដែរ ។

_ រយៈពេល10នាទីកន្លងផុតទៅ Tae ក៏អង្គុយចាំមើលក្រែងលោរាងក្រាសចេញមកតាំងតែពីនាទី ដំបូងតែបែរជាស្ងាត់ឈឹងទៅវិញ ទើបពេលដល់នាទី ហើយគេមិនអស់ចិត្តភ័យខ្លាចប្ដីកើតអីក៏ដើរទៅគោះទ្វារភ្លាម ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Where stories live. Discover now