ភាគទី ៧០

Comenzar desde el principio
                                    

« ចុះបើមានភ្លៀង គាត់អាចគេងកើតឬអត់ន៎? » រាងតូចបន្លឺតិចៗមុននឹងអើតមើលពីខាងលើទៅក៏ឃើញ រាងក្រាសអង្គុយផឹកស្រាបៀរចោលកំប៉ុងរប៉ាត់រប៉ាយនៅក្បែរតង់របស់ខ្លួន ទឹកមុខសោកសៅប្រហែលជាខូចចិត្តរឿងឈ្លោះជាមួយគេហើយ ។

« យប់ថ្មើរនេះហើយនៅផឹកឆ្កួតស្អីទៀត អត់ដេកអត់ពួនទេយ៉ាងម៉េច? តិចលោស្អែកនេះក្រោកឡើងឈឺក្បាលទៅ ចំមែនហើយ!! » ថាហើយ Tae ក៏បោះកន្សែងទៅម្ខាងបម្រុងបើកទ្វារចុះទៅហៅ Jungkook ឲ្យគេងនៅបន្ទប់ទទួលភ្ញៀវតែក៏នឹក ឃើញដល់អ្វីម្យ៉ាងភ្លាម ។

« ឈប់សិន!! នេះយើងកំពុងតែលេងខ្លួនឲ្យគាត់ទ្រ មិនអាចចិត្តទន់ឲ្យគាត់ឃើញបានទេ ស្រួលមិន ស្រួលដឹងថាយើងស្រឡាញ់ខ្លាំងប្រាកដជាផ្គើនលើសដើមមិនខាន មិនបានទេ មិនបានទេ » គេដាស់តឿនខ្លួនឯងម្ដងហើយម្ដងទៀតទើបសម្រួលអារម្មណ៍ដើរមកគ្រែវិញដោយមិនភ្លេចអើតមើល Jungkook បន្តិចដែរទើបបិទភ្លើងចូលគេងតែម្ដងព្រោះគេក៏រៀងហត់អស់កម្លាំងខ្លាំងដែរ ម្យ៉ាងបើ មេឃភ្លៀងហើយរាងក្រាស់គេងក្នុងតង់មិនបាន នាយច្បាស់ជាចូលមកគេងនៅបន្ទប់ទទួលភ្ញៀវ ដោយខ្លួនឯងហើយ ។

« ម៉េចក៏អូន អឹក!! អូនដាច់ចិត្តដាក់បងម្ល៉េះ Kim Taehyung បងជា អឹក!! ជាប្ដីរបស់អូនណា៎ អូនភ្លេចហើយហ្អេ៎? គិតថាបងកុហកអូន អឹក!! បងសប្បាយចិត្តទៅមែនទេ? ហាស?! » ងាកមកមនុស្សប្រមឹកនៅខាងមុខផ្ទះវិញ ពាក់កណ្ដាលយប់ ហើយអង្គុយផឹកស្រាផង រអ៊ូតវ៉ាប្រពន្ធចិត្តអាក្រក់ផង វាក៏ពិតមែន កំឡុងពេលដែលធ្វើជាមនុស្សកុហកមិនមែនងាយស្រួលសម្រាប់នាយនោះទេ ស្មានថានាយចង់ណាស់ទៅមែនទេ បើដឹងថា Tae មិនបានខឹងនោះ គេក៏មិនមកធ្វើឆ្កួតធ្វើឡប់បែបនោះដែរ ។ មិនយូរប៉ុន្មាន មេឃក៏ចាប់ផ្ដើមបង្អុរភ្លៀងរលឹមៗមក ប៉ះនឹងមុខធ្វើឲ្យ Jungkook ភ្ញាក់ព្រើត គិតថាប្រហែលជាយប់នេះមេឃភ្លៀងខ្លាំងណាស់ហើយទើបនាយសម្រេចចិត្តងើបឈរទាំងមិននឹងខ្លួនដើរទ្រេតទ្រោតចូលទៅក្នុងផ្ទះហើយក៏ហួសទៅបន្ទប់ដែលគេធ្លាប់គេងអោបប្រពន្ធតែម្ដង ។

< ក្រាក > ព្រោះតែមុននេះ Tae មិនបានចាក់សោរទើបរាងក្រាស់បើកទ្វារចូលមកបានយ៉ាងងាយ មុននឹងចោលភ្នែកដែលស្ទើរបើកស្ទើរបិទគ្រវាសទៅឃើញជើងស្រឡូនសខ្ចីរបស់រាងតូចដែលបញ្ចេញឲ្យនាយឃើញពេញៗភ្នែក នៅមានអាវស្ដើងដែលខើចឡើងលើបញ្ចេញចង្កេះតូចស្ដើងមួយនោះទៀតធ្វើឲ្យកូនប្រុសរបស់ Jungkook ងើបឡើងពីដំណេកភ្លាម ។

꧁អេតាស៊ីវិលក្លែងក្លាយ꧂ (Completed)Donde viven las historias. Descúbrelo ahora